ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី១៥ មេសា ឆ្នាំ២០២០ មន្ត្រីរាជការខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទូទៅ នៃការបំពេញការងាររបស់កម្មករ-កម្មការិនីនៅរោងចក្រ ក្នុងតំបន់សួនឧស្សាហកម្ម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ នឹងបានសំណេះសំ ណាលមួយកម្មករ-កម្មការិនីនៅរោងចក្រផងដែរ។
តាមរយៈនេះសង្កេតឃើញបងប្អូនកម្មករ-កម្មការិនីរោងចក្រ អនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាលស្តីពីការផ្អាកការឈប់សម្រាក នាំឱកាស បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ពោលគឺ បងប្អូនកម្មករ-កម្មកា រិនី បានធ្វើការងារជាធម្មតា ដូចមន្ត្រីរាជការរដ្ឋ និងវិស័យឯកជន ក្នុងថ្ងៃបុណ្យចូលឆ្នាំ ដែលឆ្នាំនេះមានរយៈពេល ៤ថ្ងៃ (ថ្ងៃទី១៣-១៦ ខែមេសា) ដើម្បីចូលរួមប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដោយរដ្ឋាភិ បាលនិងសងការឈប់សម្រាក់រយៈពេល៥ថ្ងៃ នៅថ្ងៃសម ស្របណាមួយ ។
នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ប្អូនជាកម្មករ-កម្មការិនីរោងចក្រ ក្នុងន័យចូលរួមទប់ ស្កាត់ការឆ្លងរាលដាល់នៃជំងឺ កូវីដ-១៩ នៅក្នុងផ្ទៃប្រទេស តាមរយៈការហាមឃាត់មិនឲ្យមានការជួបជុំ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ដែលជាវិធានការមួយ ទប់ទល់នឹងការឆ្លងពីជំងឺ កូរ៉ូណា ឬCOVID-19។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំដឹកក៏បាមថ្លែការអរគុណចំពោះបងប្អូនកម្មករ-កម្មការិនីរោងចក្រ ដែលបានអនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជដ្ឋាភិបាល ដោយមកធ្វើការងារជាធម្មការ ក៏ដូចជាចូលរួម ទប់ស្កាត់ការឆ្លរាលដាលពី កូវីដ-១៩។
ទន្ទឹមនឹងនោះឯកឧត្ដម អ៊ុំ រាត្រី បានផ្តល់ជូនថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យ អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្ថែមទៀតដល់កម្មករ-កម្មការិនី ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការអនាម័យឲ្យបានជាប់ជាប្រចាំពីការឆ្លងមេរោគផ្សេងៗ ពិសេសជំងឺ កូវីដ-១៩តែម្តង តាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យានញឹកញ៉ាប់ និងត្រូវពាក់ម៉ាស់ពេលធ្វើដំណើរទៅផ្ទះ ឬពីផ្ទះមកកន្លែងធ្វើការជាដើម៕ NR150420






