(ស្ទឹងត្រែង) ៖ស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួននៅខេត្តស្ទឹងត្រែងដោយយកលេសជំងឺ COVID-១៩មិនគោរពតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មក៏ដូចរាជរដ្ឋាភិបាលដែលបានចេញសារាចរណែនាំក្នុងពេលថ្មីនេះតម្រូវអោយដាក់ស្លាកសាំងធម្មតា១លីត្រ ២.៣៥០រៀល. ប្រេងម៉ាស៊ូត ១លីត្រ ២.៤៥០រៀល។
ម្ចាស់ស្ថានីយ៍ខ្លះបានយកលេសថា៖ចាំលក់សាំងដែលទិញថ្លៃនេះឲ្យអស់ពីស្ដុកសិន រួចចាំលក់ទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ជាក់ស្តែង នៅរសៀលថ្ងៃទី១២ខែមេសា ឆ្នាំ២០២០ នេះ នៅជាយខេត្តសឹ្ទងត្រែង នៅតែមិនព្រមបញ្ចុះតម្លៃបន្តលក់ដំឡើងថ្លៃ ក្នុង១លីត្រ ៣០០០ទៅ៣៥០០រៀល ដដែល ។
លោក អ៊ុក ម៉ៅ ហៅប្រាច ដែលរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ( SEATV )នៅរសៀលថ្ងៃទី១២ ខែមេសាថា ស្ថានីយ៍ប្រេងឥន្ទនៈតូចធំ ដែលលក់ដុំរាយនោះ នៅមិនទាន់គោរពអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញចរាចរណ៍ណែនាំក្នុងពេលថ្មីនេះនៅតែមាន(មួយចំនួន) គឺមិនទាន់អនុវត្តន៍ ឲ្យបានប្រសិទ្ធិភាពឡើយ ។
នាយករដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ (SEA TV) តាមទូរស័ព្ទថា ករណីខាងលើនេះ បានប្រជុំជាមួយមន្ទីររ៉ែនិងថាមពលខេត្ត ហើយនិងមន្ទីរពាណិជ្ញកម្មខេត្តរួចហើយ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានីយ៍ប្រេងឥន្ទនៈ ក្នុងខេត្តសឹ្ទងត្រែង ដែលលក់ដុំរាយទាំងតូចធំទាំងអស់ ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញចរាចរណ៍ណែនាំខាងលើនោះ ។
លោកបានបញ្ជាក់ថា ស្ថានីយ៍ប្រេងឥន្ទនៈនៅខេត្តសឹ្ទងត្រែង បើមិនអនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មខាងលើនោះទេចាំឲ្យខាងមន្ទីពាណិជ្ជកម្មខេត្ត និងមន្ទីររ៉ែថាមពលខេត្ត ឲ្យចុះពិនិត្យមើលតាមដាននិងស្រាវជ្រាវទៅតាមហ្គារាសសាំងនីមួយៗនិងធ្វើការណែនាំអបរំគាត់ជាមុនសិន បើនៅតែមិនព្រមអនុវត្តន៍និងលួចលក់សាំងដំឡើងថ្លៃទៀត និងមានវិធានការស្នើសុំទៅអភិបាលខេត្ត និងបិទទីតាំងរបស់គាត់បណ្តោះអាសន្ន៕





