ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសចិន បានជួបជាមួយសមភាគីហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ានីល។
សហប្រធាននៃកិច្ចពិគ្រោះយោបល់ក្រសួងការបរទេសចិន-ហ្វីលីពីនលើកទី២៣ ភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការផ្លាស់ប្តូរប្រជាជន ធ្វើការរួមគ្នាដើម្បីជំរុញទំនើបភាវូបនីយកម្មរបស់ប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍន៍រៀងៗខ្លួន។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគ្រប់គ្រងភាពខុសគ្នា ឱ្យបានត្រឹមត្រូវតាមរយៈការពិគ្រោះយោបល់ជាមិត្ត និងរក្សាការជំរុញដ៏សំខាន់ និងទិសដៅទូទៅនៃមិត្តភាពចិន-ហ្វីលីពីន។
ភាគីទាំងពីរក៏បានលើកឡើងនៃភាពវិជ្ជមានអំពីការអភិវឌ្ឍន៍របស់ប្រទេសចិន និងទំនាក់ទំ នងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនឹងផ្តោតលើកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច និងផ្ទះរួមគ្នាសម្រាប់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា







