ថ្ងៃ សុក្រ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ស្ត្រីជនជាតិខ្មែរម្នាក់ទៀតហើយបានជា សះស្បើយពីជំងឺកូវីដ-១៩ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហានេះថា ស្ត្រីជនជាតិខ្មែរម្នាក់ទៀតហើយបានជាសះស្បើយពីជំងឺ covid-19 ក្រោយតេស្តអវិជ្ជមានចំនួនពីរដង។ ចំនួនអ្នកជាសះស្បើយបានកើនដល់ ១៩៧ នាក់ ក្នុងចំណោមករណីឆ្លងសរុប២៤០នាក់។
  • ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រចំនួន៨ ក្នុងថ្ងៃទី៣ ខែសីហា នេះ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង៕
  • ឃាត់ខ្លួន​ជនសង្ស័យ​៤៩នាក់ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២ សីហា ​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤៩នាក់(​ស្រី៧នាក់) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​បបទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេ ស នៅនៅថ្ងៃទី២ ខែសីហានេះ។ ក្នុងចំណោម​ជន សង្ស័យទាំង ៤៩នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​28​នាក់ និង​ប្រើប្រាស់ ២១នាក់ ។ ​ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើ ១៣៤៥,៤០ក្រាម និង២ កញ្ចប់តូច កេតាមីនស្មើ ៨,៩៤ ក្រាម។
  • ជនសង្ស័យសម្លាប់បុរសពីរនាក់ នៅស្រុកកូនមុំ ខេត្ត រតនគិរី ត្រូវសមត្ថកិច្ចចាប់បានហើយ ខេត្តរតនគិរី ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសពីរនាក់ នៅស្រុកកូនមុំ ខេត្តរតនគិរី បានដោយជោគ ជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ដែលករណីឃាតកម្ម ស្ថិតនៅក្នុងក្រុមហ៊ុនហង័អាន់យ៉ាឡាយចំការចេក ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ក្រោយទទួលបានបទបញ្ជានេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងនគរបាលខេត្តរតន គិរី, ត្បូង ឃ្មុំ និងកម្លាំងនគរបាលខេត្ដក្រចេះ តាំងពីថ្ងៃ កើតហេតុ រហូតចាប់ខ្លួនបានជនដៃដល់នៅចំណុចជាំភឹង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ (បងថ្លៃ ប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាក់ មានម្នាក់ជាសាហាយស្មន់ជាមួយ ប្រពន្ធរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និងជនរងគ្រោះកំពុងដេកជាមួយគ្នា។ ជនរង គ្រោះទី១៖ឈ្មោះ បាក់ ណាន (សាហាយជាមួយប្រពន្ធជនដៃដល់) និងទី២៖ឈ្មោះ គឹម […]
  • ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ចុះចែកត្រីដល់ប្រជា ពលរដ្ឋ ដើម្បីបង្កើនវារីប្បកម្ម ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សហការជាមួយគម្រោងកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែ បម្រួលអាកាសធាតុ ហៅកាត់(ASPIRE) ដែលទទួលហិរញ្ញប្បទានសម្បទានពីមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍ ន៍វិស័យកសិកម្ម (IFAD) និងបដិភាគថវិការាជរដ្ឋាភិ បាលកម្ពុជា 10% ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តសកម្មភាពចំនួនពីរគឺ៖ បង្កើតបណ្ដុំអ្នកចិញ្ចឹមត្រីចំនួន ៨បណ្ដុំស្មើនិង ២៨២ គ្រួសារ និងបណ្ដុំកែច្នៃត្រីចំនួនមួយបណ្ដុំស្មើ ៥០គ្រួសារ ។ គិតមកត្រឹមថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២០ នេះក្រុម ការ ងារបានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករ ចិញ្ចឹមត្រីបាន៦វគ្គ និងបានចែកពូជត្រីប្រា អណ្តែង និងឆ្ពិនចំនួន៥០៩ ៦២៧ ក្បាល ចំណី ២ ១០០ គីឡូក្រាម និងតង់ចិញ្ចឹមត្រីចំនួន ៧១ ដុំ ។ នៅខាងមុខនេះក្រុមការងារនឹងបន្ដរៀបចំវគ្គបណ្ដុះ បណ្ដាលបច្ចេកទេសចិញ្ចឹម កែច្នៃ ចែកកូនត្រី ចំណី និងតង់ចិញ្ចឹមត្រីបន្ថែមទៀតជូនវារីវប្បករក្នុងបណ្តំជាបន្ត បន្ទាប់៕ វណ្ណា
  • ជំងឺគ្រុនឈីក បានរាលដាលដល់ខេត្តចំនួន១២ ក្នុងនោះខេត្តសៀមរាប និងបន្ទាយមានជ័យ ឆ្លងច្រើនជាងគេ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ករណីជំងឺគ្រុនឈីកនៅកម្ពុជា បានឡើងដល់ចំនួន ១០២០ករណី។ ជាង ៨០% គឺកើតក្នុងខេត្តសៀមរាប (៤០៧នាក់) បន្ទាយមានជ័យ (២១១នាក់) ព្រះវិហារ (១៣២នាក់) និងកំពង់ចាម (១៤៦នាក់)។ ខេត្តផ្សេងទៀតរួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ សូមអានបន្ថែមខ្លឹមសារទាំងស្រុងក្នុងសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម ៖
  • ទឹកហូរច្រោះផ្តាច់ផ្លូវក្រាលកៅស៊ូ វាលរេញ-ស្ទឹងហាវ (ថ្មដា) ក្នុងឃុំជើងគោ អាជ្ញាធរផ្អាកចរាចរណ៍រថយន្តធំ ដើម្បីជួសជុស នៅរសៀលថ្ងៃទី២ សីហា ឆ្នាំ២០២០ នេះថា ត្រង់កំណាត់ផ្លូវសម្តេចសង្ឈ (ថ្មដា) វាលរេញ-ស្ទឹងហាវ ភ្លាមៗរថយន្តធុនធំ ត្រូវបានអាជ្ញាធរផ្អាកមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារផ្លូវត្រង់ចំណុចជាប់ស្ពានទី ៥ និងជាប់ស្ពានទី៨ ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ តែសម្រាប់រថយន្តធុនតូច អាចឲ្យដំណើរការខ្លះៗបានដោយពិបាក ព្រោះបានបាក់ស្រុតដល់ពាក់កណ្តាលទ្រូងផ្លូវ។ មន្ត្រីអាជ្ញាធរ បានឲ្យដឹងថា នៅចំណុចភូមិសាស្ត្រខាងលើ ជំនាញសាធារណការកំពុងពិនត្យ និងជុសជុល តែបើស្ថានភាពទឹកភ្លៀងបន្តធ្លាក់ខ្លាំង ទំនងជាត្រូវផ្អាកចរាចរណ៍ទាំងស្រុង ព្រោះខ្លាចបាក់ស្រុតបន្តទៀតបង្កឲ្យមានគ្រោះថ្នាក់ដលើអ្នកដំណើរ៕ សំអាង
  • ក្រសួងសាធារណការ ត្រួតពិនិត្យយានយន្តសរុបចំនួនជាង ១៥ម៉ឺនគ្រឿង និងប្រមូលថវិការពិន័យបានចំនួនជិត ៦០០លានរៀល ពីយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ប្រចាំខែកក្កដា ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្រប សម្រួ លអចិន្ត្រៃយ៍បានដឹកនាំការប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំខែកក្កដា ឆ្នាំ២០២០។   តាមរបាយការណ៍នៃការអនុវត្តការងារ ក្នុងខែកក្កដា ឆ្នាំ ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១៥៧ ២៦៩ គ្រឿង និងប្រមូលថវិការពិន័យបានចំនួន ៥៨៦ ៦៩៥ ០០០ រៀល នៃរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦ ៧៥២ គ្រឿង ស្មើនឹង ២៩.៧២% ដែលក្នុងនោះ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤៦ ៤៣២គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ១៧គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២១១គ្រឿង រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ៩២គ្រឿង។ ឯកឧត្តមរដ្ឋលេខាធិការ ជាប្រធានអង្គប្រជុំបានកោត សរសើរដល់មន្រ្តីតាមស្ថានីយដែលបាន ខិតខំអនុវត្តការងារ […]
