ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យបង្កើតក្រុមប្រចាំ ការ២៤ម៉ោង លើ២៤ ម៉ោង ដើម្បីចាំទទួលការឆ្លើយតប ទទួលរបាយការណ៏ ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រ តិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ ២០២០ របស់ក្រុមការងារអនុវត្តច្បាប់ នៃគ.ជ.ប.ជ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារអនុវត្តច្បាប់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ បានណែនាំឲ្យបង្កើតក្រុមប្រចាំការ ២៤ ម៉ោង លើ២៤ ម៉ោង ដើម្បីចាំទទួលការឆ្លើយតប ទទួលរបាយការណ៍ និងទទួលកិច្ចសហការដើម្បីធ្វើការសម្រប សម្រួលទាន់ពេលវេលា។ ឯកឧត្តមក៏បានទទូចឲ្យមានការត្រួតពិនិត្យរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ត្រីមាស និងឆមាស ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងនាមជាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សទាំងអស់ជាអ្នកអនុវត្តច្បាប់ចូលរួមទាំងអស់គ្នា ដើម្បីសហការទទួលបានជោគជ័យ។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានដាក់ទិសដៅចំនួន៥ សម្រាប់អង្គប្រជុំយកមកធ្វើការអនុវត្តដែលក្នុងនោះរួមមាន៖ ទី១-ត្រូវបង្កើនការផ្សព្វផ្សាយអប់រំឲ្យបានចំគោលដៅ និងចំទីតាំង ត្រូវជូនខ្លឹមសារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យមានការយល់ដឹងសំដៅធ្វើយ៉ាងណាកុំឲ្យពួកគាត់ចាញ់បោកការលួងលោមរបស់ក្រុមមេខ្យល់។ ទី២-ត្រូវបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដោយកៀងគរឲ្យមានការបណ្តុះបណ្តាលធនធានមន្ត្រី គ្រូបង្គោលនៅនិងកន្លែង។   ទី៣-ត្រូវបង្កើនគំនិតបច្ចេកទេសស៊ើបអង្កេតដល់នគរបាលយុត្តិធម៌ និងមន្ត្រីអាវុធហត្ថ ដែលជារឿងមួយសំខាន់សម្រាប់ការផ្តន្ទាទោស និងកាត់ក្តីឲ្យចំអ្នកប្រព្រឹត្តបទល្មើស។ ទី៤-ត្រូវជំរុញកិច្ចសហការទាំងការសហការផ្ទៃក្នុងរវាងនគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ សហការជាមួយស្ថាប័នច្បាប់ និងសហការជាមួយស្ថាប័នបរទេសរួមទាំង NGO ផងដែរ។ ទី៥-ជំរុញឲ្យមានការបើកសហប្រតិបត្តការ បើកការស៊ើប […]
  • អត្រាប្ដូរប្រាក់ផ្លូវការថ្ងៃនេះ ១ ដុល្លារអាមេរិកស្មើនឹង ៤ ០៩៧,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយនឹងរូបិយបណ្ណផ្សេងទៀត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ៖ ១អឺរ៉ូ ស្មើ ៤ ៨៦១,៥០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៧៧,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៥៦,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១១១,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥២១,៥០រៀល ; ១យ៉ន់ចិន ស្មើ ៥៩៤,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០០៣,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៨៥៧,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៨,៥០រៀល ; ១បាតថៃ ស្មើ ១៣២,៥០រៀល ; ១០០០ដុងវៀតណាម ស្មើ […]
  • ក្រសួងបរិស្ថាន គាំទ្រយុវជនផ្តើមគំនិតផលិតចានធ្វើពីស្លឹកឈើប្រើជំនួសផ្លាស្ទិក យុវជនមួយក្រុម នៃវិទ្យាល័យតេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិក ដោយសារមើលឃើញផលវិបាក ដែលកើតចេញពីការប្រើប្រាស់ប្លាស្ទិក និងពិសេសដើម្បីចូលរួមថែរក្សាបរិស្ថានផង។ តាមរយៈគម្រោងមានឈ្មោះថា”ដើម្បីសហគមន៍ខ្ញុំ” បានលើកចេញជាពាក្យស្លោក«ចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» បានលើកទឹក ចិត្តឱ្យប្រជាពលរដ្ឋមានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនាំគ្នាងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ លោក អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ បានឱ្យដឹងថា គម្រោងធ្វើចាន ដែលផលិតចេញពីស្លឹកឈើ ប្រភទឈើខ្លុង ដែលបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ ក្រុមយុវជនកំពុងរៀបចំសាកល្បងនិងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃនិងពីគុណភាពរក្សាទុកផងដែរ។ លោក លឿន ឆៃមិញជូ សិស្សវិទ្យា ល័យហ៊ុន សែនឧត្តរមានជ័យ បានសំណូមពរដល់ប្រជារដ្ឋក្នុងសហគមន៍ឱ្យចូលរួមកាត់បន្ថការប្រើប្រាស់ចានស្នោរឬចានប្លាស្ទិក និងបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ត្រូវរួមគ្នាផលិតចានស្លឹកឈើ ដែលអាចរក ចំណូលពីភ្ញៀវទេសចរចូលមកកម្សាន្តថែមទៀត។ ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានសង្ឃសហគមន៍ព្រៃសង្ឃរុក្ខាវ័ន បានសាទរចំពោះគម្រោងស្រាវជ្រាវមួយនេះ។ អ្វីដែលរំពឹងទុកនោះ ចានផលិតឡើងពីស្លឹកឈើធម្មជាតិ ដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងអាចប្រើជំនួសចានស្នោរឬចានប្លាស្ទិកបាននាថ្ងៃ ខាងមុខ៕ ប្រភពពីក្រសួងបរិស្ថាន សំ […]
  • គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២០អភិបាលរងស្រុកកែវសីមាដឹកនាំកម្លាំងបង្ក្រាបបទល្មើសព្រៃឈើបានជាង១០០ករណី (ខេត្តមណ្ឌលគិរី,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖ ទោះបីជាមានការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ គ្មានការ លើកលែងយ៉ាងណាក៏ដោយ ប៉ុន្តែឈ្មួញ រកស៊ីឈើនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែឆ្លៀតឱកាសលួចដឹកឈើ តាមរយៈម៉ូតូ និងរថយន្តកែច្នៃតូចៗ រហូតដល់បណ្ដែតតាមក្បូន តាមគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រស្រុកមួយនេះយកទៅ លក់បន្ត ដែលជាបញ្ហាធ្វើឲ្យធនធាន ធម្មជាតិក្នុងដែនអភិរក្សព្រៃឈើ នៅតែបន្តបាត់បង់ ។ លោក ហឿន សុខណា អភិបាលរងស្រុកកែវសីមា បានឲ្យដឹងនៅរសៀលថ្ងៃទី១០ សីហានេះថា គិតត្រឹម៦ខែក្នុង ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបានបទល្មើសព្រៃឈើប្រមាណជាង១០០ករណី និងរឹប អូសឈើប្រភេទដុំនិងសន្លឹកបានជាង១ពាន់កំណាត់ ក្នុងនោះដែរក៏មានវត្ថុតាងដឹកជញ្ជូនឈើ ដូចជាម៉ូតូនិងរថយន្តជិត ១០០គ្រឿង ព្រមទាំងបញ្ជូនមនុស្ស១២នាក់ទៅតុលាការផងដែរ ។ លោក ហឿន សុខណា បន្តថា ថ្មីៗនេះដែរ ឈ្មួញឈើបានប្ដឹងលោកទៅតុលាការសុំឲ្យមានការដកតំណែងរបស់ លោក ព្រោះកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ លោកបានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសព្រៃឈើដោយរឹបអូសយកវត្ថុតាងជាក់ស្តែងមានរថយន្ត ១ គ្រឿង ដឹកឈើ ៣ […]
