អណ្តូងរាប់ពាន់ ដែលខួងដោយប្រទេសចិនកំពុងផ្តល់ ទឹកស្អាតសម្រាប់មនុស្សរាប់លាននាក់ និងស្រោចស្រពលើដីស្រែចម្ការដ៏ធំទូលាយ ចិញ្ចឹមទ្វីបដែលមានក្តីសង្ឃឹមដល់ប្រជាជនអាហ្វ្រិក។
ការខួងអណ្តូងនេះចាប់ ពីសេណេហ្គាល់ “ច្រកផ្លូវទៅកាន់អាហ្រ្វិកខាងលិច” ទៅកាន់ប្រទេសកេនយ៉ា នៅវាលស្មៅអាហ្វ្រិកខាងកើត និងពីប្រទេសតង់ហ្សានី ដែលល្បីល្បាញដោយសារ sisal និង cloves ទៅកាន់ប្រទេស Rwanda ដែលជា “ទឹកដីនៃភ្នំមួយពាន់” ។
នៅក្នុងកិច្ចប្រជុំកំពូល Johannesburg នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) នៅខែធ្នូ ឆ្នាំ ២០១៥ ប្រធានាធិបតីចិន Xi Jinping បានប្រកាសផែនការសំខាន់ៗចំនួន ១០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានអនុវត្តគម្រោងខួងអណ្តូងតាមជនបទក្នុងបណ្តាប្រទេសអាហ្វ្រិក ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ។ អណ្តូងទាំងនេះ ដែលគេដាក់ឈ្មោះថា “អណ្តូងនៃសុភមង្គល” ដោយសហគមន៍មូលដ្ឋាន បានផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក គាំទ្រផលិតកម្មកសិកម្ម និងផ្តល់កម្លាំងចិត្តដល់ប្រជាជនអាហ្វ្រិកក្នុងការស្វែងរកភាពរុងរឿង។
ពួកគេឈរជាសក្ខីភាពដ៏រស់រវើកចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍រួមគ្នារវាងប្រទេសចិន និងអាហ្វ្រិក៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