  • យុវសិស្សម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូត១គ្រឿងទៀតដួលត្រូវរថយន្តកិនស្លាប់ រាជធានីភ្នំពេញ៖យុវជនសិស្សម្នាក់ត្រូវរថយន្ត ដឹកទំនិញមួយគ្រឿង កិនស្លាប់បានបង់ជីវិតនៅកន្លែងកើតហេតុខណះពេលដែលជិះម៉ូតូមួយគ្រឿងទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងទៀត បណ្តាលឲដួលទៅលើថ្នល់ហើយ រថយន្តមកពីក្រោយកិនតែម្តង។ បន្ទាប់ពីកិនមនុស្សរថយន្តនោះ បានព្យាយាមបើករត់គេចប្រមាណជាង១គីឡូម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឲកម្លាំងនគរបាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១ សីហា ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។យុវសិស្ស ដែលស្លាប់នោះឈ្មោះ លន់ សៀងលី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេរី២០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K.7116 ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣។ តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជន រងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលទៅនឹងថ្នល់ ស្របគ្នានោះក៍មានរថយន្តហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ៣តោនកន្លះ ពាក់ស្លាកលេខកំពង់ចាម 3A.5449 មួយគ្រឿងបើកស្របគ្នាមកកិនបណ្ដាលឱ្យស្លាប់ភ្លាមភ្លាមនៅកន្លែងតែម្ដង។ តាមអ្នកបើកបររថយន្តឈ្មោះ លួន ស៊ាន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទំនិញ ដែលត្រូវឃាត់ខ្លួន មានទីលំនៅភូមិកំណប់ […]
  • អ្នកជំនាញសំណូមពរឲ្យអាជ្ញាធរខេត្តមណ្ឌលគិរីរួមគ្នាអភិរក្សសត្វដំរី (ខេត្តមណ្ឌលគិរី,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០)៖ រយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយនេះ សត្វដំរីស្រុក ឬសត្វដំរីចិញ្ចឹមដែលភាគច្រើនជាកម្មសិទ្ធិរបស់ ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ត្រូវបានគេសង្កេតឃើញថា កាន់តែមានចំនួនថយចុះរៀងរាល់ឆ្នាំ និងពុំមានការ បង្កកំណើតថ្មី ហើយអាជ្ញាធរនិងអង្គការជំនាញក៏ពុំទាន់មានវិធី ដោះស្រាយ ដើម្បីទប់ស្កាត់ការថយចុះនៃចំនួនសត្វដំរីស្រុកទាំងនេះដែរ។ ជាក់ស្ដែងដំរីស្រុកមួយក្បាលអាយុជាង៥០ឆ្នាំ បានងាប់ដោយសារជំងឺកាលពីថ្ងៃទី២០ កក្កដា ២០២០ ថ្មីៗនេះនៅចំនុចអូរប៉ាយ ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលបានធ្វើឲ្យចំនួនសត្វដំរីស្រុកកាន់តែបន្តថយចុះថែម ទៀត ។ លោក ឃុន ឌីយ៉ូន នាយកអង្គការអ៊ីលីបានប្រាប់តាមទូរសព្ទថា ក្នុងអំឡុងឆ្នាំ២០០៧នៅខេត្តមណ្ឌលគិរី មានចំនួនសត្វដំរីស្រុករហូតដល់៧៣ក្បាល តែវាបានងាប់ជាបន្តបន្ទាប់ដោយសារជម្ងឺនិងអាយុកាលរបស់វា ដោយ បច្ចុប្បន្នសត្វដំរីស្រុក នៅសល់ប្រហែល៣៦ក្បាល ភាគច្រើនជាដំរីញី មានឈ្មោលតែប៉ុន្មានក្បាលប៉ុណ្ណោះ។ លោកបន្តថា ដំរីចិញ្ចឹមនៅខេត្តមណ្ឌលគិរីថយចុះ ព្រោះសត្វដំរីស្រុកទាំងនោះជារបស់ជនជាតិដើមភាគតិចព្នង ហើយពួកគាត់មាន ប្រពៃណីមួយបន្សល់តាំងពីដូនតា គឺមិនអនុញ្ញាតឲ្យសត្វដំរីចិញ្ចើមទាំងនោះបន្តពូជដោយមិនទាន់រៀបការនោះទេ ពិធី រៀបការសត្វដំរីនោះផងដែរ ត្រូវធ្វើអាធិកអធមដូចរៀបការមនុស្សអញ្ចឹង តម្រូវឲ្យមានការបូជាសែនព្រេនតាមប្រពៃណី ដែលចំណាយអស់ថវិការាប់ពាន់ដុល្លាឯណោះ ចំណាយច្រើនពេកនេះហើយទើបជនជាតិដើមភាគតិចព្នងពុំមានលទ្ធភាព ភាពរៀបការឲ្យសត្វដំរី និងត្រូវចងសត្វដំរីឈ្មោលនិងញីនៅឆ្ងាយពីគ្នា មិនអនុញ្ញាតឲ្យពួកវានៅក្បែរទេ ។3 ទន្ទឹមនិងចំនួនសត្វដំរីស្រុកបានថយចុះដោយពុំអាចស្ដាត់ នាយកអង្គការអ៊ីលី […]
  • អភិបាលខេត្តតាកែវ នាំយកប្រេងសាំង ១០០០លីត្រ និងថវិកាមួយចំនួន ដើម្បីជួយបូមទឹកសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋនៅឃុំពត់ស ស្រុកបាទី តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ រួមជាមួយ ឯកឧត្តម នួន បូផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពត់ស លោក ខាន់ សុខា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក ភួន ឈីម អភិបាល ស្រុកបាទី និងកំម្លាំងប្រដាប់អាវុធទាំងបី បាននាំយកប្រេងសាំង ១០០០លីត្រ ផ្ដល់ជូនក្រុមប្រជាពលរដ្ឋ ដើម្បីជួយធ្វើការបូមទឹកសង្រ្គោះស្រូវប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ដោយសារខ្វះទឹក នៅក្នុងឃុំពត់ស ស្រុកបាទី ខេត្តតាកែវ៕   ប្រភព៖ រដ្ឋបាលខេត្តតាកែវ
  • មានវីដេអូរ៖ បញ្ជួនប្រុសស្រី១០នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៣៦ថង់ ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន នៅកន្លែងផ្សេងគ្នាទៅតុលាការ (ខេត្តបាត់ដំបង,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០)៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនប្រុសស្រី១០នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៣៦ថង់ ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន នៅកន្លែងផ្សេងគ្នាកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ១០នាក់នេះ បានធ្វើឡើងកាលពី ថ្ងៃទី៣០-៣១ខែកក្កដាឆ្នាំ២០២០នៅចំណុចផ្សេងគ្នាក្នុងស្រុកមោងឬស្សី ស្រុកបាណន់និងក្រុងបាត់ដំបងខេត្តបាត់ដំបង។ លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ១០នាក់ដែលចាប់ឃាត់ខ្លួននោះករណីទី១ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ ម៉ូតូមូយគ្រឿង សម្ភារៈមួយចំនួនទៀត ក្រោយពីសាកសួរឈ្មោះធឿន ប៊ុនថន កម្លាំងបានចុះទៅចាប់មនុស្សប្រុសស្រី៤នាក់ទៀតនិងដកហូតបាន សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនថែមទៀត។ ករណីទី២ ដកហូតបានថ្នាំម៉ាទឹកកកបានថ្នាំម៉ាទឹកកក៣២ថង់ ម៉ូតូមូយគ្រឿង សម្ភារៈមួយចំនួនទៀត។ លោកសុខនិមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ក្រុងចុះបង្ក្រាបបានករណីរទាំង៣នេះហើយចាប់ ឃាត់ខ្លួនជនសង្ស័យ១០នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុង សារុំ(កែសម្រួលដោយ មណ្ឌល កែវ)  
  • សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន២៧ករណី ឃាត់ខ្លួន៦០នាក់ (ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី និងជួញដូរ២០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦០នាក់។ របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៦,១៩៦ករណី ឃាត់មនុស្ស១២,៣៣៤នាក់ (ស្រី៧៦៦ នាក់)៕
  • ក្រុមហ៊ុនអាកាសចរណ៏ Emirates នឹងបង់ប្រាក់សម្រាប់ការព្យាបាល ការធ្វើចត្តាឡីស័កនៅសណ្ឋាគារ និងពិធីបុណ្យសព ប្រសិនបើអ្នកឆ្លងជម្ងឺកូវីត-១៩ នៅពេលធ្វើដំណើរ ក្រុមហ៊ុនអាកាសចរណ៏ Emirates មានយុទ្ធសាស្ត្រថ្មីក្នុងការជំរុញតម្រូវការអ្នកដំណើរនៅក្នុងដែលមានការរីករាល ដាលនៃជំងឺរាតត្បាតជាសកល គឺការធានារ៉ាប់រងការឆ្លងមេរោគកូរ៉ូណា។ ប្រសិនបើអ្នកដំណើរណាម្នាក់ក្នុង ចំណោមអ្នកដំណើររបស់ខ្លួន ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាបានឆ្លងជម្ងឺកូវីត- ១៩ ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនឹងចំណាយលើថ្លៃព្យាបាលរហូតដល់ ១៥០,០០០ ផោន ឬប្រហែល ១៧៦,០០០ ដុល្លារ ។ ក្រុមហ៊ុននឹងត្រូវចំណាយ ១០០ ផោន ឬ១១៨ ដុល្លារ ក្នុងមួយថ្ងៃសម្រាប់ថ្លៃនៃការធ្វើចត្តាឡីស័ក ដូចជាបន្ទប់សណ្ឋាគារ រហូតដល់រយៈពេល ២ សប្តាហ៍ ហើយប្រសិនបើក្នុងករណីរហូតដល់ស្លាប់ ក្រុម ហ៊ុន Emirates និងផ្តល់ទឹកប្រាក់ចំនួន ១៥០០ផោន ឬប្រហែល ១៧៦៥ ដុល្លា សំរាប់ពិធីបុណ្យសពអ្នកដំណើរ។ ការធានារ៉ាប់រងនេះមានសម្រាប់ការធ្វើដំណើរនៅចន្លោះពេលនេះនិងថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ ។ វាមានសុពលភាពរយៈពេល ៣១ ថ្ងៃ ចាប់ពីពេលដែលអ្នកជិះយន្តហោះលើកដំបូង ហើយវាគ្របដណ្តប់លើការធានារ៉ាប់រងរបស់អ្នក ទោះបីអ្នកធ្វើដំណើរទៅទីក្រុងមួយផ្សេង ទៀតក៏ ដោយ។ ថ្លៃចំណាយសម្រាប់ការធ្វើតេស្តមិនត្រូវបានគ្របដណ្តប់នោះទេ ហើយអ្នកដំណើរត្រូវតែទាក់ទងក្រុម ហ៊ុនអាកាសចរណ៍ដើម្បីទទួលបានការចំណាយត្រូវបានអនុម័ត មុនពេលបង់ប្រាក់។ […]
  • លោក ជា ឌីណា បង្កើតបណ្ណាល័យ Electronic (KUMNIT) ដើម្បីបំផុសការអានឲ្យបានច្រើន លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្ប: បានអនុញ្ញាតឱ្យលោក ជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOBAL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUMNIT) ព្រមទាំងក្រុមការងារចូលជួបសម្ដែងការគួរ។   លោកជា ឌីណា បានឱ្យដឹងថា គោល បំណងដែលក្រុម ការងារលោកបង្កើតគម្រោងនេះឡើងគឺដើម្បី៖ ទី១. ជំរុញទឹកចិត្ត និង បំផុសឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន សហគ្រិន ឱ្យកាន់តែស្រលាញ់ការអាន, ការមើលសៀវភៅតាមលក្ខណះ Digital book ដែលជួយផ្តល់នូវភាពងាយស្រួលដល់អ្នកអានទូទៅដើម្បីឱ្យពួកគាត់អាចស្រាវជ្រាវ សិក្សារៀនសូត្របានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងទាំងអស់តាមរយ: Smart Phone។ ទី២.ដើម្បីលើកស្ទួយស្នាដៃអ្នកនិពន្ធក្នុងស្រុកឱ្យពួកគាត់ មានប្រភពចំណូលតាមរយៈការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុងបណ្ណាល័យ អេឡិកត្រូនិក និងដើម្បីផ្សព្វ ផ្សាយស្នាដៃរបស់ពួកគាត់ឱ្យកាន់តែទូលំទូលាយថែមទៀតទាំងនៅក្នុងស្រុកនិងនៅលើសាកលលោក ទី៣. រួមចំណែ កដល់ការអភិវឌ្ឍន៍វិស័យអប់រំបែប Digital ដើម្បីចូលរូមអភិវឌ្ឍន៍ធនធានមនុស្យនៃព្រះរាជាណាចក្រកម្ពុជាយើងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។   លោកជំទាវរដ្ឋមន្ត្រី […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)