នៅរសៀលថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ៣១។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិពេលបច្ចុប្បន្ន ព្រមទាំងបានពិភាក្សាលើទស្សនៈ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំទិសដៅអនាគតរបស់វេទិកាតំបន់អាស៊ានផងដែរ។






