ព័ត៌មានថ្មី
- អាជ្ញាធរជាតិអប្សរា ទទួលសំណើសាងសង់លំនៅដ្ឋានចំនួន ២២ករណីនៅសប្ដាហ៍ទី៤នៃខែសីហា នៅក្នុងសប្តាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរដែលទទួលបន្ទុក ចុះពិនិត្យដល់ទីតាំងស្នើសុំជាក់ស្តែង ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបាន២២ករណីរួមមាន៖ ១.ក្រុងសៀមរាប ៥ករណី ២.ស្រុកបន្ទាយស្រី ៧ករណី ៣. ស្រុកអង្គរធំ ៦ករណី ៤. ស្រុកប្រាសាទបាគង ២ករណី ៥. ស្រុកស្វាយលើ ២ករណី។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន០១ករណី នៅស្រុកអង្គរធំ៕ ប្រភពពីអាជ្ញាធរជាតិអប្សរា
- ឯកឧត្តម ឃួង ស្រេង ៖ សុខសុវត្ថិភាពពលរដ្ឋ ជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ត្រូវតែគិតគូរនិងយកចិត្តទុកដាក់ ការរស់នៅប្រកបដោយសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ត្រូវតែគិតគូរនិងយកចិត្តទុកដាក់បំផុត មិនថារស់នៅទីតាំងណាមួយ ឬកំពុងរស់នៅលើអគារចាស់ទ្រុឌទ្រោមណាមួយនោះលើយ។ ជាក់ស្តែង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើអគារអង្គរជ័យ មានទីតាំងនៅទល់មុខអតីត អគារពាណិជ្ជកម្ម ប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌ ទ្រោម មានអាយុកាល៧០ឆ្នាំមកហើយនោះ មកប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយឲ្យបានសមស្រប ចៀសវាងបាននូវហានិភ័យផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អគារមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម ប៊ីអេស នៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោម មានអាយុកាល ៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ដោយយថាហេតុ។ ដោយមើលឃើញពីស្ថានភាព នៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ ហៅប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងអគារនេះ មក ពិភាក្សារកដំណោះស្រាយ ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។ ឯកឧត្តមបញ្ជាក់ថា ការអញ្ជើញប្រជាពលរដ្ឋមកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្របណាមួយដែលអាចទទួលយកបាន។ អាជ្ញាធររាជធានីភ្នំពេ ញ រក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ […]
- មានវីដេអូរ៖ ឡានដឹកជ្រូកខ្នាតធំ កែឆ្នៃបាតឡាននិងទ្រុងឡានបង្កប់ឈើ ដើម្បីបំភាន់ ភ្នែកសមត្ថកិច្ចតាមដងផ្លូវចេញពីស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែងយូរហើយ ទើបតែបែកធ្លាយរឿងក៏ត្រូវចាប់បានចំនួន២គ្រឿង (ខេត្តសឹ្ទងត្រែង,ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០)៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹក ជញ្ជូនជ្រូកខ្នាតធំ១គ្រឿងពណ៌សលាយត្រួយចេកពាក់ស្លាកលេខភ្នំពេញ3D-4541 បានកែច្នៃទម្លាក់បាតឡាន និងតទ្រុងឡានសម្រាប់បង្កប់អនុផល ព្រៃឈើ ល្មើសច្បាប់។ បើតាមការៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថាៈការតទ្រុងឡាននេះក្នុងមួយជាន់ៗ អាចផ្ទុកលាក់ឈើក្តារ និងគ្រឿងធ្វើផ្ទះគ្រប់ប្រភេទ ក្នុងមួយជាន់មិនក្រោមពីរម៉ែត្រគីបនោះទេ។ នៅពេលដែលលក់ជ្រូកអស់ ទើបគេដឹកជញ្ជូនឈើចេញពីភូមិសាស្រ្ត ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ ឡានដឹកជ្រូកប្រភេទនេះ មាន២គ្រឿងតែ១គ្រឿងទៀតនេះ អត់មានឈើ នៅលើឡាន សមត្ថកិច្ចឃាត់តែ១គ្រឿង រួមនិងគោយន្ត១គ្រឿងទៀត