នាយកដ្ឋានសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ដ នៃក្រសួងសុខាភិបាលលីប៊ី កាលពីថ្ងៃអង្គារបាននិយាយថាមនុស្ស ២៧នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ដែលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលីកាលពីយប់ថ្ងៃចន្ទ។
នាយកដ្ឋានបាននិយាយថា គ្រួសារជាង២៣៤ ត្រូវបានជម្លៀសចេញពីតំបន់ប៉ះទង្គិចគ្នាក្នុងទីក្រុងទ្រីប៉ូលី ហើយមន្ទីរពេទ្យសង្គ្រោះបន្ទាន់ចំនួនបីត្រូវបានបង្កើតឡើង ដើម្បីព្យាបាលអ្នករបួស។
ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះ នៃទីក្រុងទ្រីប៉ូលីកាលពីថ្ងៃចន្ទ រវាងកងពលតូចលេខ៤៤៤ និងកងកម្លាំងពិសេសរារាំងបន្ទាប់ពីការរាយការណ៍របស់កងកម្លាំងបានរាយការណ៍ពីការចាប់ខ្លួនមេបញ្ជាការកងពលតូច ៤៤៤ដ៏មានឥទ្ធិពលម្នាក់។
យោងតាមក្រសួងមហាផ្ទៃ ការប៉ះទង្គិចគ្នាបានបញ្ឈប់កាលពីថ្ងៃអង្គារ នៅពេលដែលភាគីទាំងសងខាង បានយល់ព្រមបទឈប់បាញ់ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃទីក្រុងទ្រីប៉ូលី។ នាយករដ្ឋមន្ត្រីលីប៊ី បានចេញបញ្ជាមួយ ដើម្បីផ្តល់សំណងដល់ជនស៊ីវិល សម្រាប់ទ្រព្យសម្បត្តិ ដែលខូចខាតដោយការប៉ះទង្គិច៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






