ព័ត៌មានថ្មី
- អភិបាលខេត្តកំពង់ឆ្នាំងចូលរួមពិនិត្យរកសារធាតុញៀនដែលអនុវត្តដោយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្ត ខេត្តកំពង់ឆ្នាំង÷ មន្ត្រីអង្គភាពចំនួន២ គឺមន្ត្រីសាលាខេត្តកំពង់ ឆ្នាំង និងមន្ត្រីមន្ទីរហិរញ្ញវត្ថុ ខេត្តនៅព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៤ ត្រូវបានចូលរួមឲ្យមន្ត្រីជំនាញពិនិត្យទឹកនោម ដើម្បីរកសារធាតុញៀន ដែលអនុវត្តដោយ មន្ត្រីការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅព្រឹកនេះមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្របការនគរបាលខេត្ត បានចុះអនុវត្តត្រួតពិនិត្យ រកសារធាតុញៀន នៅអង្គភាពមន្ទីរហិរញ្ញវត្ថុនិងមន្ត្រីសាលាខេត្ត សរុបចំនួន ២០០នាក់ ។ លោកស្នងការរង បានបញ្ជាក់ថា ការអនុវត្តបែបនេះគឺតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តដែលទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលក្នុងការ ពិនិត្យដល់កម្លាំងក៏ដូចជាមន្ត្រី រាជការ ដើម្បីឲ្យប្រាកដថាគ្មានគ្រឿងញៀនក្នុងជួរមន្ត្រីរាជការ ។ ផ្ទុយទៅវិញប្រសិនបើរកឃើញមន្ត្រីណាពាក់ព័ន្ធនឹងគ្រឿងញៀន គឺអនុវត្តតាមវិធានការរដ្ឋបាល ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ ដោយឡែករយៈពេលពេញមួយព្រឹកថ្ងៃទី ២២ ខែតុលា នេះ នៅក្នុងជួរមន្ត្រីរាជការទាំង២អង្គភាពពុំរកឃើញមានសារធាតុញៀននោះទេ។ សូមរំលឹកដែរថាបទល្មើសគ្រឿងញៀននៅតែកើតមានឡើងនៅក្នុងខេត្តកំពង់ឆ្នាំងព្រោះ មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនតែងតែចាប់បានគ្រឿងញៀនជាញឹកញាប់គ្រាន់តែទ្រង់ទ្រាយតូច ៗ តែប៉ុណ្ណោះ៕
- ប្រធានគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលចូលរួមគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅក្នុងប្រទេសកម្ពុជា នៅក្នុងឱកាសទទួលបានការអនុញ្ញាតចូលឬួមសំដែងការគួសមនិងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួបរិស្ថាន នាររសៀលថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានរួមគ្នាបង្ហាញការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាបត្តិបរិស្ថាន ជាពិសេសចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងធ្វើឱ្យផ្ទះយើងទាំងអស់គ្នា មានការអភិវឌ្ឍកាន់តែរឹងមាំ មានការរីកចម្រើន ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជាមួយ តំណាងគណបក្សនយោបាយនិងសម្ព័ន្ធអង្គការសង្គមស៊ីវិល អំពីការសហការគ្នាធ្វើយ៉ាងណា ជំរុញ ភាពស្អាត ទាំងក្នុង និងខាងក្រៅ ទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស ដែលផ្លាស់ប្តូរឥរិយាបថនៃការរស់នៅថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ គឺជាការទាក់ទាញយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរណ៍ និងការវិនិយោគកាន់តែច្រើនឡើងមកប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាមានភាព ល្បីរន្ទឺលើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា មិនធ្វើនយោបាយធ្វើបាបខ្មែរ ធ្វើឱ្យខ្មែរអាប់ឱនកិត្តិយសនោះទេ […]
- អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលនៃសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានផ្តល់សន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូលនៃសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW)។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយប្រទេសដៃគូខាងក្រៅ ក្នុងការពង្រឹងសន្តិសុខថាមពលក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមក៏បានទទូចឱ្យមានការសហការគ្នាកាន់តែខ្លាំងក្នុងការជំរុញគំនិតផ្តួចផ្តើមនានា ដូចជា ខ្សែបណ្តាញអគ្គិសនីអាស៊ាន និងបង្កើននវានុវត្តន៍នៅក្នុងថាមពលកកើតឡើងវិញ ដើម្បីបំពេញតាមតម្រូវការថាមពលនាពេលអនាគត។
- អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia របស់សិង្ហបុរី ពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់ឯកឧត្តម Gan Kim Yong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម របស់សិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងសប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី (SIEW) លើកទី ១៧ នៅប្រទេសសិង្ហបុរី។ នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia របស់សិង្ហបុរី។ នៅក្នុងឱកាសនោះ គាត់បានគូសបញ្ជាក់ពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលទើបបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះទៅប្រទេសឡាវ ហើយក៏បានជម្រាបជូនអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅរបស់អាស៊ាន ផងដែរ។
- ជំនួបសភាសង្កេតការណ៍ ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា ស្នើសភាកាណាដា ជួយគាំទ្ររដ្ឋសភាកម្ពុជា ជាសភាអេឡិចត្រូនិក ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍អាយប៉ា គឺសភាកាណាដា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំមានការចូលរួមដោយគណៈប្រតិភូមកពីសភាប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម និងបានប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន”។ ក្នុងក្របខ័ណ្ឌពង្រឹងទំនាក់ទំនងទ្វេភាគី ឯកឧត្តម ឃុត ចាន់ដារ៉ា បានស្នើសភាកាណាដា ពង្រឹងកិច្ចសហការលើវិស័យដឹកជញ្ជូន ថាមពល និងឌីជីថល តាមរយៈការដាក់វិនិយោគទុន និង ជួយគាំទ្ររដ្ឋសភាកម្ពុជាក្នុងការធ្វើបរិវត្តកម្មទៅជាសភាអេឡិច ត្រូនិក។ ជួយវិនិយោគលើវិស័យសេដ្ឋកិច្ច អប់រំ សុខាភិបាល ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី។ […]
- សភាកម្ពុជាចូលរួមជាសហគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី នៅក្នុងគណៈកម្មាធិការនយោបាយអាយប៉ាលើកទី៤៥ សភាកម្ពុជាបានចូលជាសហគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបីនៅក្នុងគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ សេចក្តីព្រាងសេចក្តីសម្រេចទំាងបីនោះមាន៖ ១- សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកទឹកចិត្តនូវកិច្ចសហប្រតិបត្តិការសភាក្នុងកិច្ចខិតខំប្រឹងប្រែងដាក់បញ្ចូលឌីជីថល ដើម្បីផ្តល់ភាពអង់អាចដល់ប្រជាជន និងធានានូវកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ដែលឡើងប្រទេសឡាវ។ ២-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្ននៃអាស៊ាន ក្នុងចំណោមសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដែលស្នើដោយឡាវ។ ៣-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលស្នើឡើងដោយប្រទេសឡាវ។ កិច្ចប្រជុំគណៈកម្មា ធិការនយោបាយនៃមហាសន្និបាតអាយប៉ា បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ គណៈប្រតិភូសភាកម្ពុជា ចូលរួមប្រជុំដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។ សេចក្តីព្រាងសេចក្តីសម្រេចទំាងបី ដែលសភាកម្ពុជាធ្វើជាសហគំាទ្រជាមួយរដ្ឋសភាប្រទេសឡាវនេះ ត្រូវបានអនុម័តទទួលយកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ៕