ព្រោះឡានដឹកជ្រូកទាំងពីរនោះ មិនដឹងជារបស់ក្រុមហ៊ុនខាងណានោះដែរ។ គឺឮតែអ្នកបើកបរនិយាយថាៈ ឈើទាំងហ្នឹងដឹកយកទៅកាន់ខេត្តកំពង់ចាម។ តែត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ តាមក្របួចចាប់បានរថយន្ត១គ្រឿង និងគោយន្ត កន្រ្តៃ១គ្រឿងនេះ ជាអ្នកដឹកជញ្ជូនឈើចេញពីក្នុងព្រៃ យកមកលក់ឲ្យម្ចាស់ឡានដឹកជ្រូករូបនេះ ទើបធ្វើសកម្មភាពក៏ស្រាប់តែសមត្ថកិច្ចមកឃាត់បានចំនួន២គ្រឿង រួមនិងឈើដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។ លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖ ការបង្រ្កាបរថយន្តនិងគោ យន្តកន្រ្តៃរួមនិងឈើទាំងនោះនៅមិនទាន់បានវាស់វែងនៅឡើយទេ ។ លោកបានបន្តទៀតថាៈ ក្នុងការបង្រ្កាបរឹបអូសអនុផលព្រៃឈើល្មើសច្បាប់នេះគឺទុកពេលឲ្យម្ចាស់ឈើ,រថយន្ត និងម្ចាស់គោយន្តរយៈពេលមួយខែ ដើម្បីចូលខ្លួនមកបង់ផាកពិន័យអន្តរកាល បើសិនរយៈពេលមួយខែហើយ នៅតែមិនមកដោះស្រាយទៀតនោះ។ លោកនិង កសាងសំណុំរឿងបញ្ជូនទៅតុលាការ […]
- អាជ្ញាធរជាតិអប្សរា បន្តចែកកូនឈើជាង៣ពាន់ដើមបន្ថែមទៀតដល់សាធារណជន ក្នុងបំណងស្ដារគម្របព្រៃឈើឡើងវិញក្នុងប្រទេសកម្ពុជា អាជ្ញាធរជាតិអប្សរាបានបន្តចែកចាយកូនឈើចំនួន ៣,២៤០បន្ថែមទៀត ដល់សាធារណជនយកទៅដាំដុះតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ កូនឈើដែលបានផ្តល់ជូន និងចែកចាយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា រួមមាន៖ ១. ផ្តល់កូនឈើជូនតំណាងវិទ្យាល័យហ៊ុនសែនប្រាសាទ បាគង ចំនួន២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវិទ្យា ល័យនេះ ស្ថិតក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។ ២. ផ្តល់កូនឈើជូនលោក ចុង ស៊ុនឡេង ចំនួន៣០ដើម ដើម្បីយកទៅដាំនៅស្រុកកំណើត។ ៣. ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៧៦០ដើម ដើម្បីយកទៅដាំនៅបរិវេណប្រាសាទបេងមាលា ដាំលម្អក្នុងនាយកដ្ឋានសណ្តាប់ធ្នាប់ ដាំលើទីតាំងដីទំនេរនៅខាងកើតប្រាសាទអង្គរវត្ត និងកែងផ្លូវ៦០ម៉ែត្រក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្ត សៀមរាប។ ៤. ប្រគេនកូនឈើជូនព្រះវារិន្ទមុនី ទី ថា ព្រះចៅអធិការវត្តសុវណ្ណបទុម ចំនួន៦០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ ៥. ប្រគេនកូនឈើជូនព្រះគ្រូចៅអធិការ សាត់ សីលា ចំនួន ១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តពោធិអម្ពវ័ន ហៅវត្តស្វាយទាប […]
- បើកសុខៗ ឆ្លងភ្លើងពីក្បាលអាគុយ ឆាបឆេះរថយន្តទាំង ស្រុង ខេត្តមណ្ឌលគិរី៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង១១និង៣៥ នាទី នៅចំនុចផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រលេខ១៣៣ និង១៣៤ ដែលស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យឆេះរថយន្តចំនួន០១គ្រឿង ជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន០២ គ្រឿងកម្លាំងអធិការនិងកម្លាំងប៉ុស្ថិ៍រមនា បានសហការជួយបាញ់ពន្លត់អស់ទឹកចំនួន០២ឡាន បានរលត់ទាំងស្រុងចំណែករថយន្តនោះឆេះអស់ទាំងស្រុង។ បើតាមសមត្ថកិច្ច មូលហេតុរថយន្តឆ្លងភ្លើងពីក្បាលអាគុយបណ្តាលអោយឆេះតែម្តង ។ អ្នកបើករថយន្តឈ្មោះ ថុង ថា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៍សំបកឪឡឹក ស្លាកលេខភ្នំពេញ AD 9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះដឹកម្រេចចំនួនប្រហែលមួយតោនកន្លះ ម្ចាស់គាត់និងកម្លាំងយើងបានជួយចេញម្រេចពុំបានឆេះទេ ។ បច្ចុប្បន្នរថយន្តនោះ កម្លាំងជំនាញបានប្រាប់អោយម្ចាស់គាត់រករថយន្តស្ទូចចេញពីកន្លែងកើតហេតុនោះ ៕
