(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២) ៖ជនសង្ស័យចំនួន៥នាក់ រួមជា មួយម៉ាទឹកកកចំនួន១២កញ្ចប់ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាល ស្រុក ឧដុង្គ ធ្វើការបង្ក្រាបបានពេលដែលក្រុមជនទាំងនេះកំពុងចរាចរាចរណ៍ គ្រឿងញៀន,ហើយកម្លាំងនគរបាលល្បាតប្រទះឃើញ។
ការឃាត់ខ្លួនមុខសញ្ញា សង្ស័យ ពាក់ព័ន្ធ នឹង គ្រឿងញៀនបានចំនួន៥ នាក់ នេះគឺនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅ ចំណុចភូមិស្ដុកតោល ឃុំ ចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្រុមជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននេះមានឈ្មោះ សុខ រស់ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិវាលអន្សា យ ឃុំ ចាន់សែន ស្រុក ឧដុង្គ , ឈ្មោះ ស៊ីម ឆេ ងហៀ ង ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ , ឈ្មោះ អាត សំអុល ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង ២ នាក់ រស់នៅភូមិស្ដុកតោលចាស់ ឃុំ ចាន់សែន ស្រុកឧដុង្គ ,ឈ្មោះ ខន ខៅ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិដំបូក ស ឃុំ ក្សេមក្សាន្ដ ស្រុក ឧដុង្គ និងឈ្មោះ អ៊ុ ច សម្បត្តិ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មនោរម្យ ឃុំ មនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្រោយធ្វើការ ឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងនគរបាលបានដកហូតវត្ថុ តាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២ កញ្ចប់ (៨តូច និង៤ មធ្យម ) ,ទូរស័ព្ទ ដៃ៥ គ្រឿង រួមនិង ឧបករណ៍ ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ក្រុមជនសង្ស័យ រួមជាមួយនិងវត្ថុតាងកម្លាំងការិយាល័យជំ នាញ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






