សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារ សុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព»។
សូមជម្រាបថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ដែលបច្ចុប្បន្ន មានសមាជិកនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១ប្រទេស រួមទាំងអង្គការជាដៃគូចំនួន២ គឺ សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕






