ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សមត្ថកិច្ច រក​ឃើញ​ និងផាកពិន័យមធ្យោបាយល្មើសចំនួន ១,០១៩​គ្រឿង​ នៅ​ទូ​ទាំង​ប្រទេស​ រាជធានី​ភ្នំពេញ​ ៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​១០​ ខែ កញ្ញា ឆ្នាំ​២០២០​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១,០១៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៦៩៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​   ​ដោយឡែក​ក្នុង​រយៈពេល​១០​ថ្ងៃ​ (​ចាប់ពី​ថ្ងៃ​១​ ដល់​ថ្ង​ទី​១០​ ខែកញ្ញា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៨,៧១៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៦,១៥៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​   ​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១០​ថ្ងៃ​ នៃ​ខែកញ្ញា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ ៕  
  • កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (6th SLOM CLMTV Meeting) ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម រួមជាមួយនឹងតំណាងពីអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ថៃ (TDRI)។   កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យលើសេចក្ដី ព្រាងសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការងារ ស្ដីពី ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ ដើម្បីឈានទៅរកការបង្កើតយន្តការរួមមួយក្នុងការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសមួយ ទៅប្រទេសមួយទៀតក្នុងចំណោមប្រទេស CLMTV និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេស CLMTV ។ ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ និងប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃប្រទេសទាំងបួន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការព្រាងសេចក្តីថ្លែងការណ៍ខាងលើ ដែលជាយន្តការរួមមួយដើម្បីលើកកម្ពស់កិច្ចគាំពារសង្គម និងជួយសម្រួលដល់ចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលផ្តោតលើប្រាក់សោធន និងតាវកាលិករយៈពេលវែងនៃរបបហានិភ័យការងារសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងប្រទេស CLMTV។ […]
  • ដំណឹងល្អ ៖ ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ នៅកម្ពុជា បានជាសះស្បើយអស់ហើយ ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះអ្នកជំងឺកូវីដ១៩ចុងក្រោយត្រូវបានព្យាបាលជាសះស្បើយ (ករណីព្យាបាលជាសះស្បេីយ​ ១០០%​ ជាលេីកទីពីរ​) ហើយមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។   អ្នកជំងឺកូវីដ១៩ ចុងក្រោយគេ ដែលព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិកមព្រះសីហនុ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។   សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនសរុប ២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧៤នាក់ (ជាអស់១០០ភាគរយ)៕
  • មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង រកឃើញផលិតផល មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប (ខេត្តស្វាយរៀង)៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តចុះត្រួតពិនិត្យគុណភាពផលិត ផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅតាមបណ្ដាម៉ាត ដេប៉ូនានា និងនៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុត កំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាម ឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដើម្បីរកសារធាតុគីមីហាម ឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូប អាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផល មានផ្ទុកនៅសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ ដូចជា៖ ពពុះសណ្តែក ចំនួន ៥គីឡូក្រាម ថ្នាំដុសធ្មេញ ចំនួន ៣០ ប្រអប់ ទឹកដោះគោខាប់ ចំនួន១៥ កំប៉ុង តែ ចំនួន១៩ កញ្ចប់ ទឹកក្រូចចំនួន១៥ កំប៉ុង […]
  • មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូបានបិទបញ្ចប់ដោយជោគជ័យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០កញ្ញា មហាសន្និបាតអាយប៉ាបានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញរបស់ខ្លួន រួមមានគណៈកម្មាធិការសមាជិកសភាស្រ្តី គណៈកម្មាធិការនយោបាយ គណៈកម្មា ធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូវការរបស់សមាជិកសភាវ័យក្មេងអាយប៉ា។ សេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័ត ដូចជា៖ (១)តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី (២)ការចូលរួមរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុង ការកសាងសហគមន៍អាស៊ាន(៣)តួនាទីសភាក្នុងការជំរុញភាពស្អិតរមួត និងការងើបឡើងវិញ នៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩ ជាដើម។ ក្នុង នោះមហាសន្និបាត បានសម្រេចឯកភាព ប្រទេសម៉ារ៉ុកនិង ប្រទេសន័រវេស ចូលជាប្រទេសសង្កេតការណ៍របស់អាយប៉ា។ មហាសន្និបាតលើកទី៤១ ឈរលើស្មារតីចែករំលែក កិច្ចសហប្រត្តិបត្តិការមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ានដោយធ្វើយ៉ាងណាឱ្យចក្ខុវិស័យរបស់អាស៊ានឆ្នាំ ២០២៥ សម្រេចទៅបានដោយជោគជ័យ។ មហាសន្និបាតលើកទី៤២ នឹងប្រព្រឹត្តទៅនៅប្រទេសប៊្រុយណេនាឆ្នាំ ២០២១ខាងមុខនេះ។   មុនពិធីបិទបញ្ចប់មហាសន្និបាតនេះ សម្តេចអគ្គមហាពញាចក្រី […]
  • អភិបាលខេត្តព្រះសីហនុ : ខេត្តមានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ ដោយសារកំណើនអ្នកវិនិយោគទុន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដឹកនាំប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកា សតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាស ន៍ថា រាជរដ្ឋាភិបាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលសហកា រពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន ។ ខេត្តព្រះសីហនុ មានមោទនភាពជាខេត្តផលិតអគ្គិសនីចែកចាយទៅបណ្ដាញមេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។ បច្ចុប្បន្នខេត្តព្រះសីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តព្រះសីហនុ ផលិតផលថាមពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់ ភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេទៅខ្សែបណ្តាញខ្សែជាតិ ទោះបីការអភិវឌ្ឍផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ដល់អគ្គិសនី យើងបានរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងទាន់ ពេលវេលា ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបើកកិច្ចប្រជុំថាការអភិវឌ្ឍអគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស។ […]
  • មានវីដេអូរ៖ រថយន្តសណ្ដោងដឹកធ្យូងថ្មក្រឡាប់ អ្នកបើកបរអាចនឹងបាត់បង់ជីវិត (ខេត្តកំពត,ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០)៖រថយន្តសណ្ដោងដឹកធ្យូងថ្មមួយ គ្រឿងត្រូវបានក្រឡាប់ជាប់នៅនិងផ្ទះអ្នកស្រុកមួយគ្រួសារប៉ុន្តែវាជាការសំណាងល្អមិនមានអ្នកស្រុកណាបានបាត់បង់ជីវិតមានតែអ្នកបើកបររថយន្ដម្នាក់ដែលគេសង្ស័យថាស្លាប់ពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។ ហេតុការគួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃទី១០ខែកញ្ញា២០២០ នៅលើកំណាត់ផ្លូវលេខ៣៣ត្រង់ចំណុចភូមិ ដើមចារឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។ លោកសេងរតនាអធិការរងទទួលផែនសណ្ដាប់ធ្នាប់និងចរាចរណ៍បាននិយាយប្រាប់ឲ្យដឹងថារថយន្តទំនើបផលិតនៅសហរដ្ឋអាមេរិកនេះបានដឹក ធ្យូងថ្មតាមបណ្ដោយផ្លូវលេខ៣៣ក្នុងទិសដៅពីលិចទៅកើតតែមកដល់ចំណុចផ្លូវកោងនោះស្រាប់តែរថយន្ត ដឹកធ្យូងថ្មនេះបានក្រឡាប់តែម្ដង។ លោកសេងរតនាអះអាងថារថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំណែកអ្នកបើកបររងគ្រោះធ្ងន់អាចនិងបាត់បង់ជីវិត។ ប៉ុន្តែខាងនគរបាលមិនទាន់ស្គាល់អត្តញ្ញាណទៅឡើយ។ លោកសេងរតនាអធិការងនគរបាលស្រុកបាននិយាយថាការសង្ស័យដំបូងគ្រោះថ្នាក់ក្រឡាប់រថយន្តនេះមកពីអ្នកបើកបរងងុយដេកទើបបណ្ដាលអោយជួបហេតុការអាក្រកបែបនេះ៕ ដោយ៖កែវ ឆាត(កែសម្រួលដោយ មណ្ឌល កែវ)  
  • មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ រកឃើញ និងដក ហូត ម្សៅទឹកដោះ ចំនួន ៣០៣ កំប៉ុង មិនមានអនុលោមភាពតាមអនុក្រឹត្យ១៣៣ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ (ខេត្តឧត្តរមានជ័យ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមាន ជ័យ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ នៅតាមបណ្តាម៉ាត ហាងលក់ ឪសថស្ថាន និងទីតាំងលក់នានា ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) ស្ថិតក្នុងលេខកូជផ្សេង ចំនួនសរុប៥ កំប៉ុង ម្សៅទឹកដោះ គោម៉ាកផ្សេងៗ មិនមានបិទព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ ចំនួន ៣០៣ កំប៉ុង។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុអោយបញ្ឈប់ការដាក់តាំងលក់បណ្ដោះ អាសន្ន។ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេង […]
  • ទ្យានុរក្សស្នាក់ការងស្ពង់ បង្ក្រាបកន្លែងចាប់សត្វ និងលែងសត្វទៅក្នុងវិញ ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកញ្ញា មន្ត្រីឧទ្យានុរក្សស្នាក់ការងស្ពង់ បានចុះល្បាតក្នុងដែន ជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដល់ចំណុចអូរងិប ក៏ជួបប្រទះជំរំចំនួន១កន្លែង(អញ្ញាតជន) និងរកឃើញសត្វស្វាក្តាមចំនួន៤ក្បាល ទម្ងន់ប្រហែល៥គីឡូក្រាម ហើយបានព្រលែងចូលក្នុងព្រៃវិញ។ ក្រុមការបន្តល្បាតដល់ចំណុចអូរតាលោត ក៏ប្រទះឃើញជំរំដងជ័រ១កន្លែង(អញ្ញាតជន) រកឃើញមងដាក់សត្វចំនួន៥ត្បូង និងសត្វស្វាក្តាមចំនួន៤ ក្បាល ទម្ងន់ប្រហែល៤គីឡូក្រាម ហើយបានព្រលែងក្នុងព្រៃវិញផងដែរ៕
  • ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ នៅថ្ងៃស្អែក តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម ប៊ិញមិញ ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិ យមវៀតណាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធាន ឯកឧត្តម ផាម ប៊ិញមិញ និងឯកឧត្តម ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋ អាមេរិក។ កិច្ចប្រជុំ នឹងពិភាក្សារិះរកវិធី និងមធ្យោបាយនានា ដើម្បីអាចឱ្យភាពជាដៃគូមេគង្គម-សហរដ្ឋ អាមេរិក រួមចំណែកដល់ការអភិវឌ្ឍ និងវិបុល ភាពប្រកបដោយចីរភាពនៅ ក្នុងតំបន់ ក៏ដូចជា ដើម្បីពង្រឹងភាពជាដៃគូនៅក្នុងបណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូថ្មីនេះ។ គួរកត់សម្គាល់ថា ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ត្រូវបានលើកកម្ពស់កម្រិតពិភាក្សាពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI)។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិកលើកទី១ នឹងផ្តល់កាលានុវត្តភាពដល់បណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ពិនិត្យមើលឡើងវិញនូវ សមិទ្ធផលដែលសម្រេចបាននាពេលកន្លង មក […]
  • ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ តម្លើង២ ដុល្លារ គឺ១៩២ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដំឡើងប្រាក់ ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើងចំនួន១៩២ ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅព្រឹកមិញ។ ក្នុងការប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ១៩០ដុល្លារ ពោលគឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែល ដោយ សារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន សម្រេចផ្តល់២ ដុល្លារបន្ថែមទៀតលើតួលេខ១៩០ ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយន ភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ ដុល្លារ សម្រាប់ឆ្នាំ២០២១៕
  • សម្ដេចក្រឡាហោម ស ខេង ប្រជុំពិនិត្យពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយ ការណ៍ ស្ដីពីលទ្ធផលនៃការពិភាក្សាកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំនូវផែនការថវិកាឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ដោយយោងតាមសំណើររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ កិច្ចប្រជុំនេះមានគោលបំណងរួមគ្នាពិនិត្យទៅលើគម្រោងផែនការថវិការបស់ក្រសួងមហាផ្ទៃ ទាំងផ្នែកសន្តិសុខសាធារណៈ និងផ្នែករដ្ឋបាល។ សម្ដេចបានបន្ថែមថា ផែន ការនេះមានសារៈសំខាន់ និងចាំបាច់ ព្រោះថាការរៀបចំផែនការត្រូវសម្របទៅតាមបរិបទជាក់ស្ដែង ជាពិសេសគឺពាក់ព័ន្ធនឹងបម្រែបម្រួលនានានៃជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំនូវទិដ្ឋភាពទូទៅនៃការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងមហាផ្ទៃ ផែនការយុទ្ធ សាស្ត្រថវិកាឆ្នាំ ២០២១ -២០២៣ គម្រោងចំណាយថវិកាឆ្នាំ២០២១ បញ្ហាប្រឈម និងសំណូមពរផ្សេងៗផងដែរ។ គួរជម្រាបជូនថា ការអនុវត្តថវិការកម្មវិធីក្រសួងមហាផ្ទៃ លើផ្នែករដ្ឋបាលទូទៅ មានគោលបំណង និងគោលនយោបាយដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដី ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ […]
