ព័ត៌មានថ្មី
- រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការប្រកាសប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៨ និងសិស្សចៅក្រមជំនាន់ទី១១ ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នឹងចាប់ផ្ដើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៨ សម្រាប់ឆ្នាំសិក្សា២០២១- ២០២២ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ តទៅ។ ចំណែកការប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១១ សម្រាប់ឆ្នាំសិក្សា ២០២១ ដល់២០២៣ នឹងចាប់ផ្ដើមទទួលពាក្យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ តទៅ។ ចំពោះលក្ខខណ្ឌផ្សេងទៀត សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងដូចខាងក្រោម ៖
- សម្តេចតេជោ ដាក់ចេញភារកិច្ចចំបងចំនួន៥ ឲ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបន្តអនុវត្តក្នុងពេលវិបត្តិកូវីដ-១៩ បើតាមសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១៤ សីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានដាក់ ចេញភារកិច្ចចំបងចំនួន៥ ឲ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវអនុវត្តក្នុងពេលវិបត្តិកូវីដ -១៩។ ភារកិច្ចចំនួន៥ នោះរួមមាន: ភារកិច្ចទី១: បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៥ កុំឱ្យឆ្លងរីករាលដាលក្នុងសហគមន៍ ហើយត្រូវបន្តអនុវត្ត និងចាត់ វិធានការសុខាភិបាលឱ្យបានដិតដល់ នៅកន្លែងដែលមានភ្ញៀវ ទេសចរទៅកម្សាន្ត ពិសេសក្នុងកំឡុងពេល ឈប់ សម្រាកខាងមុខនេះ ដើម្បីថែរក្សា សុខុមាលភាពបស់ប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ត្រូវខិតខំស្ថាបនាមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តមើលមេរោគកូវីដ-១៩ បន្ថែមពីលើមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ នៅខេត្តសំខាន់ចំនួន៣ទៀតគឺ ខេត្តព្រះសីហនុ ខេត្ត សៀមរាប និងខេត្តបាត់ដំបង។ ភារកិច្ចទី២: បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពចរាចរណ៍ ដើម្បីការពារភាពសុខសាន្តនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ភារកិច្ចទី៣: បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពល រដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីង»១៩៥ ចំនួនពីរខែទៀត។ ភារកិច្ចទី៤: ជំរុញ និងលើកទឹកចិត្ត ការបង្កបង្កើនផលក្នុងវិស័យកសិកម្ម ដោយប្រមូល […]
- លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោម អធិបតីភាព សម្ដេចតេជោ ហ៊ុន សែន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោម អធិបតីភាព សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីបញ្ចប់សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសលទ្ធផលនៃសម័យប្រជុំនេះ។
- ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងកម្ពុជាសម្លាប់មនុស្ស៤នាក់និងរបួស១៤នាក់ ភ្នំពេញ ៖ មនុស្ស ៤នាក់បានស្លាប់ និងរបួសធ្ងន់១០នាក់(ស្រីម្នាក់) របួសស្រាល ៤នាក់ (ស្រីម្នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ។ នាយកដ្ឋាននគរបាលចរាចរណ៍ រាយការណ៍ថា នៅថ្ងៃទី១៤ សីហា នេះ មានគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១៨នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ១១លើក៕ សំអាង
- ពលរដ្ឋខ្មែរ ចំនួន៦០ នាក់វិលត្រឡប់ពីប្រទេសថៃចូលកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ៦០នាក់ ស្រី ៣១នាក់ និងពលរដ្ឋថៃដែលបានចាកចេញមានចំនួន ០១នាក់ ស្រី ០១នាក់ ដោយមានឯកសារចេញពីស្ថានទូតថៃ និងលិខិតបញ្ជាក់សុខភាព។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥និង ០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន៕ ប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍
- គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបណ្ដាលឲ្យបាត់ជីវិតមនុស្សម្នាក់ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០)៖ បុរសម្នាក់បាន ធ្លាក់ទឹកទន្លេ បាត់ខ្លួនជាង២ ម៉ោងទើបក្រុមគ្រួសាររកសពឃើញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយផ្លូវទឹកមួយបានកើតឡើងនៅវេលាម៉ោង៧ និង១៥ នាទីព្រឹក ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ នៅចំណុច ចុងព្រែកដីដុល ស្ថិតនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាល ការិយាល័យចរាចរណ៌ផ្លូវទឹក ខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ជនរងគ្រោះ មានឈ្មោះពីន ម៉ៅ អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង។ មុនពេលកើតហេតុជនរងគ្រោះបានបើកកាណូតបាឡាស្មាច់១គ្រឿង ត្រឡប់ពីផ្សារឆ្នាំង បំណងទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងកាណូតបាឡាស្មាច់មួយគ្រឿងទៀត ដែលបើកបរដោយឈ្មោះខុន សុជា អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ក្នុងទិសដៅច្រាស់គ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះបោកក្បាល ត្រូវនិងក្បាលកាណូត ភាគីម្ខាងទៀត ធ្លាក់លិចទៅក្នុងទឹក បាត់ជាង ២ ម៉ោង គឺនៅម៉ោង ជាង៩ […]
- ពន្ធដារ ប្រមូលចំណូលបានជិត២ពាន់លានដុល្លារ កើនជិត ១០% នៅ៧ខែឆ្នាំនេះ រយៈពេល៧ខែ ដំបូងនៃឆ្នាំ២០២០ ចំណូលពន្ធដារនៅតែកើន បើទោះបីជាបញ្ហាកូវីដ-១៩បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងក្ដី ដោយប្រមូលបានដល់ទជាង១.៨៧៧លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦៦% នៃផែនការប្រចាំឆ្នាំ ហើយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺមានការកើនឡើងប្រមាណ ១៦៥លានដុល្លារអាមេរិក ស្មើនឹងកំណើន៩,៦០%។ នេះបើតាមរបាយការណ៍ពី អគ្គនាយកដ្ឋានពន្ធដារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ។ តាមរបាយការណ៍បន្ថែមថា បានឲ្យដឹងទៀតថា សម្រាប់ខែកក្កដាកន្លងទៅនេះះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គ នាយកដ្ឋានពន្ធដារប្រមូលបានមានជាង១៩៤លានដុល្លារអាមេរិក ស្មើនឹង៦,៨១% នៃផែនការប្រចាំឆ្នាំ ធៀបនឹងខែកក្កដាឆ្នាំ២០១៩ មានការថយចុះប្រមាណ ៧,៧១ % ។ នៅរយៈពេល៧ខែមកនេះ ប្រភពចំណូលពីប្រភេទពន្ធ ២ ប្រភេទនៅតែរក្សាបានកំណើនក្នុងនោះ គឺអាករលើតម្លៃ បន្ថែមកើនឡើង៣,១៧% និងពន្ធលើប្រាក់ចំណូលកើនឡើង២២,៧១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕
- កូនឈើចំនួន ៣,៤០០ដើមបន្ថែមទៀត បានចែកជូនសាធារណជន អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណ ជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កូន ឈើទាំងនោះបានចែកចាយដល់សាធារណជន ដែលរួមមានជូនលោក តិត ទូរ ជំនួយការរដ្ឋបាលឃុំអំពិល ចំនួន ៩០០ដើម ដើម្បីយកទៅដាំនៅតាមដងផ្លូវសាលារៀន វត្ត អារាមនានាក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀម រាប ។ ផ្តល់កូនឈើជូនតំណាងវត្តស្លាតមានជ័យ ហៅវត្តកណ្តោលពោធិព្រឹក ចំនួន២,៤០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តចំនួន២ និងដាំបន្ថែមក្នុងព្រៃសហគមន៍តាត្រាវ ស្ថិតក្នុងភូមិកណ្តោល ភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ ផ្តល់កូនឈើជូនលោក លឹម ប៊ុនហាន នាយកសាលាបឋមសិក្សាសុខសាន្ត ចំនួន១០០ ដើម ដើម្បីយកទៅដាំក្នុងទីធ្លាសាលារៀន ស្ថិតក្នុងភូមិសុខសាន្ត ឃុំយាង ស្រុកពួក ខេត្តសៀមរាប។ កូនឈើដែលបានផ្តល់ជូននៅពេលនោះ រួមមានប្រភេទកូនឈើ គ្រញូង បេង ធ្នង់ កកោះ រំដួល […]
- ស្នងការនគរបាលរាជធានីភ្នំពេញដាក់ផែនការការពារសន្តិ សុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសថ្ងៃសងចូលឆ្នាំ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយផែនការ ស្តីពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសឈប់សម្រាករយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ ។ ឯកឧត្តមស្នងការបានណែនាំដល់តាមបណ្តាការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំង អស់ត្រូវតែយកចិត្តទុកដាក់លេីការសម្រួលចរាចរណ៍ជូនប្រជា ពលរដ្ឋតាមគ្រប់ច្រកចេញចូល ដេីម្បីកាត់បន្ថយការកកស្ទះ ត្រូវបង្ការ និងទប់ស្កាត់ឲ្យបាននូវបទល្មេីសនានា ជាពិសេសទប់ស្កាត់ឲ្យបាននូវករណីគាស់ផ្ទះ បទល្មេីសផ្សេងៗ ។ ល។ ម្យ៉ាងវិញទៀតត្រូវធ្វេីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្ន ដេីម្បីចូលរួមបង្កា និងទប់ស្កាត់កុំឲ្យអគ្គិភ័យមានការកេីតឡេីងដោយយថាហេតុ ។ ឯកឧត្តមស្នងការក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែគោរពបទបញ្ជា និងវិន័យកងកម្លាំងឲ្យបានល្អ កាត់ សក់ខ្លី បង្ហាញអាកប្បកិរិយា និងសម្តីសមរម្យ ជាពិសេសត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉លេី២៤ម៉ ដដេីម្បីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតែអនុវត្តបន្តទាំងយប់ទាំងថ្ងៃ គ្រប់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តឲ្យល្អតាមបទបញ្ជាថ្នាក់ ដឹកនាំ ក្នុងករណីមិនអនុវត្តតាម ហេីយអនុវត្តខុសពីច្បាប់ ឬបទបញ្ជា មន្ត្រីនោះត្រូវទទួលពិន័យកងកម្លាំង ៕
- ក្នុង១០៥ថ្ងៃ សមត្ថកិច្ចចុះផាកពិន័យម៉ូតូជាង ១០ម៉ឺនគ្រឿង និងរថយន្តជាង ៣ម៉ឺន៥ពាន់គ្រឿង លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល១០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៣៨.៦៨៤គ្រឿង។ ក្នុងនោះម៉ូតូមានចំនួន ១០.២៨៦២គ្រឿង និងរថយន្តមានចំនួន ៣៥.៨២២គ្រឿង (រថយន្តតូច ៣០.៩៣៥គ្រឿង និងរថយន្តធំ ៤.៨៨៧គ្រឿង)។ សម្រាប់ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តលល្មើសសរុបចំនួន ១០៦៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៧៣គ្រឿង និងរថយន្តចំនួន ២៩៦គ្រឿង ។ក្នុងនោះរថយន្តតូចចំនួន ២៥១គ្រឿង និងរថយន្តធំចំនួន ៤៥គ្រឿង។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។ សម្រាប់រថយន្តភាគច្រើន គឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ លើសចំណុះ គ្មានស្លាកលេខ […]
- កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័ត និងកែសម្រួលពាក្យពេជន៍សេចក្តីព្រាងច្បាប់ស្ដីពី គោលនយោបាយជាតិដំឡូង មី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត និងកែ សម្រួលពាក្យពេជន៍មួយចំនួនលើ “សេចក្តីព្រាងច្បាប់ស្ដីពី គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥”។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមី ក្នុងទសវត្សចុងក្រោយនេះបានធ្វើឱ្យដំណាំដំឡូងមី ក្លាយជាដំណាំសំខាន់ទីពីរ បន្ទាប់ពីស្រូវនៅកម្ពុជា។ ដំឡូងមីមានចំណែកចន្លោះពី៣ ទៅ៤ភាគរយនៃផលិតផលសរុបក្នុងស្រុក។ ក្នុងមួយឆ្នាំៗ ថវិកាប្រហែល៣០០លានដុល្លារអាម៉េរិក ត្រូវបានវិនិយោគដើម្បីដាំដំឡូងមីលើផ្ទៃដីទំហំធំជាង៦០០ ០០០ហិកតា។ ខណៈដែលការនាំចេញភាគ ច្រើនជាមើមដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀមមានតម្លៃប្រហែល ៧២៨លានដុលារអាម៉េរិក។ ប្រជាជននៅជនបទច្រើនជាង៩០ ០០០(ប្រាំបួនម៉ឺន) គ្រួសាររស់នៅក្នុងខេត្តចំនួន ១៣ កំពុងប្រកបរបរដាំដុះដំឡូងមីនិងពលករជាច្រើនកំពុងបម្រើការក្នុងវិស័យនេះ ក្នុងដំណាក់កាលផ្សេងៗ ដូចជា ដាំដុះ ប្រមូលផល កែច្នៃ និងនាំចេញ។ កន្លែងប្រមូលទិញផលិតផលដំឡូងមីមានចំនួន ៥៥០កន្លែង ភាគច្រើនស្ថិតក្នុងខេត្តចំនួនប្រាំ ដូចជា ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ គោលនយោបាយនេះបានសម្រេចកំណើនសេដ្ឋកិច្ចថ្មីដ៏រឹងមាំអស់រយៈពេលជាច្រើនឆ្នាំ ដែលបានធ្វើឱ្យកម្ពុជាទទួលបានកិត្តិនាមជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។ លទ្ធផលនៃកំណើនសេដ្ឋកិច្ចខ្ពស់នេះបានកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាជាច្រើនលាននាក់៕
- អាជ្ញាធរខេត្តសៀមរាប និងមន្រ្តីជំនាញ ចុះត្រួតពិនិត្យ និងផ្ដល់យោបល់បច្ចេកទេស ដល់បងប្អូនប្រជាពលរដ្ឋដែលសាងសង់សំណង់ប៉ះពាល់ដីចំណីផ្លូវ លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្តបានដឹកនាំក្រុមការងារចម្រុះ មន្ត្រីជំនាញវិស្វករសំណង់រដ្ឋបាលខេត្ត មន្ត្រីជំនាញវិស្វករសំណង់របស់មន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដី មន្ត្រីជំនាញវិស្វករសំណង់រដ្ឋបាលក្រុងចុះត្រួតពិនិត្យសំណង់ដែលសង់ប៉ះពាល់លើដីចំណីផ្លូវសារជាថ្មី និងផ្ដល់យោបល់បច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ គឺចាប់ពីចំណុចផ្លូវជាតិលេខ៦ ទៅត្បូងរហូតដល់ផ្លូវ៧មករា ប្រវែង ១០៣០ម៉ែត្រ ទទឹង ១៥ម៉ែត្រ។ ផ្លូវនេះមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិស្លរក្រាម សង្កាត់ស្លរក្រាម និងភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ក្បាលដីដែលបានប៉ះពាល់មានចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ជាលទ្ធផល បានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋភាគច្រើន ដោយនៅសល់តែសំណង់ចំនួន ០៩គ្រួសារទៀតតែប៉ុណ្ណោះ ដែល មិនទាន់បានរុះរើ ហើយក្រុមការងារនឹងធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើតាមគម្រោងផែនការដែលបានកំណត់ ហើយរដ្ឋបាលខេត្តបើកការដ្ឋាន នៅក្នុងខែសីហា ឆ្នាំ២០២០ នាពេលដ៏ខ្លីខាងមុខនេះតាមផែនការដែលបានគ្រោងទុក៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
- អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបង្កើនវារីវប្បកម្ម និងការចិញ្ចឹមសត្វ ក្នុងគោលបំណងចុះត្រួតពិនិត្យមើលវឌ្ឋនភាពសកម្មភាព និងជំរុញផលិតស្បៀងរបស់កសិករក្នុងខេត្ត នៅក្នុងដំណាក់កាលនៃការរីរាលដាលជាសកលនៃមេរោគកូវិដ ១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអមដំណើរឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិកឈ្មោះ យង់ សៀងហុន នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលមានមេមាន់ចំនួន៨០ក្បាល, បាចំនួន១៨ក្បាល, មាន់សាច់១២០ក្បាល និងកូនចំនួន ២០០ក្បាល ហើយបានបន្តដំណើរពិនិត្យមើលការងារវារីវប្បកម្ម (ចិញ្ចឹមត្រីក្នុងស្រះ) របស់កសិករឈ្មោះ គង់ ចាវ នៅភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ចំនួន២ស្រះ មានកូនត្រី ប្រា និងពោធិ៍ ចំនួន ៣០០ ០០០កូន និងកសិករឈ្មោះ ថៃ ប៊ុនចាវ នៅភូមិ សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរបូណ៌ ខេត្តកំពង់ឆ្នាំងចំនួន២ស្រះ ដែលមានកូនត្រីប្រាចំនួន ៤០០ ០០០កូន៕ ប្រភពក្រសួងកសិកម្ម
- ប្រព័ន្ឋស្បៀងបម្រុងកម្ពុជា បានបន្តផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃជូនដល់កសិករ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព នៅខេត្តសៀមរាប លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃជូនដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ជាលក្ខណៈគ្រួសារ។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានឲ្យដឹងថាការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃ គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាព”ជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងលេីកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋដែល វាជួយផ្តល់អត្ថប្រយោជន៍និងផ្តល់ផលចំណេញដល់ពួកគាត់ដោយបានកាត់បន្ថយការចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាពព្រោះយើងដាំនិងថែទាំដោយ ខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីក្រៅឡើយ។ សូមបញ្ជាក់ថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជាត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១២ ហើយកិច្ចដំណើរការរបស់ប្រព័ន្ធនេះ គឺត្រូវបានប្រើប្រាស់ថវិកាជាតិ១០០% ។ ក្រៅពីកញ្ចប់ថវិកាសម្រាប់ការផ្គត់ផ្គង់ ចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ នៅមានបម្រុងស្បៀងជាអង្ករសម្រាប់អន្តរាគមន៍នៅពេលមានគ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗទៀត ក្នុងនោះដែរបានត្រៀមគ្រាប់ពូជស្រូវបម្រុងប្រមាណជា ៣០០០តោន ក្នុងមួយឆ្នាំៗ។ សម្រាប់ខេត្តសៀមរាប ការផ្តល់ជូនពូជបន្លែចាប់ពីចុងខែកក្កដា ឆ្នាំ២០២០មកដល់ពេលនេះ គឺបានស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ដោយក្រុមការងារលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជា បាននាំយកពូជបន្លែ ត្រកួន ត្រប់ ប៉េងប៉ោះ និងស្ពៃចង្កើះ។ ជាមួយគ្នានេះ ក្រុមការងារក៏ បានអញ្ជើញចែកពូជបន្លែដល់គ្រួសារកសិករនៅឃុំពាក់ស្នែង ដោយបានរៀបចំនៅក្នុងបរិវេណវត្តព្រៃព្រះ និងពេលរសៀល បានអញ្ជើញបន្តចែកពូជបន្លែដល់គ្រួសារកសិករ […]
- គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃ១៣ សីហា ៖ ស្លាប់៣នាក់ និងរបួស៨នាក់ ក្នុងករណីប៉ះទង្គិចគ្នា៥លើក ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ របួសធ្ងន់៧នាក់(ស្រីម្នាក់) និងរបួសស្រាល ម្នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ សីហានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ១២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៥លើក ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