- ព្រះបរមរាជវាំង ជួសជុលមណ្ឌបវិមានព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមទេវាវតារ ព្រះសុវណ្ណ កោដ្ឋ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកម៉ិញ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមព្រះបរមរាជានុញ្ញាត ដើម្បីជួសជុលមណ្ឌបវិមានព្រះបរមរូបដ៏មានឫទ្ធានុភាព នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមទេវាវតារ ព្រះសុវណ្ណកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចគង់ប្រថាប់លើព្រះទីន័ងអស្សតរ ក្នុងបរិវេណខាងមុខព្រះវិហារព្រះឧបោសថរតនារាម ព្រះកែវមរតក ព្រះបរមរាជវាំង៕
- លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រារព្វពិធីបួងសួងសុំសេចក្តីសុខ ប្រគេនស្គរ នឹងគង ដល់វត្តភ្នំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ (ខេត្តក្រចេះ,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០)៖ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច អញ្ជើញប្រារព្ធពិធីបួងសួងសុំ សេចក្តីសុខ ព្រមទាំងប្រគេនស្គរ នឹងគង ដល់វត្តភ្នំសំបុក ស្រុកចិត្របុរខេត្តក្រចេះ នាព្រឹកថ្ងៃទី ៣០ ខែសីហា។ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នានៅទូទាំងខេត្តក្រចេះ ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ទោះបីជាកាលៈទេសៈណាក៏ដោយ គឺបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយសង្គមជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យជូនជាតិមាតុភូមិ ជាពិសេសវិស័យសេដ្ឋកិច្ចតែម្តង ។ ក្រោមទស្សនវិស័យវែងឆ្ងាយ បានធ្វើជាស្នូលនៃសាមគ្គីភាពជាតិ ឯកភាពជាតិតែមួយ និងសន្តិភាព ហើយដឹកនាំប្រទេសឈានទៅមុខជានិច្ច តាមទិសដៅដ៏ត្រឹមត្រូវ និងបានបំពេញតួរនាទីដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតដោយធានាគ្រប់ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅយ៉ាងល្អ ធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនទូទាំងប្រទេស ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាពរបស់ប្រទេសជាត់យើង ឲ្យបានផុលផុស និងគង់វង្សតទៅមុខជានិច្ច […]
- អគ្គីភ័យបានឆាបឆេះផ្សារចំណាស់ជាងគេ ដែលមានអាយុ កាល៨៤ឆ្នាំ ក្នុងក្រុងបាត់ដំបង សង្ស័យទុស្សេចរន្តអគ្គីសនី (បាត់ដំបង)៖ ផ្សារដ៍ធំជាងគេ(ផ្សារណាត់) ដែលមានវ័យចំណាស់៨៤ឆ្នាំ សាងសងតាមរចនាបទអាតដេកូ (Art Deco) ដែលត្រូវបានល្បីសុះសាយថា ជាសំណង់បេតិកភ័ណ្ឌនោះ ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីម៉ោង១៨ និង ២០នាទីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២០ សង្ស័យទុស្សេចរន្តអគ្គីសនី បណ្តាលអោយឆេះតូប រួមនិងរបស់របរមួយចំនួនធំ ក្នុងផ្សារខាងលើ នាកណ្តាលក្រុងបាត់ដំបងតែម្តង។ តាមប្រភពព័ត៌មានមួយចំនួន បានលើកឡើងថា៖ ដំបូងឡើយគេឃើញអណ្តាតភ្លើង បានចាប់ផ្តើមឆាបឆេះ នៅក្នុងតូបលក់សម្លៀកបំពាក់មួយកន្លែង នាប៉ែកខាងលិចផ្សារ ដោយមិនមានការចាប់អារម្មណ៍ថាវាកើតឡើងយ៉ាងឆាប់ រហ័សនោះទេ ដែលករណីនេះ ត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ ប្រភពព័ត៌មាន បានបន្តថា៖ មួយសន្ទុះក្រោយមក ក៍មានអណ្តាត់ភ្លើង បានឆាបឆេះរិតតែខ្លាំងឡើងៗ ក៍រាយការណ៍បា្រប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះអន្តរាគមន៍ ដោយនាំរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងរថយន្តពន្លត់អគ្គី ភ័យ តាមបណ្តាស្រុកជិតៗ ចេញអន្តរាគមន៍។ យ៉ាងណា មិញក្នុងឧបទ្ទេវហេតុអគ្គី ភ័យខាងលើ គេឃើញមានវត្តមានរបស់លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យផ្ទាល់ ប៉ុន្តែទោះបីជាយ៉ាងណាស្ថានភាពអគ្គីភ័យ ត្រូវបានថមថយចុះវិញ និងគ្រប់គ្រងបានទាំង […]
- ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ក្នុងអធិការដ្ឋានក្រុងប៉ោយប៉ែតបន្ទាប់ពីបាញ់ពលរដ្ឋធ្លាយពោះ ហើយលេចឮថាមានគេកំពុងរត់ការដោះលែង (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០) ៖ មន្ត្រីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពបាញ់រះ ក្នុងចេតនាសម្លាប់ជនរងគ្រោះបណ្ដាលឱ្យយុវជនម្នាក់ធ្លាយពោះរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋបាល។ លោក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ខ្មាន់កាំភ្លើងជាជនដៃដល់មានឈ្មោះ រិទ្ធី ពិសិដ្ឋ ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលនិមិត្ត ក្រុងប៉ោយប៉ែតជំនាន់ថ្មី បច្ចុប្បន្នកំពុងស្ថិតក្រោមការសួរនាំពីសំណាក់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ ចំណែកជនរងគ្រោះមានឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ ។ ម្តាយជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងជាង១០យប់ មានមន្ត្រីនគរបាល ២នាក់ បានដើរតម្រង់មក បាញ់កូនរបស់គាត់បណ្តាលឱ្យធ្លាយពោះដោយគាត់ក៏ពុំដឹងពីមូលហេតុអ្វីទេ។គ្រានោះគាត់ក៏បានដឹកកូនទៅកាន់មន្ទីរពេទ្យឯកជននៅខេត្តបន្ទាយមានជ័យ ។ ឯលោកនាយប៉ុស្តិ៍ សង្កាត់និមិត្ត ក៏បានឱ្យដឹងដែរថា ករណីនេះលោកបានរាយការណ៍ និងបញ្ជូនរបាយការណ៍ ជូនទៅលោកស្នងការរួចហើយ។ ទាក់ទិនការបាញ់សម្លាប់មនុស្ស នេះប្រភពព័ត៌មាន ខ្លះបានទម្លាយឱ្យដឹងថា សំណុំរឿងនេះមិនត្រូវបានបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តនោះទេ ដោយថាជនដៃដល់ជាមន្ត្រីនគរបាលនោះជាកូនរបស់លោកផ្កាយបីដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រសួងមហាផ្ទៃដែលទើបចូលនិវត្តន៍។ ប្រភពបានបន្តទៀតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានគេកែសំណុំរឿងឱ្យមានភាពធូរស្រាលដែលអាចដោះលែងឱ្យមានសេរីភាពឬក៏ពិន័យរដ្ឋបាលអង្គភាព តាមរយៈអង្គហេតុបាញ់ការពារខ្លួន។យោងលើអង្គហេតុនេះ និងប្រភពបែកធ្លាយករណីរត់ការ […]
- បើកវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងគ្រោះមហន្តរាយជូនដល់នាយទាហាន នឹងពលទាហាន១១៥រូប (ខេត្តព្រះវិហា,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០)៖នាយទាហាន នឹងពលទាហាន ១១៥នាក់ ត្រូវបានបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងគ្រោះមហន្តរាយ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។ វគ្គសិក្សាបានចាប់ផ្ដើមកាលពីថ្ងៃ២៩ សីហា ម្សិលម៉ិញដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមលេខ៣ ជាច្រើនរូប ។ ឧត្តមសេនីយឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមសរុប១១៥ នាក់ ក្នុងនោះកងពលធំអន្តរាគមន៍លេខ៣ចំនួន២៥នាក់ កងពលតូច៧,៨,៩ ក្នុងមួយកងពលតូច ចំនួន២៥នាក់ និងមកភូមិភាគ៤ចំនួន១៥នាក់ ។ វគ្គហ្វឹកហ្វឺននេះសំដោបណ្ដុះបណ្ដាលជំនាញដល់នាយទាន ពលទាហាន ក្នុងការងារបច្ចេកទេសគ្រប់គ្រង,បច្ចេកទេស ជួយ សង្គ្រោះជីវិតមនុស្ស សត្វ ការពារទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ នាពេលបច្ចុប្បន្ន និងនៅអនាគត ៕ ដោយ៖សួន ពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ) […]
