ព័ត៌មានថ្មី
- អូស្ត្រាលី អង់គ្លេស បង្កើនកិច្ចសហប្រតិបត្តិការលើគោលដៅសូន្យសុទ្ធឆ្នាំ ២០៥០ អូស្ត្រាលី និងអង់គ្លេសបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ ភាពជាដៃគូអាកាសធាតុ និងថាមពលទ្វេភាគីត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បន្ទាប់ពីកិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំប្រមុខរដ្ឋាភិបាល Commonwealth នៅទីក្រុង Apia ប្រទេស Samoa។ ប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ភាពជាដៃគូនឹងផ្តោតលើការអភិវឌ្ឍន៍ និងការពន្លឿនការដាក់ពង្រាយបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដូចជា អ៊ីដ្រូសែនបៃតង និងខ្យល់នៅឆ្នេរសមុទ្រ និងគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ច និងគោលដៅ decarbonization របស់ប្រទេសទាំងពីរ។ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងអង់គ្លេសមានគោលដៅស្របច្បាប់ក្នុងការឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ឃុំ សង្កាត់ ចំនួន៥០ បានទទួលជ័យលាភីក្នុងចលនាប្រឡង ប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤ ឃុំ សង្កាត់ ចំនួន៥០ មកពីក្រុង ស្រុក ចំនួន ៤១ នៅក្នុងប្រទេសកម្ពុជា បានទទួលជ័យលាភី ក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤។ ពិធីប្រកាសនិងប្រគល់ជ័យលាភី បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការអបអរសាទរ និងបានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប៍ន អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសដល់មេឃុំ ចៅសង្កាត់ និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែក ប្រែក្លាយ ទីក្រុង គ្រប់ទីប្រជុំជន ភូមិ ឃុំ-សង្កាត់ នៅក្នុងប្រទេសយើង មានអនាម័យល្អ ភាពស្អាត និងបៃតង។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចលនាប្រឡងប្រណំាង «ភូមិ […]
- ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង» «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើងប្រែមុខមាត់ថ្មីទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុងដាក់ទិសដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បី អនាគតរុងរឿងរបស់ប្រទេសយើង និងកូនចៅយើង»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ សាស្ត្រាចារ្យ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៤ ដោយផ្ទាល់ចំនួន ២៥៤ អង្គ/នាក់ និងតាមរយៈប្រព័ន្ធអនឡាញចំនួន ១៣៦ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តគូសរំលេចថា ប្រទេសយើងឆ្លងកាត់អតីតកាលដ៏មហាជូរចត់ រន្ធត់តក់ស្លុត គ្រប់គ្រាន់ហើយ ដូច្នេះ យើងមិនចង់ឃើញកូនចៅយើង ដែលកើតក្រោយសម័យសង្គ្រាម ជួបរស់ជាតិជីវិតដូចពួកយើងឡើយ។ ឯកឧត្តមបន្តថា ដើម្បីបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល […]
- ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើនដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រុំ ជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជន នៃប្រទេសទាំងពីរ។ ការប្ដេជ្ញាចិត្តជាវិជ្ជមាននេះ បានធ្វើឡើងក្នុងឱកាសប្រមុខក្រសួងមហាផ្ទៃទាំងពីរ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត និងសមភាគីថៃ ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានខិតខំអនុវត្តស្មារតីនៃកិច្ចប្រជុំកាលពីឆ្នាំ២០២២ ធ្វើឱ្យទំនាក់ទំនងខេត្តនឹងខេត្ត ជារួមប្រទេសនឹងប្រទេសបន្តមានភាពល្អប្រសើរ ទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា។ ភាគីទាំងពីរ ក៏បានបន្តផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗ ជាអាទិ៍ ករណីពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ការងារច្រកទ្វារព្រំដែន ការនាំចេញកសិផលកម្ពុជាទៅប្រទេសថៃ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សានឹងដកស្រង់បទពិសោធន៍ទៅវិញទៅមក និងការរៀបចំក្រុមមន្រ្តីសម្រួលដល់ការផ្លាស់ប្ដូរព័ត៌មាន។ ជាពិសេសទំនាក់ទំនងការងារដទៃទៀត ឱ្យបានឆាប់រហ័សនឹងទាន់ពេលវេលា។ ភាគីទាំងពីរ បានសម្ដែងក្ដីសង្ឃឹម […]
- ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ “ពិតណាស់ បច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធយើងមិនចេញទៅច្បាំងក្នុងសមរភូមិដូចរៀមច្បងយើងជំនាន់មុនទៀតទេ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធ ហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ”។ នេះជាការកត់សម្គាល់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម បន្តថា កងកម្លាំងយើងធ្វើការមិនថាថ្ងៃ មិនថាយប់ មិនថាហាលក្តៅ ហាលភ្លៀង គ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃឈប់សម្រាកទេ ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានសប្បាយរីករាយ ធ្វើដំណើរកម្សាន្តទៅណាមកណា ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភ ជាពិសេសពេលមានបុណ្យទានម្តងៗ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា នៅពេលមានគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗ កងកម្លាំងយើងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋ។ លើសពីនេះ កងកម្លាំងរបស់យើងក៏បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នេះគឺជាមោទនភាពយ៉ាងធំធេងណាស់ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងដែលបានប្រែក្លាយពីប្រទេសដែលត្រូវការកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ដើម្បីការពារសន្តិភាព ទៅជាប្រទេសដែលជួយការពារសន្តិភាពក្នុងពិភពលោក។ ដូច្នេះ […]
- ក្រុមហ៊ុន Vietjet ចាប់ផ្តើមជើងហោះហើរ ដាណាង-អាម៉ាដាបាដ (Da Nang-Ahmedabad) ដោយបង្កើនការតភ្ជាប់ទូទាំងអាស៊ី ក្រុមហ៊ុន Vietjet បានសម្ពោធសេវាកម្មហោះហើរផ្ទាល់របស់ខ្លួនដែលតភ្ជាប់ទីក្រុង ដាណាង (Da Nang) ដែលជាទីក្រុងគួរឲ្យចង់រស់នៅបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងដ៏រស់រវើកនៃទីក្រុង អាម៉ាដាបាដ (Ahmedabad) ក្នុងប្រទេសឥណ្ឌា។ ផ្លូវហោះហើរថ្មីនេះ ពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដែលមានចំនួនការតភ្ជាប់ច្រើនជាងគេរវាងប្រទេសទាំងពីរ និងពង្រឹងបណ្តាញហោះហើរដ៏ធំទូលាយរបស់ខ្លួន។ ឥឡូវនេះ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការពង្រីកបណ្តាញហោះហើររបស់ក្រុមហ៊ុន Vietjet សម្រាប់ជើងហោះហើរទៅកាន់ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសជាច្រើនទៀត។ ការចាប់ផ្តើមជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ពីទីក្រុង ដាណាង ទៅទីក្រុង អាម៉ាដាបាដ ធ្វើឡើងនៅពេលដែលក្រុមហ៊ុន Vietjet កំពុងរៀបចំដើម្បីបង្កើនប្រេកង់ហោះហើររវាងខេត្តសៀមរាបប្រទេសកម្ពុជា និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងដំណើរការជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ ជាមួយជើងហោះហើរចំនួនបួនដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវជម្រើសហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យក្នុងការធ្វើដំណើរ។ ការសម្ពោធជើងហោះហើរពីទីក្រុង ដាណាង (Da Nang) ទៅកាន់ អាម៉ាដាបាដ (Ahmedabad) កាលពីថ្ងៃទី ២៣ ខែតុលា ក្រុមហ៊ុន Vietjet […]
- ក្រសួងការងារអំពាវនាវឱ្យ សិស្សានុសិស្ស យុវជន យុវនារី ចូលរួមឱ្យបានច្រើនកុះករពិព័រណ៍ការងារ និងផលិតភាពជាតិនៅចុងសប្តាហ៍នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល២ថ្ងៃ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺន កន្លែង ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិនៅឆ្នាំ២០២៤ នឹងក្លាយជាកម្មវិធីមួយដែលជាទីកន្លែងដាក់តាំងនូវឱកាសការងារ ជ្រើសរើសការងារ ផលិតផលជាតិ និងជាកន្លែងផ្តល់នូវគំនិតល្អពីវាគ្មិនល្បីៗ ទៅដល់សិស្សានុសិស្ស យុវជន យុវនារី។ […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) លើកទី ១១ នានៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) លើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត និងអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងអាស៊ាន ដែលអាចបម្រើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
