នៅរសៀលថ្ងៃទី២ សីហា ឆ្នាំ២០២០ នេះថា ត្រង់កំណាត់ផ្លូវសម្តេចសង្ឈ (ថ្មដា) វាលរេញ-ស្ទឹងហាវ ភ្លាមៗរថយន្តធុនធំ ត្រូវបានអាជ្ញាធរផ្អាកមិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារផ្លូវត្រង់ចំណុចជាប់ស្ពានទី ៥ និងជាប់ស្ពានទី៨ ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ តែសម្រាប់រថយន្តធុនតូច អាចឲ្យដំណើរការខ្លះៗបានដោយពិបាក ព្រោះបានបាក់ស្រុតដល់ពាក់កណ្តាលទ្រូងផ្លូវ។
មន្ត្រីអាជ្ញាធរ បានឲ្យដឹងថា នៅចំណុចភូមិសាស្ត្រខាងលើ ជំនាញសាធារណការកំពុងពិនត្យ និងជុសជុល តែបើស្ថានភាពទឹកភ្លៀងបន្តធ្លាក់ខ្លាំង ទំនងជាត្រូវផ្អាកចរាចរណ៍ទាំងស្រុង ព្រោះខ្លាចបាក់ស្រុតបន្តទៀតបង្កឲ្យមានគ្រោះថ្នាក់ដលើអ្នកដំណើរ៕
សំអាង






