ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសកាលបរិច្ឆេទ សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើង ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយក្រសួងបានសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway) ដាក់ដំណើរការខ្សែរថភ្លើងដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។







