ព័ត៌មានថ្មី
- រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផែនទីឋានលេខាខ្នាត ១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៣៥ យកទៅប្រើប្រាស់ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។ ពិធីប្រគល់នេះ ធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។ សូមជម្រាបថា ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀត ណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯ.ឧ វ៉ា គឹម ហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌ សីមា […]
- រយៈពេល៤ខែ មានយានយន្តជាង ២,៥ម៉ឺនគ្រឿងចូលកាត់ឈ្មោះផ្ទេរកម្មសិទ្ធិទៅម្ចាស់ថ្មី ក្នុងរយៈពេល ៤ខែចុងក្រោយនេះ មានយានយន្តចំនួន ២៥ ៦០០គ្រឿង ត្រូវបានយកមកកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិទៅម្ចាស់ថ្មី ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពន្យារការកាត់ឈ្មោះនេះ ទៅដល់ចុងខែកញ្ញា ខាងមុខ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា គិតចាប់ពីខែឧសភា រហូតមកទល់ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងបានផ្ដល់សេវាផ្ទេរកម្មសិទ្ធិយានយន្តជូនម្ចាស់ថ្មីបានចំនួន ២៥ ៦០០ គ្រឿងរួមមានទាំងរថយន្ត និងម៉ូតូ។ ទោះជាយ៉ាងនេះក្តី លោកបានអំពាវនាវដល់ម្ចាស់យានយន្តដែលមិនទាន់មកបំពេញបែបបទនេះត្រូវប្រញាប់រួសរាន់ ខណៈថ្ងៃផុតកំណត់កាន់តែខិតជិតឈានចូលមកដល់ គឺនៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ។ លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ពីផលលំបាកថា ៖ «បើយើងមិនបានកាត់ឈ្មោះទេ គឺរថយន្តហ្នឹង នៅជាប់ឈ្មោះម្ចាស់ដើម ប្រសិនយើងត្រូវការលក់ឡាននោះវិញ គឺយើងត្រូវតែស្វែងរកម្ចាស់ឡានដើមមកបញ្ជាក់ថាឡានហ្នឹង ពិតជារបស់យើងមែន ព្រោះកាតគ្រីឡាននៅលើឈ្មោះម្ចាស់គេដើមនៅឡើយ។ វាធ្វើឲ្យវែងឆ្ងាយ ចំណាយពេលយូរទៀត ប៉ុន្ដែបើយើងកាត់ដាក់ឈ្មោះរួចហើយ បើចង់លក់ដូរ គឺងាយស្រួល ព្រោះកាតគ្រីជាឈ្មោះយើងស្រាប់ហើយ»។ លោក […]
- ឃាត់ខ្លួនមនុស្សប្រុសស្រីជិត ១០០នាក់ក្នុងក្លឹបខារ៉ាអូខេមួយនៅសង្កាត់ផ្សារដេប៉ូទី១ ទីតាំងខារ៉ាអូខេ ដ៏ធំមួយកន្លែងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានបង្ក្រាប ដោយសារបានលួចបើកល្មើសបម្រាម និងចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៩៣នាក់ និងរកឃើញថ្នាំញៀនមួយចំនួនធំ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២០៦ កែងនឹងផ្លូវ២០៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ច រកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រី ៩៣នាក់ ក្នុងនោះមានស្រីវ័យក្មេងៗចំនួន ៤០នាក់ រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង។ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ទាំងវត្ថុតាង ទាំងមនុស្ស ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ គួររំលឹកថា រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានធ្វើការណែនាំ និងហាមឃាត់មិនទាន់ឲ្យមានបើកដំណើរការសេវាកម្មខារ៉ាអូខេ រាំច្រៀង ប្រគំតន្ត្រី ក្លឹបបកំសាន្តរាត្រីមួយចំនួន នៅឡើយទេ ដើម្បីការពារការរីករាលដាលជំងឺកូវីដ19 ប៉ុន្តែទីតាំងខាងលើនេះ […]
