សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យបញ្ជាការដ្ឋានកងអង្គរក្ស បញ្ចេញកាំភ្លើងបាញ់យន្តហោះចំនួន ២០០ដើម ជាមួយនឹងកងកម្លាំង ៥០០នាក់ ទៅកាន់ព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ត្រៀមឆ្លើយតបទៅហ្នឹងយន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបាញ់ទម្លាក់នូវដ្រូន ឬហៅថាយន្ត ហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ។
តាមរយៈសារជាសំឡេងនៅថ្ងៃត្រង់ ថ្ងៃទី ២៧ ខែ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំដល់សម្ដេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ឯកឧត្តមនាយឧត្ដម សេនីយ៍ វង្ស ពិសេន អគ្គមេ បញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្រ្ដនៃខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធនៅទីនោះ ត្រូវចាត់ចែងកម្លាំង និងអាវុធជាបន្ទាន់។
សម្ដេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា បន្ទាប់ពីមានការវាយប្រហាររបៀបភេរវកម្ម នៅក្នុងទឹកដីប្រទេសវៀតណាម កាលពីពីរសប្ដាហ៍មុននេះ គឺរាជរដ្ឋា ភិបាលកម្ពុជា បានខិតខំសហការជាមួយភាគីវៀត ណាម ដើម្បីទប់ស្កាត់ពួកបាក់ទ័ពរត់ឆ្លងចូលមកទឹកដីរបស់កម្ពុជា។
កម្ពុជា បានសហការល្អជាមួយភាគីវៀតណាម ដើម្បីគ្រប់ គ្រងនូវសភាពការណ៍ទាំងអស់នេះ ដើម្បីនាំមកនូវស្ថិរភាពទាំងកម្ពុជា និងទាំងខាងវៀតណាមផង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាស ន៍បន្តថា អ្វីដែលជាបញ្ហានោះ គឺមានត្រូនជាច្រើនគ្រឿងបានហោះចូលទឹកដីរបស់កម្ពុជាជាបន្ត បន្ទាប់ នៅក្នុងតំបន់នៃខេត្តរតនគីរី។ បញ្ហានេះកម្ពុជា បានទំនាក់ទំនងសួរភាគីវៀតណាម ហើយភាគីវៀតណាមបានបដិសេធថា មិនមែនជាដ្រូនរបស់ខ្លួននោះទេ។
សម្ដេចតេជោ ប៉ាន់ស្មានថា ដ្រូនដែលមានចំនួនដ៏ច្រើននេះ គឺជាត្រូនរបស់ពួកបញ្ចាមិត្ត ដែលបានធ្វើសកម្ម ភាពវាយប្រហារនៅក្នុងទឹកដីវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យចាត់ចែងជា បន្ទាន់ ហើយត្រូវបញ្ចេញកម្លាំងឲ្យបានឆាប់ ដោយមានទាំងកម្លាំងកងទ័ព និងអាវុធ ដែលមាននៅបញ្ជាការដ្ឋានកងអង្គរក្ស និងកង កម្លាំង ព្រមទាំងអាវុធ នៅបញ្ជាការដ្ឋានប្រឆាំងភេរវកម្ម៕