- កង្វល់មួយចំនួនរបស់ពលរដ្ឋ ក្នុងខណ្ឌទួលគោកត្រូវបានដោះ ស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សារាជធានី អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានី និងឯកឧត្ដម ទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក មានពលរដ្ឋមូយចំនួនបានលើកឡើងជាសំណើរ និងសំណូមពរក្នុងនោះរួមមាន ស្នើសុំស្តារអាងស្តុបទឹក ដែលមានព្រៃ និងស្មៅដុះស៊ុបទ្រុប នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កឱ្យលិចលំនៅដ្ឋាន និងបណ្តាលឱ្យសត្វធាតុចូលក្នុងផ្ទះពួកគាត់។ ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់៣ ក៏បានស្នើសុំដូរអំពូលភ្លើងចំនួន៧៨អំពូល ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជីកខូចផ្លូវលេខ ១៩២ ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចបង្កគ្រោះថ្នាក់ចំពោះអ្នកមកបំពេញការងារនៅក្នុងអគារនេះ។ ឆ្លើយតបការស្នើសុំពីពលរដ្ឋនេះ ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និងសំណូមពរផ្ទាល់ មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ អាជ្ញាធរនឹងដោះស្រាយជូនភ្លាមៗចំពោះអ្វីដែលដោះស្រាយបាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅដោះស្រាយពេល ក្រោយ ពោលគឺអ្វីជាអត្ថិភាពចាំបាច់បន្ទាន់ៗនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់នឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។ ចំពោះ សំណើរខាងលើត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ តែចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ […]
- កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានថ្លែងថា សកម្មភាពរបស់មនុស្សកំពុងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ រួមទាំងរលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតសកល គឺអនុវត្តវិធានការកាត់បន្ថយ និងបន្ស៊ាំ កសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តហិរញ្ញវត្ថុអាកាសធាតុចំនួន១០០ ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង៣០០នាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត មានប្រសាសន៍ថា ការជួបជុំរបស់យើងនៅថ្ងៃនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងក្រសួង វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ […]
- យុវជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថា កម្មវិធីប្រកួត ប្រជែងជំនាញថ្នាក់ជាតិត្រូវបានរៀបចំឡើងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងមានភាពទាក់ទាញ យុវជន សិស្សានុសិស្សដែលកំពុងសិក្សាជំនាញបច្ចេក ទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងប្រកបដោយការប្រកួតប្រជែងខ្ពស់ និងមានភាពទាក់ទាញចំណាប់អារម្មណ៍យុវជនលើការសិក្សាជំនាញ ក្រោយមានបេក្ខជនជិត១០០នាក់ មកពីគ្រឹះស្ថានបណ្តុះបណ្តាលជិត២០ ធ្វើការប្រឡងប្រជែងលើជំនាញសំខាន់ៗចំនួន៩ យ៉ាងស្វះស្វែងជាទីបំផុត។ យុវជន អាយ ខេវុិន ជាសិស្សសិក្សាជំនាញវិស្វកម្មសំណង់សុីវិល នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស (NTTI) លើក ឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនេះគឺធ្វើឡើងប្រកបដោយភាពទាក់ទាញ សម្រាប់បេក្ខជនមកពីបណ្តាគ្រឹះស្ថាននានាមកជុំគ្នា ដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេលើជំនាញផ្សេងៗគ្នាចំនួន៩ ដែលសុទ្ធសឹងតែជំនាញដែលសំខាន់ៗ ល្បីៗ នៅប្រទេសកម្ពុជា។ យុវជនបន្ថែមថា ខ្លួនមកទស្សនា ការប្រកួតនៅឆ្នាំនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការប្រកួតប្រជែងលើវិញ្ញាសារនីមួយៗ និងពីបេក្ខជនចូលរួម ដើម្បីជាបទពិសោធន៍ថ្មីមួយទៀត ដើម្បីឈានដល់ការចូលរួមប្រកួតប្រជែងនៅពេលខាងមុខផងដែរ។ យុវតី ភន រៈសា ជាសិស្សសិក្សាជំនាញនៅវិទ្យាស្ថានជាតិបណ្តុះ បណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ គឺគួរឱ្យចាប់ អារម្មណ៍ និងភាពទាក់ទាញខ្លាំងណាស់ ពីព្រោះវិញ្ញាសារបានជ្រើសរើសជំនាញល្អៗ និងសុទ្ធសឹងតែជំនាញដែលមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជា ជាពិសេស ជំនាញតបណ្តាញអគ្គិសនី ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, […]
- មនុស្សស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុងការវាយប្រហារភេរវកម្ម នៅក្រុមហ៊ុនអាកាសចរណ៍តួកគី រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក អាលី យ៉ើលីកាយ៉ា (Ali Yerlikaya) បាននិយាយថា មនុស្ស ៤នាក់បានស្លាប់ និង ១៤ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារភេរវករនៅឯរោងចក្រផលិតយន្តហោះឧស្សាហកម្មទួរគី (TUSAS) ក្នុងទីក្រុងអង់ការ៉ា។ ក្រុមហ៊ុន TUSAS គឺជាក្រុមហ៊ុនការពារជាតិ និងអាកាសចរណ៍ដ៏សំខាន់មួយនៅក្នុង Türkiye ដែលផលិតយន្តហោះចម្បាំងជាតិដំបូងគេរបស់ប្រទេសក្នុងចំណោមគម្រោងការពារជាតិផ្សេងទៀត។ យោងតាមវីដេអូដែលចេញផ្សាយដោយ NTV “ភេរវករជាច្រើននាក់” បានមកដល់ច្រកទ្វារកណ្តាល ហើយពួកគេនៅលើឡានតាក់ស៊ី បានចាប់ផ្តើមបាញ់ប្រហារទៅលើឆ្មាំកាំភ្លើងទាំងនោះ រូបភាពដែលទូរទស្សន៍បានបង្ហាញពីច្រកទ្វារគឺរងការខូចខាត និងការប៉ះទង្គិចចំណតរថយន្តមួយនៅក្បែរនោះ។ របាយការណ៍បាននិយាយថា កងកម្លាំងសន្តិសុខ អ្នកពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅកាន់បរិវេណដែលមានទីតាំងនៅសង្កាត់ Kahmankazan នៃរដ្ឋធានី ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពីរផ្សេងគ្នា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- មេអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឱ្យកោះហៅឈ្មោះ ពៅ សាលួត ដើម្បីធ្វើការត្រួតពិនិត្យ ពាក់ព័ន្ធនឹងការឃាត់អ្នកបើករថយន្តធំម្នាក់ ដោយចាប់បោចសក់ក្របួចអូស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយ តាមបណ្តាញព័ត៌មានសង្គម គឺជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រព្រឹត្តទង្វើមិនគប្បីដោយបានចាប់បោចសក់អ្នកបើកបរម្នាក់ក្របួចអូស ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ១-ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។ ២-អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់៕
- អគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) លើកទី ១១ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato Sri Sri Tiong King Sing រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌របស់ម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) លើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រីផ្សេងទៀត បានចូលជួបសំដែងការគួរសមចំពោះឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌របស់ម៉ាឡេស៊ី ។ ការចូលជួបសំដែងការគួរសមនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការពង្រឹងភាពជាដៃគូក្នុងវប្បធម៌ និងសិល្បៈក្នុងចំណោមប្រទេសសមាជិកអាស៊ាន […]
- បទល្មើសនេសាទដាក់របាំងស្បៃមុង នៅតែកើតមានឡើងនៅស្រុកជលគីរី មកទោះបីមានកិច្ចខិតខំបង្ក្រាបយ៉ាងណាក្តី ខេត្តកំពង់ឆ្នាំង៖ បើទោះបីមានការចុះបង្ក្រាបបទល្មើសនេសាទ យ៉ាងណាក្តីក៏បទល្មើសនេសាទនៅតែកើតមានឡើងឥតឈប់ឈរ និងស្ទើរគ្រប់កន្លែង ជាពិសេសបទល្មើសដាក់របាំងស្បៃមុង តែជាបទល្មើសបំផ្លាញមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកជលគីរី ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សុភិន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកបានចុះសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោកម៉ុត ម៉េង អភិបាលរងស្រុក បានចុះបង្រ្កាបបទល្មើសនេសាទរបាំងស្បៃមុង នៅចំណុចក្រោយភូមិឫស្សីដង្គួច នឹងក្រោយភូមិកំពុងខ្លាញ់ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះជាលទ្ធផលធ្វើការបង្ក្រាបបានបទល្មើសនេសាទរបាំងស្បៃមុងចំនួន៧ន្លែង ស្មើប្រវែង២២០ម៉ែត្រ លបលូស្បៃមុងចំនួន៧លប បង្គោលចំនួន១១៥ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន១៥គីឡូក្រាម ។សម្ភារៈល្មើសទាំងអស់ត្រូវបំផ្លាញចោលនៅនឹងកន្លែង។ កិច្ចប្រតិបត្តិការ បង្ក្រាបខាងលើបានប្រើប្រាស់កម្លាំងសរុបចំនួន១៣នាក់ និងមធ្យោបាយកាណូតបាឡាស្មាច់ចំនួន៤គ្រឿង។ គួររំលឹកថារាល់បទល្មើសនេសាទ ដែលត្រូវបានបង្ក្រាបទាំងអស់ គេពុំដែលឃើញចាប់បានជនប្រព្រឹត្តមកផ្ដន្ទគេទោសតាមច្បាប់នោះទេ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