- ទស្សនកិច្ចទិសឦសានជើងទី៦៖ ប្រជាពលរដ្ឋអះអាងថា «លឺ១០០០ដង មិនស្មើបានឃើញផ្ទាល់ភ្នែក១ដង» ទស្សនកិច្ចទិសឦសានជើងទី៦ លើតម្រាយផ្លូវខេត្តក្រចេះ មណ្ឌលគិរី រយៈពេលមួយយប់ពីរថ្ងៃ (១៩-២០) បានបញ្ចប់ដោយជោគជ័យ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានយ៉ាងត្រឹមត្រូវ និងរឹងមាំ។ ដំណើរទស្សនកិច្ចទិសឦសានជើងទី៦ ខេត្តក្រចេះ-មណ្ឌលគិរី នៅថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០ នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ក្នុងនោះ ប្រជាពលរដ្ឋ បានទស្សនាច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ផ្លូវក្រវាត់ព្រំដែន បង្គោលព្រំដែន ចំការ ដំណាំរបស់ប្រជាពលរដ្ឋ ការនេសាទត្រីតាមអូព្រំដែន ច្រកទ្វារព្រំដែនឡាប៉ាខេ ខេត្តមណ្ឌលគិរី និងបង្គោលព្រំដែនដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុននឹងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញ។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានថ្លែងថា «លឺ១០០០ ដង មិនស្មើនឹងឃើញផ្ទាល់ភ្នែក ១ ដង» ហើយការភូតកុហក និងបំភ្លៃការពិតនៅលើបណ្តាញសង្គម គ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់នោះទេ។ ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ […]
- ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំនៅខេត្តប៉ៃលិន បានស្រកអស់ វិល ត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២៖៤៧យប់ ប៉ៃលិន ៖ បើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំ ជនលិចច្រកព្រំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយ គិតត្រឹមម៉ោង ១២៖៤៧យប់ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ និងស្បៀងអាហារ នៅព្រឹកស្អែកបន្តទៀត ។ តាមរយៈការដឹកនាំចុះអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោកជំ ទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត គឺក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ ហើយជាមួយគ្នានោះផងដែរ លោកជំទាវក៍បានជូនដំណឹងដល់បងប្អូនពលរដ្ឋ ជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹក សូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយនូវឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ នៅព្រឹកស្អែក វេលាម៉ោង ៨ «បញ្ចាក់៖ ម៉ូតូដែលក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤គ្រឿង ដោយនៅបាត់ម៉ូតូ មួយចំនួន និងម៉ូតូកង់បី ២គ្រឿង ហើយក្រុមការងារកំពុងស្វែងរកបន្តទៀត ។ នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៍បានមាន […]
- ទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម (ស្វីស) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម។ ការលើកឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស ទទួល បន្ទុកការិយាល័យកិច្ចការនយោបាយ-យោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងឡូសាន ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកដល់កិច្ចសង្រ្គោះអាយុជីវិតប្រជាជននៅតាមមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។ ជាមួយគ្នានោះ លោក Stanley L. Brown បានកោត សរសើរ […]
- ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចាត់ទុកសម្ដេចធិបតី ជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ចាត់ទុកសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត។ ការបញ្ជាក់របស់ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ នៅក្នុងជំនួប ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា សម្ដេចបវរធិបតីនឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមស៊ិនឡៈវង្ស ឃុតផៃធូន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរ អង្វែង។ ឯកឧត្តម ស៉ិនឡៈវង្ស ឃុតផៃធូន បានជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងការបន្តពង្រឹងកិច្ចសហប្រ តិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា […]
- យោធាអ៊ីស្រាអែល បញ្ជាក់ថា បានសម្លាប់មេដឹកនាំក្រុមហាម៉ាស់ Yahya Sinwar កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បានរួមគ្នាបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំក្រុមហាម៉ាស់ Yahya Sinwar ត្រូវបានទាហានអ៊ីស្រាអែលសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ។ យោងតាមសេចក្តីថ្លែងការណ៍នេះ លោក Sinwar ត្រូវបានសម្លាប់បន្ទាប់ពីបានលាក់ខ្លួនកាលពីឆ្នាំមុននៅពីក្រោយប្រជាជនស៊ីវិលនៃតំបន់ហ្គាហ្សាក្រោមដីនៅក្នុងផ្លូវរូងក្រោមដីរបស់ហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។ លោក Sinwar ត្រូវបានតែងតាំងជាមេដឹកនាំក្រុមហាម៉ាស់នៅក្នុងខែសីហាបន្ទាប់ពីការធ្វើឃាតអតីតមេដឹកនាំ Ismail Haniyeh នៅក្នុងទីក្រុង Tehran នៅពេលការវាយប្រហារ របស់ពួកហាម៉ាសប្រឆាំងនឹងអ៊ីស្រា អែលនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣។ លោក Sinwar កើតនៅខែតុលា ឆ្នាំ១៩៦២ នៅក្នុងជំរុំជន ភៀសខ្លួន Khan Younis នៅភាគខាងត្បូង Gaza Strip ។ គាត់ធ្លាប់ជាប់គុកក្នុងពន្ធនាគារ អ៊ីស្រាអែលច្រើនដងមុនពេល ដោះលែង ចុងក្រោយ ក្នុង ឆ្នាំ ២០១១។ បន្ទាប់ពីការដោះលែងលោក Sinwar ត្រូវបានជាប់ឆ្នោតជាការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងអំឡុងពេលការបោះឆ្នោតផ្ទៃក្នុងរបស់ចលនាក្នុងឆ្នាំ ២០១២ ជាកន្លែងដែលគាត់បានទទួលខុសត្រូវលើបញ្ហាសន្តិសុខ៕
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Luis Tsuboyama ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូ ប្រចាំឥណ្ឌូណេស៊ី ទីម័រខាងកើត និងអាស៊ាន នៅរសៀលថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Luis Tsuboyama ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូ ប្រចាំឥណ្ឌូណេស៊ី ទីម័រខាងកើត និងអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងលីម៉ា ប្រទេសប៉េរូ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។លេខាធិការដ្ឋានអាស៊ាន គឺជាអ្នកសង្កេតការណ៍ផ្លូវការមួយរបស់ APEC រួមជាមួយលេខាធិការដ្ឋានវេទិកាប្រជុំកោះប៉ាស៊ីហ្វិក និងក្រុមប្រឹក្សាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ប៉ាស៊ីហ្វិក។
- Vietjet ចាប់ផ្តើមជើងហោះហើរដោយប្រើប្រេងឥន្ធនៈអាកាស ចរណ៍ប្រកបដោយចីរភាព ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកការធ្វើដំណើរតាមផ្លូវអាកាសបៃតង ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និងការលើកកម្ពស់អាកាសចរណ៍បៃតងតាមរយៈប្រតិបត្តិការជើងហោះហើរដំបូងដោយប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) ដែលចាក់ប្រេងនៅក្នុងប្រទេសវៀត ណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាស ចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកការធ្វើដំណើរតាម ផ្លូវអាកាសប្រកបដោយចីរភាពផងដែរ។ ជើងហោះហើរ Vietjet ចំនួនពីរដែលប្រើប្រាស់ប្រេង ឥន្ធនៈដោយចីរភាព (SAF) បានចេញដំណើរដោយជោគជ័យពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្ពោះទៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាពសម្រាប់ការហោះហើរទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Petrolimex