ព័ត៌មានថ្មី
- អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះពិនិត្យសកម្មភាពគម្រោងផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកជំនាញពាក់ព័ន្ធចុះពិនិត្យ ការ អនុវត្តការងារនៅតាមការដ្ឋានដូចជា គម្រោងកំណាយបុរាណវិទ្យាប្រាសាទបាយក្អែក ការចុះពិនិត្យមើលបរិស្ថានជុំវិញត្រពាំងសេស និងអតីត រោងចិញ្ចឹមដំរីខាងកើតភ្នំបាខែង។ការចុះពិនិត្យផ្ទាល់នេះ គឺជាយន្តការមួយដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការងារឱ្យមានភាពរលូននិងមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសធ្វើការផ្លាស់ប្ដូរយោបល់ ការណែនាំ និងការសម្រេចចិត្តក្នុងការអនុវត្តកិច្ចការក្នុងជំហ៊ានបន្តបន្ទាប់ទៀតឱ្យកាន់តែប្រសើរ៕ ប្រភពអាជ្ញាធរជាតិអប្សរា
- ក្រុមការងារបច្ចេកទេស ចុះកំណត់អត្តសញ្ញាណប្រជាពល រដ្ឋការពារសត្វស្លាបនៅខេត្តព្រៃវែង លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សតំបន់ដីមសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានចុះកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានចូលរួមការពារសត្វស្លាប ស្ថិតនៅទួលស្វាយដូន ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។ ការចុះសិក្សានេះរៀបចំឡើងដោយមានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថានខេត្ត ព្រៃវែង និងលោកមេឃុំកញ្ចាំនិងប្រជាសហគមន៍មួយចំនួនផងដែរ។ លោក កុក រុន និង លោក ស៊ុម ស៊ីម បានកំពុងស្នាក់នៅប្រកបរបរធ្វើស្រែ និងចិញ្ចឹមទាផ្ទាល់ក្នុងទីតាំងខាងលើ បានចូលរួមអភិរក្សសត្វស្លាបលើទីតាំងជាក់ស្តែង។ ក្រុមការងារបានបញ្ជាក់ថាមានវត្តមានប្រភេទសត្វស្លាប សត្វចង្កៀលខ្យងប្រមាណ៤០០០ក្បាល បានកំពុងរស់នៅ និងរកចំណីចិញ្ចឹមជីវិតនៅទីនោះ។ បន្ទាប់មកក្រុមការងារ បានបន្ត ដំណើរទៅកាន់ទីកន្លែងសំបុកបន្តពូជ និងពងកូនរបស់ប្រភេទសត្វស្លាបទឹកសំខាន់ៗ នៅទីតាំងតំបន់បឹងស្នេហ៍ (ទួលព័ន្ធតាឡី)នៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែងផងដែរ៕ វណ្ណា
- កម្មវិធីរាប់ថយក្រោយ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នឹងធ្វើនៅចុងសប្ដាហ៍នេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់យកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រារព្ធវិធីដ៏ធំមួយស្តីពីការប្រកាសពានរង្វាន់ជូនជ័យលាភី ស្លាកសញ្ញា – និមិត្តសញ្ញាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បូករួមជាមួយពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ តាមការគ្រោងទុក ពិធីនេះនឹងត្រូវធ្វើឡើងនាវេលាម៉ោង៥ ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ។ គួរ បញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា នងធ្វើ ម្ចាស់ផ្ទះ លើកដំបូងគ្រោងនឹងបើកការប្រកួតនៅថ្ងៃទី៥ ខែសីហា និងបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីចប់ការប្រកួតស៊ីហ្គេម ជាង១០ថ្ងៃ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ដែលហៅថា […]
