
កំពង់ស្ពឺ ៖ មុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គសហការជាមួយ នគរបាលប៉ុស្តិឃុំយុទ្ធសាមគ្គីធ្វើការឃាត់ខ្លួនខណះដែលមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នារួចមកក៏កម្លាំងនគរបាលចុះទៅបង្ក្រាបតែម្តង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នៅក្នុងភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់នគរបាលស្រុកឧដុង្គបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនខាងលើនេះគឺមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋល្អរស់នៅក្នុងភូមិខាងលើ។ គរបាលបន្តទៀត ថា ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋថានៅចំនុផ្ទះឈ្មោះ សូត្រ សុខជា ភេទប្រុសអាយុ២៧ឆ្នាំស្ថិតនៅភូមិ ធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ មានការប្រើប្រាស់និងជួញដូរគ្រឿងញៀនយ៉ាងសកម្មកំលាំងអធិការដ្ឋាននគរបាល ស្រុកឧដុង្គ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំយុទ្ធសាមគ្គីបានចុះទៅដល់ទីតាំងខាងលើ ពួកគេកំពុងតែប្រមូល ផ្តុំគ្នាប្រើប្រាស់និងជួញដូរគ្រឿងញៀនហើយកម្លាំងនគរបាលបានធ្វើការឃាត់មុខសញ្ញាសង្ស័យ៣នាក់។នគរបាលស្រុក បន្តទៀតថាក្រុមជនសង្ស័យដែលឃាត់ខ្លួន
ទី១ មានឈ្មោះ សូត្រ សុខជា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ (ម្ចាស់ថ្នាំ)រស់នៅក្នុងភូមិ ឃុំ ស្រុកខាងលើ
ទី២ ឈ្មោះ ភឿក គង់ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ(អ្នកដឹកជញ្ជូន)អ្នកទាំងពីររស់នៅភូមិ ឃុំខាងលើ និង
ទី៣ មាន.ឈ្មោះ រ៉ន ចិត្រ (ប្រើប្រាស់)ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។ ក្រោយពីឃាត់ខ្លួនបានក្រុមជនសង្ស័យខាងនគរបាល បានធ្វើឆែកឆេរ រកឃើញ


១.ម្សៅក្រាមពណ៍សង្ស័យថាជាគ្រឿងញៀនចំនួន ០៣ កញ្ចប់(២ធំ១តូច)
២.កាំភ្លើងឆ្នៃប្រើខ្យល់០១ដើម
៣.ដាវសាមរ៉ៃ ០១ដើម
៤.ឧបករណ៍កែឆ្នៃសំរា់ប្រើប្រាស់មួយចំនួនទៀតផងដែរ ។ ក្រោយពីធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើទាំង៣នាក់រួមជាមួយវត្ថុតាងរួចមក។ ករណីខាងលើជំនាញកំពុង កសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕ អ៊ុ ណូន






