លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ច និងអាជ្ញាធរដែនដីចំណុះក្រសួង មហាផ្ទៃ គាំទ្រដាច់ខាត កិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍-DTA និងចាត់វិធានការជំនាញ តាមនីតិវិធី និងច្បាប់ លើក្រុមឧក្រិដ្ឋជននយោបាយណា ដែលបានកំពុងរុញសភាពការណ៍នេះ ទៅជាចលនាបដិវត្តន៍ពណ៌ នាំឱ្យវឹកវរសង្គម ប៉ះពាល់សន្តិសុខ និងជីវភាពប្រជាពលរដ្ឋ។
អ្នកនាំពាក្យរងរួបនេះ បានបន្តថា ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា «បដិវត្តន៍ពណ៌»ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ។
ផ្ទុយទៅវិញជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ជាដាច់ខាតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី។
ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានស្នើឱ្យឈប់ជាបន្ទាប់នូវសកម្មភាពតាមបណ្ដាញសង្គម និងគ្រប់មធ្យោបាយ និងស្នើឱ្យពលរដ្ឋទាំងឡាយមេត្តាដកខ្លួនឱ្យផុតពីផែនការខុសតម្រានេះ។
លោក ទូច សុខៈ បានបញ្ជាក់ថា ក្រសួង មហាផ្ទៃ បានកំណត់មុខសញ្ញាល្មើសក្នុងសមត្ថកិច្ចយ៉ាងណែនក្នុងដៃ ដោយប្ដេជ្ញាការពារសន្តិសុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបា លស្របច្បាប់ឱ្យខាងតែបាន តាមគ្រប់យន្តការច្បាប់ជាទម្រង់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕






