ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចតេជោ ប្រាប់ទៅមហាអំណាច និងលោក ខាងលិច កុំយកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសារលិខិតចូលរួមសម្តែងការសាទរចំពោះ ទិវាសន្តិភាពអន្តរជាតិ លើកទី៧៥ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងសារលិខិតសម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើក ឡើងថា មហាអំណាច និងប្រទេសលោកខាងលិចមួយ ចំនួន មិនញញើតក្នុងការអនុវត្តនូវស្ដង់ដារពីរ ចំពោះការវាយតម្លៃលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា និងប្រើប្រាស់បញ្ហាសិទ្ធិ មនុស្សនេះ ជាឧបករណ៍នយោបា យ ឬជាលេសសម្រាប់ការលូកដៃចូល ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារលិខិតនោះថា អស់រយៈពេល ៤១ឆ្នាំកន្លងមកនេះ ការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស បានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាព ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ជាពិសេស កម្ពុជាបាននិងកំពុងតែបន្តបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ា នយោបាយសន្តិសហវិជ្ជមាន អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ជ្រោងខ្ពស់ស្មារតីជាតិនិយម ការពារឯករាជ្យ អធិបតេយ្យជាតិ […]
  • សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ឆ្នាំ២០១៨ ត្រូវបានទម្លាយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានប្រកាសថ្លែងពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្មរបស់សម្តេចគឺលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុ អាស៊ីសេរីជាខេមរភាសាថា លោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានសំងាត់ឲ្យសម្តេច ប៉ុន្តែនៅពេលនេះដើម្បីបង្ហាញពីភាពជាក់ច្បាស់បន្ថែមទៀតជូនដល់សាធារណជន សម្តេចតេជោ ហ៊ុន សែន បានទម្លាយនូវសារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច។ តាមរយៈសារនេះបង្ហាញថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់សម្តេចយ៉ាងច្បាស់ក្រឡែតតែម្តង។ នៅក្នុងសារឆ្លងឆ្លើយដែលលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ទទួលបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា៖ លោក ជុន ច័ន្ទបុត្រ មានបំណងចង់ជួប និងរាយការណ៍ព័ត៌មានសំងាត់ជូនសម្តេច នៅពេលលោកទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ សារឆ្លងឆ្លើយមានខ្លឹមសារដូចតទៅ៖ ច័ន្ទបុត្រ៖ ក្មួយជាទីស្រឡាញ់! ខ្ញុំអាចសុំជួប […]
  • រយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌអគ្គីភ័យកើតឡើង១៨លើក របាយការណ៍របស់នគរបាលទទួលបន្ទុកបង្ការ និងពន្លត់អគ្គីភ័យមិនដឹងថារយៈពេល១៥ ថ្ងៃគិតពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ កញ្ញា អគ្គិភ័យកើតឡើងចំនួន ១៨លើកទូទាំងប្រទេស។ ក្នុងនោះ ឆេះផ្ទះចំនួន១២ខ្នង ឆេះកុដ្ឋចំនួន០១ ឆេះបន្ទប់ចំនួន០១ ឆេះរោងសិប្បកម្មចំនួន១ ឆេះរោងចក្រចំនួន០១ ឆេះរថយន្តចំនួន២គ្រឿង ឆេះម៉ូតូចំនួន០២គ្រឿង ។ អគ្គីភ័យថ្ងៃនេះគឺបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនីចំនួនម០៩ លើក ប្រើប្រាស់ភ្លើង ទៀនធូប ចំនួន០៧លើក ផ្ទុះហ្គាសចំនួន០១លើក។ ប្រៀបធៀបរយះពេល១៥ថ្ងៃ នៃថ្ងៃកាន់បិណ្ឌឆ្នាំ ២០១៩ ធៀបទៅនឹងថ្ងៃកាន់បិណ្ឌឆ្នាំ២០២០ ១៨/២៣លើក ថយចុះចំនួន០៥លើក៕
  • អ្នកទេសចរណ៏ជាង១០០០នាក់ ដែលជាប់នៅលើកោះរ៉ុង និងកោះសង្សារ ត្រូវបានអាជ្ញាធរខេត្តជួយដឹកត្រលប់មកក្រុងព្រះសីហនុវិញ ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នាក់មកដីគោក។ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយសារបញ្ហាអាកាសធាតុ ប្រទេសកម្ពុជាយើងរងឥទ្ធិពលព្យុះឈ្មោះថានូល។ លោកឧត្តម សេនីយ៍ទោ បានប្តថា ដោយសារមានភ្លៀងនិងខ្យល់ខ្លាំងទើបមិនអាចអោយភ្ញៀវជាតិ និងអន្តរជាតិឡើងមកដីគោកបាន។ លោកស្នងការ បន្ថែមថា ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទាក់ទងទៅក្រសួងធន់ធានទឹក និងឧត្តុនិយមថា អាកាសធាតុល្អប្រសើរ ចន្លោះពីម៉ោង១០ ដល់ម៉ោង១រសៀល។ ហេតុដូច្នេះ ទើបកម្លាំងនគរបាលទេសចរណ៍ និងនគរបាលជើងទឹកសហការជាមួយក្រុមហ៊ុនទូកឯកជន ទៅយកភ្ញៀវទាំងអស់មកដី គោកវិញ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា កម្លាំង នគរបាលយេីង បានជិះទូកអមទូកដឹកភ្ញៀវ ទូកដឹកភ្ញៀវមិនអោយលេីសចំណុះ មាន អាវពោងត្រឹមត្រូវ និងមានការយកចិត្តទុកដាក់ពីលោកអភិបាល […]
  • ខេត្តប៉ៃលិនកំពុងទទួលរងឥទ្ធិពលព្យុះ បណ្ដាលមានភ្លៀងធ្លាក់ជោគជាំ ក្នុងរយៈពេល២៤ម៉ោង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ខេត្តប៉ៃលិន ទទួលបានទឹកភ្លៀងពីឥទ្ធិពលនៃព្យុះ ឈ្មោះ នូល “NOUL” ក្នុងកម្រិតពី(៧០-១០៥) មម ។ វេលាម៉ោង១០:៣០ នាទីព្រឹកនេះ មានភ្លៀងបានបន្តធ្លាក់សាជាថ្មី ក្នុងកម្រិតពីខ្សោយទៅមធ្យម គ្របដណ្តប់ទូទាំងខេត្តប៉ៃលិន និងតំបន់ជួរភ្នំ។ ចំណែកឯកម្ពស់ទឹកក្នុងដងស្ទឹង និងអូរទូទាំងខេត្ត បានកើនឡើងស្ទើរគ្រប់កន្លែង។ ដោយឡែកស្ថានភាពទឹកស្ទឹងប៉ៃលិន ក្នុងពេលនេះទឹកបានឡើងប្រៀបមាត់ស្ទឹងជាច្រើនកន្លែង និងបានហូរចូលតំបន់ទំនាបមួយ ចំនួនហើយ ក្នុងនោះហូរចូលផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ស្ថានភាពបែបនេះ ទឹកស្ទឹងនិងអាចបន្តកើនឡើងហូរចូលទៅតំបន់ទំនាបផ្សេងៗទៀត ដែលបង្កើតបានជាជំនន់ទឹក ភ្លៀង តាមមាត់ស្ទឹងក្នុងភូមិ-ឃុំ មួយចំនួនជាប់ មាត់ស្ទឹង ពិសេសក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងតាមតំបន់ខាងលើ ក៏ដូចជាបងប្អូនដែលនិយមលេងកំសាន្តតាមដងស្ទឹង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានគ្រោះ ថ្នាក់ជាយថាហេតុណាមួយ ៕
  • ខេត្តសៀមរាបទទួលបានភ្ញៀវជាង១២ម៉ឺននាក់ ក្នុងនោះតំបន់អង្គរទទួលបានជាង៦ម៉ឺននាក់ នាឱកាសភ្ជុំបិណ្ឌ៣ថ្ងៃ (សៀមរាប)៖ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។ លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបដែលចូលទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។ លោកថា ភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕
  • បុណ្យ ភ្ជុំបិណ្ឌ បី ថ្ងៃភ្ញៀវទេសចរ ជាង ២ ម៉ឺន នាក់ មកកម្សាន្តក្នុងខេត្តព្រះវិហារ (ខេត្តព្រះវិហារ,ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០) ៖ រយៈពេល បី ថ្ងៃ នៃ ពិធីបុណ្យ ភ្ជំបិណ្ឌ ខេត្តព្រះវិហារ ទទួលបាន ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ចូល មកលេង កម្សាន្ត នៅតាម រមណីយដ្ឋាន និង សហគមន៍ ជាគោលដៅ ទេសចរណ៍ នានា ប្រមាណ ជាង ២ ម៉ឺន នាក់ ។ នេះ បើ យោងតាម ផេ ក ហ្វេសប៊ុកផ្លូវការ របស់ មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ ។ ដោយ គិត ត្រឹមតែ បី ថ្ងៃ ចាប់ពី ថ្ងៃទី ១៦.១៧.១៨ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួន ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ […]
  • តម្លៃប្រេងសាំង និងម៉ាស៊ូត លក់រាយនៅតាមស្ថានីយ៍ប្រេងឥន្ធនៈចុះថ្លៃ១០០ រៀល តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ៣០ ខែកញ្ញា តម្លៃប្រេងឥន្ធនៈលក់ រាយនៅតាមស្ថានីយ៍ប្រេងឥន្ទនៈនៅទូទាំងប្រទេស ចុះថ្លៃ ១០០រៀល។ តម្លៃប្រេងសាំងធម្មតាលក់ ២៩៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត២៦០០រៀល ក្នុងមួយលីត្រ ។
  • នគរបាលរាជធានីភ្នំពេញ​ រកឃេីញផលិតផលគ្រឿងសំអាងចំនួន ៥៥តោន​ និងដកហូតបណ្តោះអាសន្ន ដោយមានការឯកភាពពីឯកឧត្តម ច្រឹង​ ខ្មៅ​ ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ សមត្ថកិច្ចផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះបង្ក្រាបជាក់ស្តែងទីតាំងស្តុក​ និងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងនៅសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ ដោយរកឃេីញផលិតផលគ្រឿងសំអាងចំនួន​ ៥៥តោន​ ជាបណ្តោះអាសន្ន​ ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវ ជ្រាវបន្ត និងបានឃាត់ខ្លនជនសង្ស័យចំនួន​៤នាក់​ បញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ការអុវត្តនេះក៏មានការចូលរួមសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុង ត្រូល និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ​ ។
  • សូមប្រុងប្រយ័ត្ន ភ្លៀងនឹងធ្លាក់ខ្លាំងនៅតំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ និងសមុទ្រពីថ្ងៃទី១៦-១៨ កញ្ញា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ី ហិ្វក និងវិវត្តខ្លួន ជាបន្តបន្ទាប់ ទៅជាវិសម្ពាធទាប រួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន ។ ព្យុះនេះ នៅថៃ្ងទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគ កណ្តាលកៀកព្រំប្រទល់ភាគខាងជើង ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក។   ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជា នឹងរងឥទ្ធិពលដូចជា ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣°C ។ នៅថ្ងៃទី ១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C […]
  • លទ្ធផលសំណាកលើព្រះសង្ឃ៤៦អង្គនៅបាត់ដំបង មិនមានជំងឺកូវីដ១៩ ទេ លទ្ធផលសំណាកបានបង្ហាញថា ព្រះសង្ឃ៤៦អង្គ ដែលមានបញ្ហាសុខភាពនោះ មិនមានជំងឺកូវីដ១៩នោះទេ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។   សូមបញ្ជាក់ថា ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ រយៈពេលប្រមាណជា ៥-៦ថ្ងៃកន្លងទៅនេះ បានរោគសញ្ញាដោយលេចចេញអាការ:រោគដូចជា ក្តៅលេីសពី ៣៧,៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។ តែថ្ងៃនេះ ក្នុងចំណោមព្រះសង្ឃកើតរោគសញ្ញានេះ ជាងពាក់កណ្តាល បានជាសះស្បេីយហើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។   តែដើម្បីធ្វើឱ្យប្រាកដពីបញ្ហាព្រះសុខភាពរបស់ព្រះសង្ឃដែលនៅមានរោគសញ្ញាមិនទាន់ជានៅឡើយ ២១អង្គនោះ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ។   តែយ៉ាងណាក៏ដោយ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អាការៈរោគរបស់ព្រះសង្ឃទាំងអស់ គឺជាជំងឺគ្រុនផ្តាសាយធំ រកមិនឃើញាមានវិជ្ជមានកូវីដ-១៩ ទេ៕ សំអាង
  • គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងធ្វើសន្និសីទកាសែត បង្ហាញការបង្ក្រាបលទ្ធផលល្អគុណ ភាពជាង ៥០០តោន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ ជាង ៥០០តោន នៅរសៀលនេះ។
  • USAID ផ្តល់ហិរញ្ញប្បទានជាង៦លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទាន ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងបន្ថែមហិរញ្ញប្បទាន ចំនួន ៦,២៥ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើ ពន្ធ២០១៩ ។ ហិរញ្ញប្បទានថ្មីនេះ គឺបន្ថែមទៅលើហិរញ្ញប្បទានប្រមាណជា ៥៦ លានដុល្លារអាមេរិកដែលរដ្ឋាភិ បាលសហរដ្ឋ អាមេរិ កបានផ្តល់តាមរយៈ USAID ដើម្បីអនុវត្តកម្មវិធីនានា ក្នុងវិស័យសុខភាព អប់រំ បរិស្ថាន និងកសិកម្ម។ ក្នុងនោះ រួម មាន ទឹកប្រាក់ចំនួន១ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខាភិបាល និងអប់រំ និង ចំនួន ៥,២៥ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន៕
  • ការដាំដុះដំណាំស្រូវ ក្នុងឆ្នាំ២០២០ កើនឡើងដល់៩៩,០៩% និងការប្រមូលផលស្រូវ កើនឡើងជាង៨៥ % រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុវ បានបញ្ជាក់នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅឆ្នាំ២០២០ នេះ ការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករបានកើនឡើងរហូតដល់៩៩,០៩% នៃផ្ទៃដីដាំដុះស្រូវសរុប។ រីឯការប្រមូលផលស្រូវបានកើនឡើងរហូតដល់ជាង ៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប ខណៈការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដែរ។   បើតាមឯកឧត្តមរដ្ឋមន្រ្តី គឺ រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យ កសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ៕
  • ក្រសួងការងារ និង ILO រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិសម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។   សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។   ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)