ព័ត៌មានថ្មី
- ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះធ្វើ ឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ នៅក្នុងជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោត សរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណ-ដំណាក់កាលទី១ ដែលបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និង យូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយសម្ដេចបានគូសបញ្ជាក់ថា យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ សម្ដេចបវរធិបតី […]
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ល្ងាចថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាព និងជោគជ័យគួរជាទីមោទនៈ បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យ និងគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២១ ដល់២៥ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធ ផលនៃកិច្ចប្រជុំលើកទី៧៥ ដល់ថ្នាក់ដឹកនាំក្រសួងសុខា ភិបាល ដោយកិច្ចប្រជុំសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច រៀបចំឡើងក្នុងគោលបំណងរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំបានពិភាក្សាស្វែងរកកាលានុវត្តភាព ដើម្បីដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចថា «មានតែការឆ្លុះបញ្ចាំងរួមគ្នា ប៉ុណ្ណោះ ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់»។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈប្រហាក់ប្រហែលនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជាយើងផងដែរ ហើយដែលកម្ពុជា បានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។ […]
- លីបង់ ត្រូវការប្រាក់ ២៥០លានដុល្លារ ក្នុងមួយខែដើម្បីចិញ្ចឹមជនភៀសខ្លួនជាងមួយលាននាក់ រដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយតបនឹងវិបត្តិបាននិយាយកាលពីថ្ងៃអង្គារ ២២ តុលា ថា ប្រទេសលីបង់ នឹងត្រូវការប្រាក់ចំនួន ២៥០លានដុល្លារក្នុងមួយខែ ដើម្បីជួយចិញ្ចឹមមនុស្សជាងមួយលាននាក់ដែលភៀសខ្លួនដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ លោករដ្ឋមន្ត្រី ណាសើ យ៉ាស៊ីន (Nasser Yassin) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការឆ្លើយតបរបស់រដ្ឋាភិបាល ដែលត្រូវបានជួយដោយការផ្តួចផ្តើមក្នុងស្រុក និងជំនួយអន្តរជាតិ គ្របដណ្តប់តែ ២០%ប៉ុណ្ណោះនៃតម្រូវការរបស់មនុស្សប្រហែល ១,៣លាននាក់ ដែលភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងស្នាក់នៅក្នុងអគារសាធារណៈ ឬជាមួយសាច់ញាតិ។ អាជ្ញាធរលីបង់ មិនទាន់បានធ្វើការប៉ាន់ប្រមាណពិតប្រាកដលើទំហំនៃការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស និងតួលេខថវិកាសរុបដែលត្រូវការដើម្បីសាងសង់ឡើងវិញទេ ប៉ុន្តែលោក ណាសើ សៃឌី (Nasser Saidi) អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចបាននិយាយថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បណ្តាលឱ្យមានការខូចខាតដែលនឹងត្រូវចំណាយអស់ ២៥ពាន់លានដុល្លារដើម្បីជួសជុល។ លោក Yassin លើកឡើងថា តម្រូវការទាំងនោះទំនងជាកើនឡើងបន្ថែមទៀត ដោយសាររលកប្រចាំថ្ងៃនៃការវាយប្រហារតាមអាកាសបានរុញច្រានមនុស្សកាន់តែច្រើនឱ្យភៀសខ្លួន ហើយធ្វើឱ្យរដ្ឋាភិបាលលីបង់ ពិបាករកមធ្យោបាយទប់ទល់ និងសង្រ្គោះអ្នកទាំងនោះ។ អគារសាធារណៈនានានៅលីបង់ ត្រូវបានប្រែក្លាយទៅជាជម្រកភៀសខ្លួនបណ្ដោះអាសន្នក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «ការគ្រប់ គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាល ភាពរបស់ប្រជាជន» កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហា ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន» ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី ភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ ។ ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាថ្ងៃនេះ មានគោលបំណងសំខាន់ លើកកម្ពស់យល់ដឹងរបស់បងប្អូនរួមជាតិ ពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបំផុសស្មារតីពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមបញ្ចៀសការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បតិ្ត ការប៉ះពាល់បរិស្ថាន និងការអាក់ខានចំពោះដំណើរការសហគមន៍ សង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីមុខសញ្ញាគ្រោះមហន្ត រាយ។ ចូលរួមជាមួយបណ្តាប្រទេសអាស៊ាន ក្នុង «ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះ មហន្តរាយប្រកបដោយបរិយាបន្ន និងនិរន្តរភាព»។ ចូលរួមជាមួយអង្គការ សហ […]
- គណៈកម្មការទី៧ រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារខេត្តបន្ទាយ មានជ័យ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយ មានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរង ខេត្ត ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ។ ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរ ដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន។ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ […]
- សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤) ៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណ ប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ […]
- អភិបាលខេត្តកំពង់ធំ នាំយកពូជស្រូវជិត ២០០តោន របស់សម្ដេចមហាបវរធិបតី ចែកជូនប្រជាពលរដ្ឋចំនួន ៤ស្រុក ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ (ខេត្តកំពង់ធំ): លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ នាំយកស្រូវពូជប្រមាណជិត ២០០តោន ជាជំនួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្យ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន ១.៤៨៨គ្រួសារ ក្នុងស្រុកចំនួន ៤ រួមមាន ស្រុកបារាយណ៍ សន្ទុក សណ្តាន់ និងស្រុកប្រាសាទសំបូរ ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ លោក នួន ផារ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្ដល់ស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះចាប់ផ្តើមមានភ្លៀងធ្លាក់តាំងពីចុងខែកក្កដា បានធ្វើឱ្យខេត្តកំពង់ធំ ទទួលរងនូវគ្រោះជំនន់ទឹកភ្លៀង បានប៉ះពាល់ចំនួន០៨ក្រុង/ស្រុក ថ្ងៃនេះយើងចែកចំនួន ៤ស្រុក ហើយស្រុកដែលនៅសល់ នឹងបន្តចែកនៅថ្ងៃបន្ទាប់។ លោក នួន ផារ័ត្ន បន្ថែមទៀតថា គ្រោះទឹកជំនន់នេះមិនមែនប៉ះពាល់តែលើដំណាំត្រូវប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស្ពាន […]
- ក្រុមហេសប៊ូឡា បានបាញ់រ៉ុក្កែត ចំនួន២០គ្រាប់នៅតំបន់ Tel Aviv និងភាគខាងជើងអ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារនេះ ក្រុមហេសបូឡាហ៍ បានបាញ់បង្ហោះ គ្រាប់រ៉ុក្កែតប្រហែល ២០គ្រាប់ នៅតំបន់ Tel Aviv និងភាគខាងជើងអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រ៉ុក្កែត ចំនួនប្រាំត្រូវបានគេកំណត់អត្តសញ្ញាណបានឆ្លងកាត់ពីប្រទេសលីបង់ឆ្ពោះទៅកាន់តំបន់ Tel Aviv ដោយភាគច្រើនត្រូវបានស្ទាក់ចាប់។ រ៉ុក្កែតប្រហែល ១៥ គ្រាប់ទៀតត្រូវ បានបាញ់ទៅកាន់តំបន់កាលីឡេខាងលើ និង ភាគខាងជើង Golan Heights។ ក្រុមHezbollah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះបានកំណត់គោលដៅមូលដ្ឋានយោធានៅទីក្រុង Haifa និងបរិវេណ Glilot ដែលជាទីស្នាក់ការកណ្តាល Mossad និងអង្គភាព ៨២០០ ដែលជាអង្គភាពស៊ើបការណ៍សម្ងាត់តាមអ៊ីនធឺណិតវរជន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ក្រុមហ៊ុនចិនចាប់ផ្តើមសាងសង់ផ្លូវ Neno-Ligowe ដ៏សំខាន់នៅក្នុងប្រទេសម៉ាឡាវី ក្រុមហ៊ុនចិនមួយ រួមជាមួយនឹងមន្ត្រីក្នុងតំបន់ កាលពីថ្ងៃសុក្រ បានប្រកាសពីការចាប់ផ្តើមសាងសង់ផ្លូវ Neno-Ligowe នៅក្នុងភូមិ Ligowe ដែលជាស្រុកដាច់ស្រយាលមួយរបស់ប្រទេសម៉ាឡាវី។ យោងតាមមន្ត្រីក្រុមប្រឹក្សាស្រុក Neno Brightone Mphinga ផ្លូវ Neno-Ligowe ប្រវែង២០ គីឡូម៉ែត្រ គឺមានសារៈសំខាន់សម្រាប់ប្រជាជននៃទីក្រុង Neno ព្រោះវាមិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនមនុស្ស និងទំនិញ ជាពិសេសផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសម្រួលដល់សុខភាពផងដែរ និងសេវាអប់រំក្នុងតំបន់។ គម្រោងផ្លូវ Neno-Ligowe ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវផ្លូវដីដែលមានស្រាប់ ដែលជារឿយៗមិនអាចឆ្លងកាត់បានទៅជាផ្លូវក្រាលកៅស៊ូដែលមានទទឹង ៩,៥ ម៉ែត្រ។ ផ្លូវនេះមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ ដោយភ្ជាប់ Mwanza ដែលជាបង្គោលព្រំដែនដ៏សំខាន់មួយទៅកាន់ Ntcheu ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់កសិផលនៅកណ្តាលប្រទេសម៉ាឡាវី៕
- ជនជាតិប៉ាឡេស្ទីន ចំនួន៣៣នាក់ ត្រូវបានសម្លាប់ដោយការ វាយប្រហាររបស់អ៊ីស្រាអែលនៅ ភាគខាងជើងកាហ្សា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៣ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង។ កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅសាលារៀនមួយ ដែលជាជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងជំរុំជនភៀសខ្លួន Jabalia។ សាក្សីបានរាយ ការណ៍ថា កងទ័ពបានណែនាំដល់ជនភៀស ខ្លួននៅក្នុងសាលា ឱ្យប្រមូលផ្តុំគ្នាដើម្បីជម្លៀសខ្លួន មុនពេលកំណត់គោលដៅសាលារៀនដោយកាំភ្លើងធំជាច្រើនគ្រាប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានលើកឡើងថា ការជម្លៀសប្រជាជនចេញពីទីក្រុង Jabalia កំពុងបន្ត ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់។ យោងតាមលោក Adraee កងពលលេខ ១៦២ បានបន្ត សកម្មភាពរបស់ខ្លួននៅ Jabalia ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ និងបានរកឃើញអាវុធជាច្រើន។ កងទ័ពអ៊ីស្រាអែលបាននិងកំពុងធ្វើប្រតិបត្តិការជើងគោកនៅក្នុងជំរុំ Jabalia ដែលជាជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុតមួយនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីដើមខែតុលា ដោយអះអាងថាប្រតិបត្តិការនេះមានគោលបំណងរារាំងក្រុមយុទ្ធជនហាម៉ាស់ពីការរៀបចំឡើងវិញដើម្បីបើកការវាយប្រហារបន្ថែមទៀត៕
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងមហាផ្ទៃបន្តរក្សាស្ថានភាពល្អ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីពង្រឹងការងារ! ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារបន្តរួមគ្នាថែរក្សាស្ថានភាពល្អនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្ជាប់នឹងការណែនាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលចុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានខិតខំដោះស្រាយការងារជាក់ស្ដែងជាច្រើន រហូតឈានដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់។ នៅព្រឹកមិញ សមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) សម្រាប់សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មានចំនួន១៧រូប។ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន ៨រូប ក្នុងនោះឯកឧត្តមឧត្តមសេនីយ៍ឯក ហោ សំអាត ជាអនុប្រធានអចិន្រ្តៃយ៍។ ក្រុមការងារនេះមានលេខាធិការដ្ឋានជាសេនាធិការ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ឌី […]
- ក្រុមហ៊ុនធំៗ ១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀក បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺន កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៤ ម៉ឺននាក់។ លោក ហេង ថាវី ជំនួយការប្រធានគុណភាព និងសុវត្ថិភាព និងបរិស្ថាន នៃអាកាសយាន្តដ្ឋានកម្ពុជាលើកឡើងថា ក្រុមហ៊ុនបានត្រៀមរួចជាស្រេចដើម្បីចូលរួម នឹងនាំយកឱកាសការងារជាច្រើនកន្លែងដល់សិស្សនិស្សិត និងសាធារណៈជនដែលនឹងចូលរួមពិព័រណ៍រយៈពេល២ថ្ងៃខាងមុខនេះ។លោកបន្ថែមថាក្រុមហ៊ុនតែងតែចូលរួមក្នុងពិព័រណ៍ការងារ […]
- ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន ចំពោះការប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរ ភូមិន្ទមិនមានការអនុញ្ញាតត្រឹមត្រូវ ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទដែលបណ្តាលឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ អគ្គនាយកដ្ឋានសម្ភារៈបច្ចេក ទេស ក្រសួងការពារជាតិ បានដាក់ចេញនូវវិធានការកំណត់មួយចំនួនក្នុងការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទ។ នៅក្នុងនោះអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួង ការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ញាការអង្គភាពបញ្ជាក់ស្នើសុំបំពេញ បែបបទតាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជន ស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ ចំពោះក្រុមហ៊ុនសហការវិនិយោគជាមួយវិស័យការពារជាតិក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តខុសពីបម្រាមកំណត់ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេក ទេស ក្រសួងការពារជាតិនឹងចាត់ វិធានការច្បាប់ជាធរ មាន។
- វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៨,៦៨% ហើយ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ អមដំណើរដោយក្រុមការងារPMU PIU និងមានការចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC បានយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះដ៏បានពិនិត្យយ៉ាងដិតដល់បំផុត។ ការចុះពិនិត្យលើវឌ្ឍនភាពការរងារនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក៏ជាផ្នែកមួយ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ននាពេលខាងមុខផងដែរ ដែលមានន័យថាគម្រោងនេះសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូAC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះលការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។ ឯកឧត្តម ខាន់ ម៉ាណេរ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
- រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេច «មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់» ទីក្រុងម៉ានីល៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសម័យកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះដ៏មានសារៈសំខាន់មួយចំនួនស្តីពី អាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន ក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ដោយផ្តល់នូវអនុសាសន៍ ក្នុងការចែករំលែកគំនិតយោបល់ ទស្សនៈទានរបស់កម្ពុជាដល់តំបន់ និងសកលលោក ដោយផ្អែកលើបទពិសោធន៍កម្ពុជា ចំពោះមុខបញ្ហាប្រឈមជាសកលទាំងឡាយដែលកម្ពុជាបានស្វែងយល់ស៊ីជម្រៅ ព្រមទាំងបានស្នើអង្គប្រជុំពិចារណាលើវិធីសាស្ត្រដែលតំបន់ និងពិភពលោកអាចទទួលបានវ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាត និងឱសថសារវ័ន្តសំខាន់ៗដោយស្មើភាព និងសមធម៌។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់ និងពង្រឹងភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សន្តិសុខប្រកប ដោយស្វ័យភាពសុខភាព និងកាន់តែទូលំទូលាយចំពោះមុខកង្វះខាតធនធានមនុស្ស ឱសថ និងផលិតផលសុខភាពសំខាន់ៗ ក៏ដូចជាការសម្រេចចិត្តកាន់តែខ្លាំងឡើង ប្រកបដោយនវានុវត្តន៍។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលេចថា ចំពោះមុខទំហំនៃកិច្ចការរួម ជាពិសេសគឺរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខបញ្ហាប្រឈមសុខភាពជាសកល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិកទាំងអស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា កសាងតំបន់យើងប្រកបដោយសមធម៌ ប្រឈមមុខនឹងហានិភ័យសុខភាព […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