Aviation ដែលជាក្រុមហ៊ុនផ្តល់ប្រេងយន្តហោះដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ផលិតចេញពីចំណីឆៅ ដូចជា ប្រេងឆា អនុផលកសិកម្ម ជីវម៉ាសឈើ និងកាកសំណល់ផ្សេងៗនេះ ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានរហូតដល់ ៨០% បើប្រៀបធៀបទៅនឹងឥន្ធនៈហ្វូស៊ីល។ ដោយគោរពតាមស្តង់ដារអាកាសចរណ៍អន្តរជាតិដ៏តឹងរឹង SAF ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាពក្នុងប្រតិបត្តិការហោះហើរពាណិជ្ជកម្ម។ លោក Dinh Viet Thang អគ្គនាយកអាជ្ញាធរអាកាស ចរណ៍ស៊ីវិលវៀតណាម មានប្រសាសន៍ថា៖ “ក្រុមហ៊ុនអាកាសចរណ៍ […]
- សម្ដេចតេជោ ប្រកាសស្វាគម ចំពោះលោកហៃ វណ្ណា ដែលបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅមុននេះបន្តិចថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកហៃ វណ្ណាដែលបានធ្វើការសូមអភ័យ ទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃ១៨សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួន ចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជននិងនាំយក ចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។ ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យ ពីសំណាក់បងប្អូនជនរួម ជាតិដែលខឹង សម្បាចំពោះលោកហៃ វណ្ណាកន្លងមកនិងបញ្ចប់ការខឹងសម្បានេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។ ខ្ញុំសង្ឃឹមថា បងប្អូនផ្សេងទៀតនឹងយកគំរូតាមលោកហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។ សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះខ្លួនគេជួយខ្លួនមិនបានផង ថែមទាំងចោលស្រុកថែមទៀត៕
- សាកលវិទ្យាល័យល្បីៗ មកពីទ្វីបអឺរ៉ុប ក្នុងកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ នៅភ្នំពេញ រាជធានីភ្នំពេញ÷ សិស្សនិស្សិតកម្ពុជាដែលកំពុងតែស្វែងរកការអប់រំលំដាប់ពិភពលោកនឹងមកជួបជុំគ្នានៅ Factory ភ្នំពេញ ដើម្បីចូលរួមក្នុងកម្មវិធីដ៏វិសេសវិសាលគឺកម្មវិធី ពិព័រណ៍ការសិក្សានៅអឺរ៉ុបឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៤ និង ២៥ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងផ្តល់នូវឱកាសដ៏ពិសេស ដើម្បីឱ្យសិស្សនិស្សិតកម្ពុជាបានស្វែងរកកម្មវិធីសិក្សាដែលខ្លួនចាប់អារម្មណ៍ ពិភាក្សាពីកម្មវិធីអាហារូបករណ៍ និងមានលទ្ធភាពផ្លាស់ប្តូរព័ត៌មានជាមួយសាកលវិទ្យាល័យកំពូលៗនៅអឺរ៉ុបជាង ៣០សាកលវិទ្យាល័យ។ គ្រប់គ្នាអាចចូលរួមក្នុងពិព័រណ៍នេះដោយសេរី ហើយចំនួនអ្នកចូលរួមជាសិស្ស និស្សិតអាចនឹងមានចំនួនដល់ទៅជាង ១៦០០ នាក់ ដែលពួកគេសុទ្ធសឹងតែចង់ស្វែងយល់បន្ថែមអំពីការសិក្សានៅអឺរ៉ុប។ ព្រឹត្តិការណ៍នេះនឹងត្រូវបើកសម្ពោធជាផ្លូវការដោយតំណាងជាន់ខ្ពស់មកពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រួមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ (Igor Driesmans) ផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីជួយជ្រោមជ្រែងសិស្ស និស្សិតកម្ពុជាឱ្យបោះជំហានឆ្ពោះទៅរកការអប់រំលំដាប់ពិភពលោកនៅក្នុងទ្វីបអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីដ៏អធឹកអធមនេះ ក៏នឹងមានតំណាងមកពីសាកលវិទ្យាល័យនានានៅទូទាំងទ្វីបអឺរ៉ុប រួមមានអ្នកតំណាងមកពីប្រទេសបារាំង អាល្លឺម៉ង់ បែលហ្សិក អ៊ីតាលី និងប្រទេសជាសមាជិកជាច្រើនទៀត ដែលពួកគេនឹងមកផ្តល់នូវការប្រឹក្សាដោយផ្ទាល់ជាមួយសិស្ស និស្សិត ដែលបានចូលរួម […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