  • ទេសរដ្ឋមន្ត្រីស៊ុនចាន់ថុល ថា កម្ពុជាកំពុងបន្តធ្វើទំនើប កម្មហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈ មណ្ឌលភស្តុភារកម្មភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើទំនើបកម្មហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីអមខុទ្ធកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទី២ទទួលបន្ទុកការអភិវឌ្ឍនិងហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH។ តាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោល ដៅសំខាន់ៗដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+ កំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹក ជញ្ជូន ក្រុមហ៊ុនYCH និងហេដ្ឋារចនាសម្ព័ន្ធអាស៊ី នឹងកំណត់ជនបង្គោលដើម្បីគាំទ្រគម្រោង, ស្វែងរកដៃគូរអភិវឌ្ឍក្នុងស្រុក កំណត់គោលនយោបាយ និងការប្ដេជ្ញារបស់រាជ រដ្ឋាភិបាលក្នុងការគាំទ្រគម្រោងនេះ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជ រដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើ។ក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់ឃើញកម្ពុជាជាទីផ្សារ និងមជ្ឈមណ្ឌលភស្តុភារកម្មបម្រើឱ្យវិស័យដឹកជញ្ជូនដល់ប្រទេសក្នុងតំបន់ជាពិសេសប្រទេសថៃ វៀតណាម […]
  • JICA បន្តជួយកម្ពុជាលើកិច្ចសហប្រតិបត្តិការបច្ចេក ទេសសម្រាប់គម្រោង ធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា(ដំណាក់កាលទី២) ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹក ជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោង ធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា (ដំណាក់កាលទី២)។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងកាលពីម្សិលមិញ នៅទីស្តីការក្រសួងសាធារណ ការនិងដឹកជញ្ជូន។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការធ្វើទំនើប កម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាការបើកច្រកទ្វារអន្តរជាតិថ្មីជាមួយប្រទេស ជិត ខាង គឺជាកម្លាំងចលករលើកកម្ពស់វិស័យភស្តុភារកម្មដែលអាចប្រកួត ប្រជែ ងបានជាមួយប្រទេសក្នុងតំបន។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កត្តាចាំបាច់សម្រាប់ទ្រទ្រង់គម្រោងនេះ រួមមានបទដ្ឋានគតិយុត្តិ ប្រភពហិរញ្ញប្ប ទាន និងការចូលរួមពីវិស័យឯកជន ព្រមទាំងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យភស្តុភារកម្ម ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាដើម្បីជួយសម្រួលដល់ដំណើរការឯក សារផងដែរ។ ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុនបានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេស ជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕ វណ្ណា ប្រភពពីក្រសួងសាធារណការ  
  • គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ គ្រោងនឹងដាក់ជូនអន្តរក្រសួង នៅក្រុងសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោល បំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋា ភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកា ប្រមាណពី ១០០ ទៅ ១៥០ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងនេះ។ កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួម ខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប ៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងសិក្សាសាង សង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត រថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ ។ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកក្នុងការស្ថាប នាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋា ភិបាល […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)