ខេត្តមណ្ឌលគិរី៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង១១និង៣៥ នាទី នៅចំនុចផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រលេខ១៣៣ និង១៣៤ ដែលស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យឆេះរថយន្តចំនួន០១គ្រឿង ជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន០២ គ្រឿងកម្លាំងអធិការនិងកម្លាំងប៉ុស្ថិ៍រមនា បានសហការជួយបាញ់ពន្លត់អស់ទឹកចំនួន០២ឡាន បានរលត់ទាំងស្រុងចំណែករថយន្តនោះឆេះអស់ទាំងស្រុង។ បើតាមសមត្ថកិច្ច មូលហេតុរថយន្តឆ្លងភ្លើងពីក្បាលអាគុយបណ្តាលអោយឆេះតែម្តង ។
អ្នកបើករថយន្តឈ្មោះ ថុង ថា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៍សំបកឪឡឹក ស្លាកលេខភ្នំពេញ AD 9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះដឹកម្រេចចំនួនប្រហែលមួយតោនកន្លះ ម្ចាស់គាត់និងកម្លាំងយើងបានជួយចេញម្រេចពុំបានឆេះទេ ។
បច្ចុប្បន្នរថយន្តនោះ កម្លាំងជំនាញបានប្រាប់អោយម្ចាស់គាត់រករថយន្តស្ទូចចេញពីកន្លែងកើតហេតុនោះ ៕






