ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សិស្សនាយនគរបាល នាយនគរបាលរង ដែលជាប់ជ័យលាភីក្នុងក្រប ខណ្ឌនគរបាលជាតិកម្ពុជា ត្រូវយកចំណេះដឹង និងជំនាញ ដែលបាន ទទួលការបណ្ដុះបណ្ដាលនៅទីនេះទៅបំរើអង្គភាព ឲ្យមានប្រសិទ្ធភាព គោរពឋានានុក្រមនិងគោរពបទបញ្ជាឲ្យបានខ្ជាប់ខ្ជួន។
មានប្រសាសន៍បែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤លើកទី១ នៅសាលាភូមិភាគ ៦ ខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២០ ។
ឯកឧត្តមសាស្ត្រាចារ្យបានបន្តថា៖ វគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ គឺជាវគ្គកាតព្វកិច្ច សម្រាប់សិស្សនគរបាលជាតិ ក្របខណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់វគ្គនេះជាមុនសិន មុន នឹងក្លាយជាកងកម្លាំងរបស់នគរបាលជាតិកម្ពុជា ។
បិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ុបជាកងកម្លាំង នគរបាលជាតិកម្ពុជាចំនួន២១៣នាក់ នៅសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សិស្សនាយនគរបាល នាយនគរបាលរង ដែលជាប់ជ័យលាភីក្នុងក្រប ខណ្ឌនគរបាលជាតិកម្ពុជា ត្រូវយកចំណេះដឹង និងជំនាញ ដែលបាន ទទួលការបណ្ដុះបណ្ដាលនៅទីនេះទៅបំរើអង្គភាព ឲ្យមានប្រសិទ្ធភាព គោរពឋានានុក្រមនិងគោរពបទបញ្ជាឲ្យបានខ្ជាប់ខ្ជួន។មានប្រសាសន៍បែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤លើកទី១ នៅសាលាភូមិភាគ ៦ ខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២០ ។ ឯកឧត្តមសាស្ត្រាចារ្យបានបន្តថា៖ វគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ គឺជាវគ្គកាតព្វកិច្ច សម្រាប់សិស្សនគរបាលជាតិ ក្របខណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់វគ្គនេះជាមុនសិន មុន នឹងក្លាយជាកងកម្លាំងរបស់នគរបាលជាតិកម្ពុជា ។
Posted by SEATV News 24 Hours on Friday, 13 March 2020





