(ជប៉ុន)៖ លោកស្រី Kaori Yamaguchi សមាជិកក្រុមប្រឹក្សាគណៈកម្មាធិការអូឡាំពិកជប៉ុន បានអំពាវនាវឱ្យពន្យារពេលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ព្រោះអត្តពលិក មិនអាចត្រៀមរៀបចំបានគ្រប់គ្រាន់ ដោយសារការឆ្លងរាលដាលនៃជំងឺកូរ៉ូណា។
លោកស្រី Yamaguchi បាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិក មិនគួរត្រូវបានធ្វើឡើងនៅក្នុងស្ថានភាព ដែលប្រជាជននៅលើពិភពលោក មិនអាចរីករាយបាននោះទេ។
លោកស្រី បន្តថា កីឡាករអាមេរិក និងអឺរ៉ុប មិនអាចហ្វឹកហាត់ដូចធម្មតា និងមិនអាចបញ្ចប់ការប្រកួតវគ្គជម្រុះរបស់ពួកគេបានទេ។
ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ គ្រោងប្រារព្ធធ្វើនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា៕






