ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់ តែមិនមានអ្នកជំងឺជាសះស្បើយនោះទេ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងអ្នកជំងឺ១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕






