យ៉ាងហោចណាស់មនុស្ស២០នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រាប់កាំភ្លើងអំឡុងពេលការវាយឆ្មក់ទ្រង់ទ្រាយធំ លើជំរុំជនភៀសខ្លួនតំបន់ ជេនីន(Jenin)។ ទាហានអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០នាក់នៅតំបន់វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនប្រាំបួននាក់ ដែលត្រូវបានសម្លាប់គឺនៅក្នុងជំរុំជនភៀសខ្លួន ជេនីន (Jenin) បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់តំបន់នោះ។
នៅក្នុងការវាយឆ្មក់ជំរុំនៅតំបន់ជេននីន ប៉ាឡេស្ទីនបានពិពណ៌នាថាជា “ការសម្លាប់រង្គាល” ដោយយ៉ាងហោចណាស់មនុស្ស ២០នាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កាំភ្លើងពិត និង៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមមន្ត្រីប៉ាឡេស្ទីន អ្នកស្លាប់រួមមានស្ត្រីចំណាស់ម្នាក់ផងដែរ ហើយកងកម្លាំងអ៊ីស្រាអែល កំពុងស្វែងរករបាយការណ៍អំពីការស្លាប់របស់ស្ត្រីនោះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