- សមត្ថកិច្ចចម្រុះ ចុះបិទហាងបៀរហ្គាឌិនបង្កប់ KTV ចំនួន ០២កន្លែងក្នុងក្រុងសៀមរាប សៀមរាប៖ កម្លាំងអធិការក្រុងបានចុះសហការជាមួយ មន្ទីទេសចរណ៍ខេត្ត និងជំនាញពាក់ព័ន្ធ ចុះបិទហាងបៀរហ្គា ឌិនដែលមានបង្កប់KTV ចំនួន ០២កន្លែង ដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប។ ទីតាំងទី១-ស្នាដៃម៉ែក្មេកក្លាស៊ីក១ ទី២- នារីអង្គរ១១១។ បន្ទាប់ពីចុះត្រួតពិនិត្យរួច សមត្ថកិច្ចតម្រូវអោយម្ចាស់អាជីវ កម្មសុំអាជ្ញាប័ណ្ណបើកជាលក្ខណៈភោជនីយដ្ឋានធម្មតា ហើយត្រូវដាក់ពាក្យស្នើសុំដល់ច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត ក្រុមការងារខាងជំនាញរួមទាំងសុខាភិបាលនិងចុះមកបង្រៀនវិធីបង្កាកូវីដ១៩ ៕ ប្រភពពីអគ្គស្នងការនគរបាលជាតិ
- សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ចំនួន៤០នាក់ បាននឹងកំពុងចូលរួមប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ សិក្ខាកាមយោធាកម្ពុជាចំនួន៤០រូប ដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាអប់រំយោធានៃក្រសួង ការពារជាតិរុស្ស៊ី និងនៅតាមតំបន់សំខាន់ៗមួយចំនួនទៀត នៅក្នុងសហព័ន្ធរុស្ស៊ី បានចូលរួមក្នុងកម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ដែលប្រារព្ធពិធីបើកកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងទីក្រុងព្យូកូប សហព័ន្ធរុស្ស៊ី។ យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។ សិក្ខាកាមដែលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងកម្មវិធីនេះរួមមាន៖ មកពីសាលាបញ្ជាការយោធាជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោងទីក្រុងរីហ្សាញ់ចំនួន០៧នាក់, សិក្ខាកាមសិក្សានៅបណ្ឌិតសភាអវកាសយោធា MOZAISKOVO ទីក្រុងសាំងពីទ័រស្បឺគ ចំនួន ១០នាក់, សិក្ខាកាមយោធាសិក្សានៅបណ្ឌិតសភាយោធាកងទ័ពការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទីក្រុងស្មាលលែន ចំនួន០៥នាក់, សិក្ខាកាមសិក្សានៅវិទ្យាស្ថានវិស្វករកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា ចំនួន១០នាក់, និងសិក្ខាកាមសិក្សានៅបណ្ឌិតសភាយោធាការពារវិទ្យុសកម្ម គីមីសាស្រ្ត និងជីវសាស្រ្ត ទីក្រុង KOSTROMA ចំនួន០៨នាក់។ ក្នុងរបាយការណ៍ដដែលក៏បានឱ្យដឹងថាកាលពីឆ្នាំ២០១៩ កន្លងទៅ មានសិក្ខាកាមនិស្សិតយោធាកម្ពុជា មកពីគ្រឹះ ស្ថានចំនួន០២ ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងផងដែរ ដែលកាលនោះមួយក្រុមទទួលបានចំណាត់ថ្នាក់លេខ២ […]
- ក្រសួងធម្មការ ណែនាំបញ្ចៀសហានិភ័យពីការឆ្លងវីរុសកូវីដ១៩ក្នុងពិធីបុណ្យកាន់បិណ្ឌតាមទីវត្តអារាមនានា ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ០២០ នេះ បានចេញសេចក្ដីណែនាំសម្រាប់ទីវត្តអារាមនានាទូទាំងប្រទេសកម្ពុជា និងប្រជាពុទ្ធបរិស័ទក្នុងការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ដើម្បីពង្រឹងវិធានការការពារសុវត្ថិភាពសង្គម និងការកាត់បន្ថយហានិភ័យចំពោះការរីករាលដាលជំងឺកូវីដ-១៩។ សេចក្តីណែនាំទាំង ៦ចំណុច មានខ្លឹមសារថា ៖ *ទី១៖ រៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឲ្យមានធុងសំរាមសាធារណៈ។ *ទី២៖ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឲ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម។ *ទី៣៖ រៀបចំទុកដាក់ បែងចែកទេយ្យទានឲ្យបានសមរម្យជៀសវាងភាពខ្លះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង។ *ទី៤៖ តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល។ *ទី៥៖ ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ […]
- រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់ផែនទីឋានលេខាខ្នាត ១/២៥០០០ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៣៥ យកទៅប្រើប្រាស់ តាមការគ្រោងទុក ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមប្រគល់ផែនទី ឋានលេខាព្រំដែន ខ្នាត១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើ ប្រាស់។ ពិធីប្រគល់នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយ មានការចូលរួមពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។ សូមជម្រាបថា ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯ.ឧ វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី […]
- រាជរដ្ឋាភិបាល បញ្ចេញថវិកា៣០លានដុល្លារអាមេរិកដើម្បីជួយដល់ជនក្រីក្រ ២,៦លាននាក់ សម្រាប់ខែសីហា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីម្សិលមិញ បានឲ្យដឹងថា បានបញ្ជាក់ ឲ្យដឹងថា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុំទី២ ដែលចាប់ផ្ដើមនៅថ្ងៃអង្គារម្សិលមិញតាមរយៈការប្រើប្រាស់សេវាផ្ទេរប្រាក់វីង រាជរដ្ឋាភិបាលនឹងបើកដល់សាច់ប្រាក់ជាថវិកា ជាតិចំនួន៣០លានដុល្លារអាមេរិក ជូនប្រជាពលរដ្ឋចំនួន ២ លាន ៦សែននាក់ សម្រាប់ខែសីហា។ ទំហំថវិកានេះមាន ការកើនឡើងពី២៦ លានដុល្លារអាមេរិចនៅ ខែកក្កដា និង២៣លានដុល្លារអាមេរិក នៅខែមិថុនា ដោយសារតែមានការកើនឡើង នៃចំនួនគ្រួសារក្រីក្រតាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំមានចំនួន៦ម៉ឺនគ្រួសារបន្ថែមទៀត។ សេចក្តីប្រកាសព័ត៌មានបន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ ប្រាក់នេះត្រូវបានទទួលស្គាល់ដោយសហគមន៍ជាតិនិងអន្តរជាតិថា ជាកម្មវិធីដែលជោគជ័យមួយដោយប្រើ ប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបែបឌីជីថលដែលបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ការអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេសត្រូវបានធ្វើឡើងដោយអាជ្ញាធរ ឃុំសង្កាត់ ដឹកនាំការអនុវត្ត ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងផែនការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមការសម្របសម្រួល របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ សូមជម្រាបថា កម្មវិធីជំនួយសង្គមពិសេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ មិថុនាឆ្នាំ ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដោះស្រាយជីវភាព រស់នៅ របស់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមានប័ណ្ណសមធម៌ រួមបញ្ចូលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូល […]
- រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឲ្យប្រជា ពលរដ្ឋរួសរាន់បងថ្លៃសំរាម តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ២៦ ខែសីហា បានជូនដំណឹងដល់ប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលខក ខាន មិនបានបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹងនៅក្នុងអំឡុងពេល នៃថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ សូមមេត្តារួសរាន់ធ្វើការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងតាមមធ្យោ បាយប្រព័ន្ធទូទាត់អេឡិចត្រូនិច ឬបញ្ចូលទូទាត់នៅធនាគារ ឬភ្នាក់ងារទូទាត់ផ្សេងៗសម្រាប់ ខែកក្កដា ឆ្នាំ២០២០ នេះព្រោះនៅសល់តែរយៈពេលមួយសប្ដាហ៍ទៀតប៉ុណ្ណោះ។ ក្នុងករណីមិនព្រមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងទេ រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តនូវវិធានការ បញ្ចេញបញ្ជីឈ្មោះជាសាធារណៈ តាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា កត់ត្រាជាបំណុលដោយអនុវត្តនូវវិធានការរដ្ឋបាលនិងបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់៕ វណ្ណា
- ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ស្នើឲ្យមានការហោះហើរបណ្តើរៗឡើងវិញក្នុងប្រទេសអាស៊ាន កាលពីថ្ងៃទី២៥ ខែសីហា អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានបើកកិច្ចពិភាក្សាជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៥ ជុំវិញការស្នើឲ្យមានការហោះហើរបណ្តើរៗឡើងវិញនៅក្នុងបណ្តាប្រទេសសមាជីកអាស៊ាន តាមដែលអាចធ្វើទៅបាន ក្នុងស្ថានភាពកូវីដ-១៩ បានធូរស្រាល។ ក្នុងជំនួបកិច្ចប្រជុំតំណាងក្រុមហ៊ុនអាកាសចរក្នុងស្រុកចំនួន ៥ ជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានពីភាក្សាលើបញ្ហាប្រឈមនានា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្នើសុំលោករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឲ្យមានការហោះហើរជាបណ្តើរៗតាមដែលអាចធ្វើបានក្នុងបណ្តាប្រទេសអាស៊ាន។ គួរបញ្ជាក់ថា ជើងហោះហើររបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក បាននឹងកំពុងប្រឈមដោយសារការភ័យខ្លាចពីការឆ្លងនូវជំងឺកូវីដ១៩ ខណៈវិស័យមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជា កាលពីកន្លងមកនេះ បានសម្រេចមិនយកពន្ធលើវិស័យអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យវិស័យមួយនេះ មានលទ្ធភាពក្នុងការចំណាយ និងមិនឲ្យក្រុមហ៊ុនទាំងនោះក្ស័យធន ដូចបណ្តាប្រទេសមួយចំនួន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ រួមមាន៖ ១. Cambodia Angkor Air, ២. Sky Angkor Airlines, ៣. Bassaka Air, ៤. JC (Cambodia) […]
- ឯកអគ្គរដ្ឋទូតអាមេរិក ជួបពិភាក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីសក្កានុពលនិងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង ជាមួយនឹងស្ថានទូតសហរដ្ឋអាមេរិក។ អញ្ជើញចូលរួមក្នុងជំនួបនេះមាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាន៍ទៅកាន់ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មព្រមទាំងការងាររបស់អង្គការសង្គមស៉ីវិលជាមួយរដ្ឋបាលខេត្តផងដែរ ជាពិសេសឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង បានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់។ ទន្ទឹមនោះ លោកអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្នក្នុងកំឡុងពេលជំងឺកូវីដ-១៩ ដូចជាការនាំទំនិញចេញចូលឆ្លងកាត់នៅព្រំដែនខេត្តស្វាយរៀង និងវៀតណាម ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ […]
- រដ្ឋបញ្ចេញថវិកា៣០លានដុល្លារសម្រាប់ជួយគ្រួសារក្រីក្រជាង ២,៦លាននាក់នាអំឡុងពេលកូវីដ-១៩ ក្នុងខែសីហា ដើម្បីបន្តជួយកាត់បន្ថយឥទ្ធិពលនៃជំងឺកូវីដ-១៩ លើជីវភាពប្រចាំថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដោយបញ្ចេញថវិកា ៣០ដុល្លារអាមេរិក។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កម្មវិធីជំនួយសង្គមពិសេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមានបណ្ណសមធម៌ រួមបញ្ចូលលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូល ដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ។ កម្មវីធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី២ (ខែសីហា និងខែកញ្ញា ឆ្នាំ២០២០) ដែលចាប់ផ្តើមនៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់វីងនេះ នឹងបើកផ្តល់សាច់ប្រាក់ដែលជាថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក ជូនដល់ប្រជាជនចំនួនជាង ២,៦លាននាក់ សម្រាប់ខែសីហានេះ។ ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ទំហំថវិកានេះមានការកើនឡើងពី ២៦លានដុល្លារអាមេរិក នៅខែកក្កដា និង […]
- ថ្ងៃឈប់សម្រាករយៈពេលវែង ឆ្លុះបញ្ចាំងពីសេចក្តីសុខ របស់ខ្មែរក្នុងសម័យតេជោសែន ភ្នំពេញ៖ ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល ៥ថ្ងៃកាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់ វណ្ណៈមានពេលវេលា បានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តជិតឆ្ងាយក្នុងដែនដីកម្ពុជាយ៉ាងសប្បាយអឺងកង។ របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ការឈប់ សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកដើរលេង កម្សាន្តតាមតំបន់ទេសចរណ៍នានាសរុបរហូតដល់ទៅ ១លាន ៤៥៩ ,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១លាន ៤៤៥ .២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមា ណ ១៤.១៤៨នាក់។ ទិដ្ឋភាពដ៏សែនសប្បាយរីករាយនៃគ្រួសារខ្មែរក្នុងឱកាសឈប់សម្រាកនេះ បានបង្ហាញយ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។ តាមរយៈទិដ្ឋភាពទាំងអស់នេះ បានស្តែងឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅយ៉ាងសប្បាយរីករាយ និងមានសេចក្តីសុខជាពន់ពេកក្រោម ម្លប់សុខសន្តិភាព នៃការដឹក នាំរបស់ «សម្តេចតេជោ សែន»៕
- ឃុំខ្លួនលោកអធិការរងស្រុកសំរោងទង និងមនុស្ស៦នាក់ទៀតរឿងបាញ់បោះសេរី មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងខេត្តកំពង់ស្ពឺចំនួន ៧ នាក់ក្នុងនោះមានលោក កង ភារី ដែលជាអធិការរងទទួលផែនការងារសន្តិសុខម្នាក់ផងដែរ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោយពេលធ្វើការសាកសួរចប់សព្វគ្រប់ ពាក់ព័ន្ធនឹងករណីបាញ់បោះសេរី។ ការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននេះត្រូវបានរៀបចំធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះនៅសាលាដំបូងតុខេត្តកំពង់ស្ពឺ។ លោកស្រី ទិត្យ ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលទាំង៧នាក់នេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការជំនុំជំរះនៅពេលក្រោយ។ គួបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងស្នងការខេត្តកំពង់ស្ពឺបានបញ្ជូនមន្ត្រីនគរបាលទាំង៧នាក់ ទៅតុលាការបន្ទាប់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាប់បញ្ជូនខ្លួនមន្ត្រីនគរបាលទាំង៧នាក់នេះ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរីបែបអនាធិបតេយ្យ។ មន្ត្រីនគរបាលទាំង ៧នាក់ ដែលផឹកស្រវឹងនាំគ្នាបាញ់បោះសេរីមានដូចជា ១. លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បាញ់បោះសេរីចំនួន ៣គ្រាប់ កាលពីថ្ងៃទី១៨ ទី១៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេនសាលាស្រុកសំរោងទង។ ២. លោកអនុសេនីយ៍ឯក ដន […]
- ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (ASEAN Investment Area Council) របស់កម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគអាស៊ានក្នុងបរិបថ នៃភាពតានតឹងនៃពាណិជ្ជកម្មសកល និងការរាតត្បាតនៃកូវីដ-១៩។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