  • ចាប់ជនជាតិចិនជិត ៣០នាក់ សង្ស័យជាប់ពាក់ព័ន្ធការចាប់ជំរិត និងរំដោះជនរងគ្រោះ ៣នាក់ (ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការឆ្មក់ចូលចាប់ខ្លួនជន ជាតិចិនជិត ២៩នាក់បន្ទាប់ពីពួកគេជាប់សង្ស័យធ្វើសកម្មភាពចាប់ជំរិតយកប្រាក់ពីជនជាតិ ចិនដូចគ្នា។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារ «កណ្តាលសួនច្បារ» ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជា ការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះ មានការណែនាំចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ប្រតិបត្តិការនេះ ដឹកនាំដោយមេបញ្ជាការរង ២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជា មួយកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្រប សម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង […]
  • លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន កោតសរសើររដ្ឋបាលខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ពលរដ្ឋក្នុងខេត្តបានល្អ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖លោកជំទាវ មឹន មាណវី រដ្ឋលេខា ធិការក្រសួងសាធារណៈការនិងដឹកជញ្ជូនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺដែលបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដែលធ្វើអោយសហគមន៍ ពុំមានការរីករាលដាល ឬក៏ចម្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ។ ហើយវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាពេលនេះ គឺបានបង្ហាញថារដ្ឋបាលខេត្តកំពង់ស្ពឺ មានការចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ បានយ៉ាងខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ សែននាយករដ្ឋមន្ត្រី ក្រោមទិសស្លោកថា {ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍}។ ហើយនេះជាខេត្តទី៩ហើយ ដែលមានវត្តមានគណៈអភិបាលខេត្តចូលរួម។ វត្តមានឯកឧត្តមអភិបាលខេត្តនាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្ម នូវការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់ថ្នាក់ ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទូទៅ បានដឹងតាមរយៈការណែនាំ នៅពេលដែលឯកឧត្តមបានអញ្ជើញជាធិបតីភាពនៅក្នុងពិធីជួបប្រជុំ ឬសំណេះសំណាល នៅតាមមូលដ្ឋានក្នុងរយៈពេលកន្លងមក។ លោកជំទាវ មឹន មាណវី មានប្រសាសន៍បែបនេះគ្រាដែលលោកជំទាវ បានអញ្ជើញជាធិបតីភាពក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅមន្ទីរសាធារណការនិងជញ្ជូនខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះ។ លោកជំទាវ បន្តថា÷ ការវាយតម្លៃ ប្រាក់ដែលបាត់បង់ សម្រាប់ចំណូលក្នុងគ្រួសារនីមួយៗ ប្រសិនបើមានសមាជិកគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិតនោះ […]
