គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារទីក្រុងខូយ ភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ក្នុងតំបន់ អាស៊ែបៃហ្សង់ខាងលិច (West Azerbaijan) កាលពីថ្ងៃពុធ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៧៦នាក់រងរបួស។
នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានរាយការណ៍។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានរាយការណ៍ថា ការរញ្ជួយដីនេះត្រូវបានកត់ត្រាក្នុងជម្រៅ១០ គីឡូម៉ែត្រ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