- អាជ្ញាធរខេត្តកំពង់ចាម ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ស្រុកបាធាយ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណះសំណាល និងសួរសុខទុក្ខកងកម្លាំង និងអាជ្ញាធរមានសមត្ថ កិច្ច ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ និងបានចុះពិនិត្យនៅទីតាំងដែលបានរៀបចំសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។ ឯកឧត្តម បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាធាយ ដោយត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាចំពោះមុខក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថា សណ្ដា ប់ធ្នាប់ផ្សារផ្អាវ គឺមិនមានការកកស្ទះទៀតនោះទេ។ គួរបញ្ចាក់ថា កន្លងមកមានបងប្អូនអាជីវករមួយចំនួន បានលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវទើបឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យក្រុមការងាររៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ដោយសហការជាមួយ អាជ្ញាធរស្រុកបាធាយ ឃុំផ្អាវ និងគណៈអាជីវករផ្សារ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងប្រជុំជនផ្សារផ្អាវ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ ដេីម្បីរៀបចំសោភណ្ឌភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ កុំឲ្យមានការកកស្ទះ និងការរំលោភលើចំនីថ្នល់សាធារណៈ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
- រោងចក្រផលិតទឹកស្អាតភ្នំវាលចាប តម្លៃជិត ២ ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតតេជោសែន ភ្នំវាលចាប ខេត្តបាត់ដំបង តម្លៃជិត ២ ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបំរើវិស័យទឹកស្អាតដល់យោធា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងនៅក្នុងពិធីនោះឱ្យថា ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតកតេជោ សែន កន្លងមកនៅក្នុងសម័យខ្មែរឥស្សរៈគឺជាតំបន់លាក់ខ្លួនរបស់កម្លាំងចលនាតស៊ូគ្រប់ជំនាន់ប្រឆាំងជាមួយកម្លាំងរាជរដ្ឋាភិបាល ហើយក៏ជាតំបន់អនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រែក្លាយតំបន់នេះទៅជាទីលានសម្រាប់ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សខាងវិស័យយោធា គួបផ្សំនឹងការបាញ់គ្រាប់ពិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបងផងដែរ។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យដំណើររោងចក្រផលិតទឹកស្អាតភ្នំវាលចាប នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតមរតតេជោសែន ភ្នំវាលចាបនាពេលនេះថា ដោយមានការយកចិត្តទុកដាក់អំពីសុខភាពរបស់យុទ្ធជន និង ពលទាហាន ដែលកំពុងឈរ ជើងការពារព្រំដែន និងជួយស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាវវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ យើងខ្ញុំជាមន្ត្រីរាជការ និងជាកម្លាំងជួរក្រោយ សូមធ្វើការកោតសរសើរចំពោះភក្តីភាព ភាពដ៏អង់អាចក្លាហ៊ានរបស់ពលទាហាន នាយក ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពជូនប្រទេស ជាតិផងដែរ។ នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម […]
- ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជិះកង់ចុះសួរសុខទុក្ខប្រជា ពលរដ្ឋ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីស្វែងយល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋក្នុងអំឡុងពេលពិភពលោករួមទាំងកម្ពុជាផងដែរ កំពុងទទួលរងគ្រោះពីការរាតត្បាតនៃជំងឺកូវីដ១៩។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយហេតុថាជំងឺនេះជាជំងឺដ៏កាចសាហាវ និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងឆាប់ រហ័ស។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបង ប្អូនប្រជាពលរដ្ឋប្រមាណ ៣៦០គ្រួសារ នៅភូមិទាំង២៤ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ឋិតក្នុងស្រុកកោះធំ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩៕
- ក្រសួងសុខាភិបាល ស្នើឱ្យអាជ្ញាធររាជធានីខេត្ត ពង្រឹងទីកន្លែងមណ្ឌលចត្តាឡីស័ក បង្ការការរត់គេចពីមណ្ឌលចត្តាឡីស័កមុនកាលកំណត ដើម្បីធានាបាននូវការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋ និងជនបរទេស ដែលកំពុងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័ក កម្រិត១ កម្រិត២ និងនៅតាមបណ្តាសណ្ឋាគារ ដែលបានកំណត់ដោយក្រុមការងារអន្តរវិស័យ ដែលមានផ្នែកសុខាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ចផងដែរនោះ ក្រសួងសុខាភិបាលសូមស្នើឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត យាមប្រចាំការជាប់ជាប្រចាំ និងឃ្លាំមើលសកម្មភាព ខាងក្រៅមណ្ឌលចត្តាឡីស័កទាំងអស់ ដើម្បីជួយការពារសន្តិសុ ខ សណ្តាប់ ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័កទាំងអស់នៅទូទាំងប្រទេសឲ្យបានហ្មត់ចត់ជាទី បំផុត។ ត្រូវមាន ការកំណត់ម៉ោងពេលសម្រាប់ឲ្យក្រុមគ្រួសារសួរសុខទុក្ខអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡី ស័កនានាត្រូវធ្វើតាមរយៈទូរស័ព្ទ និងត្រូវការពារឲ្យបានម៉ឺងម៉ាត់ជាទីបំផុត កុំឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក រត់គេចចេញពីមណ្ឌលចត្តាឡីស័ក មុនកាលកំណត់ជាដាច់ ខាត។ ប្រសិនបើមានបុគ្គលណា មិនអនុវត្តតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ត្រូវអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរ មាន ដូចជា អនុក្រឹត្យលេខ ១២៩អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិ បាលដើម្បីទប់ ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល៕
- របៀបវារៈសំខាន់ចំនួនពីរ នឹងត្រូវលើកយកមកពិភាក្សាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ តាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី សប្តាហ៍ក្រោយត្រូវនឹងថ្ងៃសុក្រ ទី០៤ ខែកញ្ញា សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយលើកយករបៀបវារៈសំខាន់ចំនួនពីរ ទី១. សេចក្តីព្រាងច្បាប់ស្ដីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ រួមជាមួយនឹងបញ្ហាផ្សេងៗ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