  • ក្រសួងព្រមានចាត់ការចំពោះការលក់ស៊ីមកាតទូរស័ព្ទចល័តដោយគ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១២ ខែសីហា នេះ បានចេញសេចក្តីណែនាំបញ្ឈប់ជាបន្ទាន់ ចំពោះការលក់ និងចែកចាយស៊ីមកាត ទូរស័ព្ទចល័តដោយមិនយកឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកជួលជាវសេវា ព្រោះជាហេតុនាំឲ្យប៉ះពាល់ដល់កិច្ចការសន្តិសុខសាធារណៈ និងសន្តិសុខជាតិ។   តាមសេចក្តីណែនាំនេះ បានបញ្ជាក់ថា ក្រោយពីពិនិត្យឃើញថា កន្លងមកមានប្រតិបត្តិករទូរគមនាគមន៍មួយចំនួនពុំទាន់បានអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការបណ្តាញ និងសេវាកម្មទូរគមនាគមន៍បានល្អនៅឡើយ ។   ក្នុងសេចក្តីណែនាំក៏បានព្រមានផងដែរថា ក្នុងករណី ប្រតិបត្តិករទូរគមនាគមន៍ណាមួយមិនអនុវត្តតាមសេចក្តីណែនាំនេះ បប្រតិបត្តិករទូរគមនាគមន៍នោះនឹងប្រឈមមុខចំពោះច្បាប់ ៕ សំអាង
  • ឈ្មួញទិញដីបឹងអោយលុយមិនទាន់គ្រប់ចំនួន ប្រជាពលរដ្ឋជាង៣០០គ្រួសារ សំណូមពរអោយសម្តេចតេជោជួយអន្តរាគមន៍ (ខេត្តព្រៃវែង,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖រយៈពេលជិត១ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានលក់ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ក្នុងភូមិសាស្ត្រឃុំកំពង់ប្រាំង ស្រុកពារាំង អោយទៅឈ្មួញ ពុំទាន់ទទួលបានលុយគ្រប់ចំនួន។ ខណ:ដែលដីរបស់ពួកគាត់ម្នាក់ៗមានទំហំ ចាប់ពី១ហិកតាដល់៧ហិកតា។ក្នុងនោះអ្នកខ្លះទទួលបានលុយ១០% ខ្លះបាន២០% ខ្លះបាន៥០%ទៅ៦០% និងខ្លះទៀតពុំទាន់បានលុយសូម្បីតែមួយសេន។ហើយខ្លះទៀតបានត្រឹមលុយកក់បន្តិចបន្តួចតែប៉ុណ្ណោះ ស្រាប់តែខាងក្រុមហ៊ុនដាក់គ្រឿងចក្រមកលើកទំនប់យកដីពួកគាត់ទាំងអស់តែម្តង។ដោយឡែកអ្នកទទួលបានលុយគ្រប់ចំនួនគឺរក្សាភាពស្ងៀមស្ងាត់។ អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត សូមមានវិធានការជួយដោះស្រាយករណីនេះផង ព្រោះប្រជាពលរដ្ឋម្នាក់ៗខ្លាចអំណាចក្រុមហ៊ុនពុំហ៊ានតវ៉ាចេញមុខមាត់ទេ។ ប្រជាពលរដ្ឋឈ្មោះ ផល ផាន ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិពហ៊ារ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានអះអាងថា៖ ខ្លួនលោកផ្ទាល់ បានលក់ដីអាស្រ័យផលត្រង់ចំណុច បឹងបាយសី នៅក្រោយភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ដែលមានទំហំជិត៥ហិកតា ឱ្យទៅក្រុមហ៊ុន កាលពីខែមករា ឆ្នាំ២០២០ ដោយក្នុង១ហិកតាតម្លៃ១១.០០០$ បើសរុបបាន៥២.៨០០$ ហើយចាប់តាំងពីពេលលក់រហូតដល់បច្ចុប្បន្ន គឺរូបគាត់ទទួលបានលុយ២លើកសរុបស្មើ១១.០០០$ ហើយនៅសល់៤១.៨០០$ទៀត ក្រុមហ៊ុនមិនអោយគាត់ឡើយ។ដោយមានលេសនិងលើកពេលរហូតពី១ខែទៅ១ខែ ខណៈដីគាត់ត្រូវបានក្រុមហ៊ុនលើកទំនប់ព័ទ្ធយក តាំងពីពេលលក់ដំបូងម្ល៉េះ។ លោកបញ្ជាក់ថា៖ មិនមែនតែខ្ញុំទេ ពលរដ្ឋនៅភូមិពហ៊ារ និងភូមិខ្សុំត្បូង […]
  • បាក់រលំដងសន្ទូចកំពុងតែសាងសង់ នៅក្រុងប៉ោយប៉ែត ប្រដាល់មានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកំពុងដឹកនាំនិងបញ្ជាដោយផ្ទាល់ដើម្បីប្រតិបត្តិការជួយសង្គ្រោះ ករណីបាក់រលំដងសន្ទូចកំពុងតែសាងសង់ បានបណ្តាលឱ្យសង្កត់មនុស្សស្លាប់ និងរងរបួស នៅក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២០៕
  • ក្រសួងរ៉ែ ចេញបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពក្នុងការស្តុកហ្គាស និងប្រេងរំអិល ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចេញប្រកាស ស្តីពីបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពសន្និធិ ឧស្ម័នអិលភីជី ក្នុងកំប៉ុង ឬធុង ដើម្បីលក់ និងបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពសន្និធិប្រេងរំអិលក្នុងកំប៉ុង និងធុង ដែលលក់ និងប្តូរដល់យាយយន្ត។   ឯ.ឧ. ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ ថា ក្រសួងបានចេញប្រកាសនេះ ដើម្បីបញ្ចៀសពីហានិភ័យនានាដល់អាជីវកម្មលក់ដូរ ប្រេងឥន្ធនៈក្នុងកំប៉ុង និងធុង ដែលដាក់លក់ និងប្តូរដល់យាយយន្ត។   គួរជម្រាបថា មួយរយៈចុងក្រោយ មានករណីឆេះផ្ទះ រោងចក្រ សហគ្រាស អគារខុនដូ ភោជនីយដ្ឋាន រថយន្ត មួយចំនួន ដែលបង្កឡើងដោយសារផ្ទុះធុងហ្គាស ឬឆេះស្ថានីយប្រេងឥន្ធនៈដែលទីនោះក៏មានស្តុកប្រេងកំប៉ុង និងធុងច្រើនណាស់ដែរបង្កឲ្យមានមនុស្សស្លាប់ របួសជាច្រើននាក់៕ សំអាង     
  • អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋនៅភ្នំពេញទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នេះ បានសេចក្ដីជូនដំណឹង ដល់អ្នករស់នៅភ្នំពេញឲ្យរៀបចំវេចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០។   ដើម្បីថែរក្សា សោភ័ណភាព អនាម័យបរិស្ថាន នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម មកដាក់នៅតាមដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួន ឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្ដោះអាសន្នសិន៕ សំអាង
  • ជនសង្ស័យប្រើប្រាស់នឹងចែកចាយគ្រឿងញៀនបួននាក់ត្រូវកម្លាំងអធិការនគរបាល ក្រុងបានលុងធ្វើការបង្ក្រាប (ខេត្តរតនៈគីរី,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖ កម្លាំងអធិការនគរបាលក្រុងបានលុងបានអោយដឹងថា នៅវេលាម៉ោង១៤ :៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កំលាំងអធិការនគរបាលក្រុងបានលុង ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់(ប្រើវិធានញុះញង់)ក្រោមការដឹកនាំសម្របសម្រួលនិតិវិធី ដោយលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត។នៅត្រង់ចំណុចផ្ទះសំណាក់ យីហោ ឡន ពិសី ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ រួចក៏បន្តទៅឃាត់ជនសង្ស័យចំនួន៣នាក់ទៀត នៅចំណុចផ្ទះសំណាក់យីហោ ម៉េង លីន ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។ សមត្តកិច្ចនគរបាលក្រុងបានលុងបាន បញ្ជាក់ទៀតថា ជនសង្ស័យទាំងបីនាក់នេះមានឈ្មោះ លី សាកី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង មានសារធាតុញៀនក្នុងខ្លួន(+)។ ឈ្មោះ ញន ខន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ទំពួន […]
  • ប្រពន្ធជនរងគ្រោះទម្លាយរឿងអាថ៌កំបាំងពីប្តីគាត់ថាបើកឡានដឹកឈើឲ្យឈ្មោះ ធី កាប៉ូ ទើបបណ្តាលឲ្យគ្រោះថ្នាក់ស្លាប់បែបនេះ (ខេត្តសឹ្ទងត្រែងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖រថយន្តម៉ាកហាយឡែនឌ័រ ដឹកឈើមួយគ្រឿងបានរេចង្កូតធ្លាក់ពីលើទ្រូងផ្លូវ បណ្តាលអោយអ្នកបើកបររង គ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត នៅស្រុកចិត្របុរី ខេត្តក្រចេះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១សីហាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៧ ខេត្តស្ទឹងត្រែង-ខេត្ត ក្រចេះ ចន្លោះបង្គោលលេខ៣៤១-៣៤២ នៃចំណុចអូរបែកចាន ស្ថិតនៅក្នុងភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះ ជាប្រភេទរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2C-1408 បើកបរក្នុងទិសដៅពីជើងទៅត្បូង« ចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះ » ។ ភរិយាសពជនរងគ្រោះ បានឲ្យដឹងថា ម្ចាស់រថយន្តនេះឈ្មោះ ធី កាប៉ូ។ ប្ដីគាត់ជាអ្នកបើកឡានស៊ីឈ្នួលដឹកឈើឲ្យឈ្មោះ ធី កាប៉ូនេះ។ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានថា ម្ចាស់រថយន្តជាជើងខ្លាំងក្នុងការដឹកជញ្ជូនឈើល្មើសច្បាប់ ហើយក៏មិនងាយសមត្ថកិច្ចណាចាប់បាននោះទេ ។ ជនរងគ្រោះត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីងងុយដេក ទើបបើករថយន្តរេចង្កូតធ្លាក់ផ្លូវ បង្ករការគ្រោះថ្នាក់ដោយខ្លួនឯង ស្លាប់យ៉ាងអណោចអធមបែបនេះ។ ជនរងគ្រោះឈ្មោះ ម៉ាន់ កុយ រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ […]
  • គណៈកម្មការទី១០ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ប្រឆាំអំពើពុករលួយ នៅក្រុងបាវិត និងខេត្ត ស្វាយរៀង គណៈប្រតិភូគណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្ម ការទី១០) ដឹកនាំដោយឯកឧត្តម ម៉មប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល អភិ បាលខេត្តស្វាយរៀង ដើម្បីឈ្វេងយល់យល់អំពីប្រសិទ្ធសភាព បញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅក្នុងខេត្ត ស្វាយរៀង។ ឯកឧត្តម ម៉ម ប៊ុននាង បញ្ជាក់ថា គណៈប្រតិភូគណៈ កម្ម ការទី១០ព្រឹទ្ធសភា ចុះបេសកកម្មមកខេត្តស្វាយ រៀងនាពេលនេះ គឺដើម្បីឈ្វេងយល់អំពី «វឌ្ឍនភាពនិងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់រដ្ឋបាលស្រុក ខេត្តស្វាយរៀង ព្រមទាំងដំណើរការ នៃការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះ ការ អនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត […]
  • រដ្ឋបាលរាជធានី ជូនដំណឹង ពីការរអាក់រអួលនៃសេវាប្រមូលសំរាមក្នុងឱកាសថ្ងៃឈប់សងបុណ្យចូលឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ពីការរអាក់រអួលនិងការប្រមូលសំរាមមិនបានពេញលេញ នៅក្នុងឱកាសថ្ងៃឈប់សងបុណ្យចូលឆ្នាំរយៈពេល ៥ ថ្ងៃខាងមុខនេះ ដោយសារកម្មករនៃក្រុមហ៊ុនសិនទ្រី ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញសុំការយោគយល់ពីបង ប្អូនប្រជាពលរដ្ឋ និងអធ្យាស្រ័យកុំបញ្ចេញសំរាម មុខដាក់នៅលើផ្លូវសាធារណៈ ដោយរក្សាទុកសំរាមឲ្យបានត្រឹមត្រូវរាងរៀងខ្លួនបណ្ដោះអាសន្ន។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)