ប្រទេសកូរ៉េខាងត្បូង បានបញ្ជាឱ្យអ្នកដឹកទំនិញ ដែលធ្វើកូដកម្មនៅក្នុងឧស្សាហកម្មស៊ីម៉ងត៍ ឱ្យត្រឡប់ទៅធ្វើការវិញនៅថ្ងៃអង្គារ នេះជាជំហានមិនធ្លាប់មានពីមុនមក ជាមួយនឹងការអំពាវនាវឱ្យមានច្បាប់ទប់ស្កាត់កូដកម្មដ៏តឹងរ៉ឹង នៅពេល ការដ្ឋានសំណង់អស់សម្ភារសំណង់ទូទាំងប្រទេស។
កូដកម្មលើកទីពីរក្នុងរយៈពេលតិចជាងប្រាំមួយខែ លើប្រាក់ឈ្នួលអប្បបរមា កំពុងបណ្តាលឱ្យមានការខាតបង់ប្រចាំថ្ងៃប្រមាណ៣០០ពាន់លានវ៉ុន ប្រហែល២២៤លានដុល្លារ និងរំខានដល់សកម្មភាពឧស្សាហកម្ម នៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី ដែលរំពឹងថាកំណើននឹងធ្លាក់ចុះនៅឆ្នាំក្រោយ។
សមាគមស៊ីម៉ងត៍កូរ៉េ បាននិយាយថា ឧស្សាហកម្មស៊ីម៉ងត៍បានប៉ាន់ប្រមាណការខាតបង់ទិន្នផលសរុបប្រហែល ៦៤ពាន់លានវ៉ុន ៤៧ .៨១លានដុល្លារ គិតត្រឹមថ្ងៃច័ន្ទ។ ប្រហែល១,០០០នៃរ៉ឺម៉កស៊ីម៉ងត៍ប្រហែល២,៥០០ ត្រូវបានរួបរួមគ្នា ប៉ុន្តែឧស្សាហកម្មនេះបានដឹកជញ្ជូនត្រឹមតែមួយភាគដប់នៃការដឹកជញ្ជូនប្រចាំថ្ងៃធម្មតាចាប់ពីខែកញ្ញា ដល់ដើមខែធ្នូ៕
ប្រែសម្រួលដោយ: ជ ង៉ា