- សូមប្រុងប្រយ័ត្ន ! ពីថ្ងៃទី៥ ដល់១១ សីហា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅតាមខេត្តជាប់មាត់សមុទ្រ តាមរយ:នៃការវិវត្តន៍ប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី ៥ ដល់ ១១ សីហា ២០២០ កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្យោយ។ ស្ថានភាពនេះ នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ ក្នុងនោះតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ខ្លាំង។ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម ៖
- ស្លាប់៤ និងរបួស២២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃ០៣ សីហា ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់(ស្រី២នាក់)បានស្លាប់ របួសធ្ងន់១៥នាក់(ស្រី២នាក់) និងរបួស ស្រាល៧នាក់(ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្ល៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៣ សីហានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៦នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១៤លើក ៕ ប្រភពអគ្គស្នងការនគរបាលជាតិ សំ វណ្ណា
- គ្រឹះស្ថានសិក្សាឯកជនចំនួន១៣កំពុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែសីហា នេះ គ្រឹះស្ថានសិក្សាឯកជននៅតាមបណ្ដារាជធានី-ខេត្ដចំនួន១៣ កំពុងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងនោះមានមណ្ឌលប្រឡងសរុបចំនួន ១៣៨ មណ្ឌលស្មើនឹង ៦៤៦ បន្ទប់។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងថា ដើម្បីអាចប្រព្រឹត្តទៅនៃការប្រឡងនេះបានគ្រឹះស្ថានសិក្សាឯកជន បានដាក់ពាក្យស្នើសុំរៀបចំការប្រឡងមកក្រសួងអប់រំតាមរយៈមន្ទីរអប់រំរាជធានី-ខេត្ដ ចាប់តាំងពីមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ មកម្ល៉េះ ដើម្បីអាចឱ្យក្រសួងអប់រំពិនិត្យ និងទទួលស្គាល់ចំពោះការប្រឡងនេះ។ លោកថ្លែងថា ការប្រឡងនេះ ក្នុង១បន្ទប់ប្រឡង គឺត្រូវមានបេក្ខជនពី ១០ ទៅ ១៥នាក់ ដើម្បីធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕ សំអាង
- សំបកជួងគ្រាប់បែកចំនួន៦ ត្រូវបានស៊ីម៉ាក់ យកចេញពីវត្តអារាម និងសាលារៀន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ នៅខេត្ត កណ្តាល ព្រះសង្ឃ និងសាលា បានផ្តល់សំបកជួងគ្រាប់បែកចំនួន៦ ដល់កំលាំងអង្គភាពសុីម៉ាក់។ បំបាត់សំឡេងជួងគ្រាប់បែកទម្លាក់ពីយន្តហោះ និងជំនួសដោយសំឡេងស្គរ។
- អគ្គនាយកស៊ីម៉ាក់ អំពាវនាវប្រជាពលរដ្ឋចូលរួម និងប្រុងប្រយត្ន័ទាំងអស់គ្នា ចៀសវាងដាច់ខាតប៉ះពាល់វាយដំ រេីសគ្រាប់មីន ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា កំលាំងជំនាញបោសសំអាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រា ម ធ្វេីសកម្មភាពយ៉ាងមមាញឹក សំដៅការពារសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍមាតុភូមិឡេីងវិញ! ក្រោយសង្គ្រាមមានគ្រាប់មីននិងសំណល់ជាតិផ្ទុះចំនួនជិត៤លានគ្រាប់ ហេីយដែលបានបោស សំអាតនិងកំទេចចោល។ សូមរំលឹកថាសង្គ្រាមជាង ៣០ឆ្នាំ និងការប្រេីប្រាស់គ្រាប់បែកទម្លាក់ គ្រាប់យុទ្ធភណ្ឌ័ររាប់លានគ្រាប់ ដោយប្រេីប្រាស់ប្រយុទ្ធគ្នានៅតាមសមរភូមិពាសពេញផ្ទៃប្រទេស ដែលមានអ្នកកំលាំងប្រយុទ្ធរាប់សែនរាប់មុឺននាក់ រីឯកំលាំងជំនាញរុករកបោសសំអាតគ្រាប់មីននិងគ្រាប់សំណល់ពីសង្គ្រាមមានចំនួនប្រមាណ៤០០០-៥០០០នាក់ដែលកំពុងធ្វេីការ ងារនេះ។ អគ្គនាយកស៊ីម៉ាក់ បានអំពាវនាវប្រជាពលរដ្ឋមេត្តាចូល រួមនិងប្រុងប្រយត្ន័ទាំងអស់គ្នា ចៀសវាងដាច់ខាតប៉ះ ពាល់វាយដំ រេីសគ្រាប់មីន និងសំណល់ជាតិផ្ទុះសង្គ្រាម ករណីបានជួបប្រទះឃេីញគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមសូមមេត្តាប្រញាប់ទាក់ទងមកកងកំលាំងប៉ូលីសមូលដ្ឋាន ឬកងយោធពលខេមរ ភូមិន្ទ ឬកំលាំងសុីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ដេីម្បីមានវិធានការបង្ការ និងដោះស្រាយបោស សំអាតជូន៕ សំ វណ្ណា
- រកឃើញវិញហើយបុរស២នាក់ដែលរត់ចេញពីបន្ទប់ធ្វើចត្តាឡីស័ក នៅព្រៃវែង បុរស២នាក់ ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី៣ ខែសីហា នេះ បានរកឃើញវិញហើយនៅយប់ថ្ងៃដដែល និងបាននាំទៅកាន់កន្លែងធ្វើចត្តាឡីស័កវិញរួចហើយ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ សូមជម្រាបថា មនុស្សទាំង ២នាក់នេះ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័កក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ ៤ល្ងាចថ្ងៃទី៣ ខែសីហា នេះ ។ អ្នកទាំង២នេះជាជនជាតិខ្មែរ បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០៕ សំអាង
- អត្រាប្តូរប្រាក់គោលនៅថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៥,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយនិងរូបិយបណ្ណផ្សេងទៀត នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ៖ ១អឺរ៉ូ ស្មើ ៤ ៨៣៧,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៧៧,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩២៥,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៧១,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៨០,០០រៀល ; ១យ៉ន់ចិន ស្មើ ៥៩០,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ២ ៩៨៩,៥០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៨៧៧,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៥;០០រៀល ; ១បាតថៃ ស្មើ ១៣១,៥០រៀល ; ១០០០ដុងវៀតណាម ស្មើ […]
- កូវីដ១៩: ថ្ងៃនេះជាសះស្បើយពីរករណី និងរកឃើញវិជ្ជមានមួយករណី សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៤ ខែសីហានេះ ឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានមួយករណីបន្ថែមទៀត គឺជាបុរសជនជាតិអាមេរិកាំង ដែលជាមន្ត្រីការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ជាដំណឹងល្អដែរ ថ្ងៃនេះមាន០៣ករណីបានជាសះស្បើយ ២គឺជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិអាមេរិកាំង។
- ផ្ទុះគ្រាប់បន្សល់ពីសង្គ្រាមនៅឃុំអន្លង់រាបស្រុក វាលវែង ខេត្តពោធិ៍សាត់បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ (ខេត្តពោធិ៍សាត់,ថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០២០)៖យុទ្ធភ័ណ្ឌដែលសេសសល់ពីសង្គ្រាមនៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅតាមតំបន់ជនបទស្រែចំការនៅឡើយ។ នៅវេលាម៉ោង ២រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះមានករណីផ្ទុះគ្រាប់មួយកើតឡើងបានកើតឡើងនៅចំណុច រោងគោ ភូមិដីក្រហម ឃុំអន្លង់រាបស្រុក វាលវែង ខេត្តពោធិ៍សាត់។ ករណីផ្ទុះគ្រាប់គ្រាប់ដែលគេនៅមិនទាន់ស្គល់ថា ជាប្រភេទគ្រាប់អ្វីឲ្យពិតប្រាកដនេះបានបណ្ដាលអោយ ស្លាប់មនុស្ស ចំនួន ២នាក់ គឺ ឈ្មោះ យន់ សារី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើចំការរស់នៅភូមិ ឃុំកើតហេតុ និងឈ្មោះ ឌែ ត្រា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ ឃុំជាមួយគ្នា សមត្ថកិច្ចកងរាជអាវុធហត្ថប្រចាំស្រុកវាលវែងបានឲ្យដឹងថា មូលហេតុគឺបណ្ដាលមកពីជនរងគ្រោះបានរើសក្បាលគ្រាប់មកដំលេង។ បច្ចុប្បន្នៈ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕ ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
- តំបន់ទេសចរណ៍ថ្មីកំពុងលាក់ខ្លួននៅក្បែរតំបន់ព្រៃភ្នំ របស់លោកឧកញ៉ា ម៉ុង ឬទ្ធី កំពុងត្រូវការកម្លាំងពលកម្មបន្ថែមទៀត (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០)៖តំបន់ទេសចណ៍ មួយកន្លែងកំពុងតែបង្ហាញខ្លួនបន្តិចម្តងៗលេចចេញជារូបរាងគួរអោយគយគន់ មានផ្ទះលំហែកាយក្បែរជើងភ្នំ ចំការស្វាយស្រស់ស្អាត ថែមទាំងមានសួនសត្វនិងកន្លែងកំសាន្តជាច្រើនទៀត កំពុងតែធ្វើការអភិវឌ្ឍបន្ថែម កំពុងខ្វះកម្លាំងពលកម្មត្រូវការកូនប្រជាពលរដ្ឋដើម្បីមកបំរើការងារផងដែរ។ នេះជាជ្រុងមួយនៃការអភិវឌ្ឍន៍របស់ខេត្តកំពង់ស្ពឺចំណោមតំបន់ទេសចរណ៍ជាច្រើនមិនទាន់រាប់បញ្ចូលអស់ ក្នុងនោះខេត្តកំពង់ស្ពឺជាខេត្តមាន សក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្មរោងចក្រ សហគ្រាសជាច្រើនទៀត។ ហើយជាតំបន់ទេសចរណ៍របស់ ឯកឧត្ដម ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី ដែលស្ថិតនៅក្នុងភូមិរំដួលជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើយើងធ្វើដំណើរពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ប្រមាណ២៦គីឡូម៉ែត្រ មកដល់ស្តុបផ្សារថ្នល់ទទឹងរួចហើយបត់ខាងឆ្វេងដៃតាមផ្លូវជាតិលេខ៤១ប្រមាណ៩គីឡូម៉ែត្រដល់ផ្សារអង្គមេត្រី ដែលមានផ្លូវបែកជាបួន យើងបត់ទៅខាងស្តាំដៃតាមផ្លូវក្រាលកៅស៊ូលេខ១៤៣ ចម្ងាយប្រមាណជា៥គីឡូម៉ែត្រ ដល់ស្ថានីយ៍ប្រេងយីហោ តេលានៅខាងឆ្វេងដៃលោកអ្នកបត់ខាងឆ្វេងដៃតាមផ្លូវក្រាលគ្រួសក្រហម ចម្ងាយប្រមាណ៩គីឡូម៉ែត្រ លោកអ្នកនិងទៅដល់ច្រកចូលតំបន់ទេសចរណ៍ថ្មីមួយឬហៅ (រម្មណីយដ្ឋាន)ថ្មីមួយទើបតែលេចរូបរាង ដែលអ្នកណាៗក៏ស្គាល់ថាជារបស់លោកឧកញ៉ា ម៉ុង ឬទ្ធីដែរ មានទំហំរាប់រយហិកតាឯណ្ណោះ មានកន្លែងកំសាន្តជាច្រើន និងមានសួនសត្វថែមទៀតផង ដើម្បីអោយបងប្អូនអញ្ជើញមកទស្សនាកំសាន្តនៅក្នុងតំបន់ខាងលើនេះ។ ហើយតំបន់ទេសចរណ៍មួយនេះ អាចស្រូបយកខ្យល់ឱកាសបរិសុទ្ធ មានផ្ទះវីឡាកូនកាត់ មានភ្នំ ចំការស្វាយ សួនសត្វជាដើម។មិនតែប៉ុណ្ណោះកន្លែងកំសាន្តខាងលើនេះក៏ត្រូវការ កម្លាំងពលកម្មជាច្រើនរយនាក់ នឹងផ្ដល់ប្រាក់បៀវត្សសមរម្យ ជូនកម្មករនិយោជិត ដែលជាកូនចៅប្រជាពលរដ្ឋរស់នៅក្នុងតាមបណ្ដាក្រុងស្រុកនៅក្នុងខេត្តកំពង់ស្ពឺទាំងមូល និងអ្នកជំនាញដទៃទៀតពីខេត្តផ្សេងៗទៀតផងដែរ។ […]
- មានវីដេអូរ៖ បន្ទាប់ពីស្ងប់ស្ងាត់ជំងឺ(COVD)១៩ ភ្ញៀវទេសចរជាតិចាប់ផ្ដើម មកលេងកម្សាន្តនៅបណ្ដារមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង (ខេត្តសឹ្ទងត្រែង,ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០)៖ ភ្ញៀវទេសចរជាតិបានមកលេងកំសាន្តនិងស្នាក់នៅ តាមរមណីយដ្ឋានដ្ឋានអេកូទេសចរណ៍នានាយ៉ាងច្រើនកុះករដូចជាអន្លង់ផ្សោត,អូរឈើទាល ហើយនិងទឹកធ្លាក់ព្រះនិម្មិត ជាប់និងព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅភូមិសាស្រ្ត ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តសឹ្ទងត្រែង ។ ប្រធានមន្ទីរទេសចរណ៍ ខេត្តសឹ្ទងត្រែង លោក អ៊ុន ប៉ោសឿន បានប្រាប់ភ្នាគ់ងារ(SEATV) តាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៣ ខែសីហាថា បន្ទាប់ពីស្ងប់ស្ងាត់ជំងឺ(COVD)១៩មក ទិន្នន័យភ្ញៀវទេសចរណ៍ជាតិស្នាក់នៅ ៥៥,៧០៦នាក់, ទេសចរតាមរមណីយដ្ឋាន ៤១,៩៧៩នាក់ ហើយនិងចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងមូលដ្ឋាន ៥,៥៥៨នាក់សរុបរួម ១០៣,២៥៣ នាក់ ដែលមកលេងកម្សាន្តទស្សនានៅតាមរមណីយដ្ឋានអេកូទេសចរណ៍ ប្រមាណ ២៤ កន្លែង សម្រាប់ខេត្តសឹ្ទងត្រែង ។ លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តសឹ្ទងត្រែង បានបញ្ជាក់ថា ពីបញ្ហាភ្ញៀវទេសអន្តរជាតិមកពីក្រៅប្រទេសអត់មានទេ។ ពោលគឺ មានតែភ្ញៀវទេសចរជាតិស្នាក់នៅ និងភ្ញៀវទេសចរតាមមូលដ្ឋាន ហើយនិងភ្ញៀចទេសចរអន្តរជាតិ នៅតាមមូលដ្ឋាន ដែលមកលេងកម្សាន្តទស្សនានៅតាមរមណីយដ្ឋានអេកូទេសចរ នៅខេត្តសឹ្ទងត្រែង។ លោក បានបន្តទៀតថា ប៉ុន្មានខែចុងក្រោងនេះ គ្រប់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានទាំង៦ស្រុកក្រុង មិនបានហាមឃាត់ភ្ញៀវ នៅក្នុងខេត្ត […]
- ពលរដ្ឋខ្មែរចំនួន១៤២បន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥និងភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញា តឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិ ញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋ ខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន១៤២ នាក់ ស្រី ៥៧នាក់៕ វណ្ណា
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


