នៅទីស្នាក់ការកណ្តាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ថវិកាចំនួន ៤០លានរៀល ជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម ដែលនេះជាការប្រគល់ថវិកាប្រចាំឆ្នាំ ជាលើកទី១២ គិតចាប់តាំងពីឆ្នាំ២០១៤រៀងមក ដើម្បីជួយសម្រាលការលំបាកដល់កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹងចំនួន ៣២៨នាក់ ដែលជាបន្ទុករបស់អង្គការ។






