អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួង បរិស្ថាន ឯកឧត្តម ប៉ាក សុខារ៉ាវុត បានមាន ប្រសាសន៍ថា គុណភាពខ្យល់នៅរាជធានីភ្នំពេញនិងតាមេរ៉ាខេត្តមានលក្ខណៈល្អប្រសើរ ដោយមិនមានការបំពុលខ្យល់នោះទេ។
ការបញ្ជាក់របស់ឯកឧត្តមធ្វើឡើងនៅក្នុងឱកាសខួប១ឆ្នាំ នៃការដាក់ឲ្យដំណើរការប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដែលផ្តល់ដោយក្រសួង បរិស្ថាន អេកូឡូស៊ីចិន។
ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គ នាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានថ្លែងប្រាប់អ្នកសារ ព័ត៌មាន នៅថ្ងៃម្សិលមិញថា គុណភាពខ្យល់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មានសភាពល្អប្រសើរ គ្មានការបំពុល ស្ថិតនៅក្រោមស្តង់ដា PM2.5។
ក្រសួងបរិស្ថាន បានពិនិត្យយ៉ាងទៀងទាត់នូវគុណភាពខ្យល់ តាមរយៈប្រព័ន្ធត្រួត ពិនិត្យ គុណភាពខ្យល់ ក្រោមគម្រោង នៃកិច្ចសហប្រតិ បត្តិការ SOUTH-SOUTH រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានបញ្ជាក់ថា កិច្ចសហការជាមួយក្រសួងបរិស្ថាន អេកូឡូស៊ីចិន ដែលបានផ្គត់ផ្គង់នៅឧបករណ៍ពិនិត្យគុណភាពខ្យល់ មានអត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យខ្យល់នូវរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត។
ឯកឧត្តមបានបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងមកនេះ ឧបករណ៍ត្រួតពិនិត្យខ្យល់ ពីក្រសួងបរិស្ថាន អេកូឡូស៊ីចិន ដល់ព្រះរាជាណាចក្រកម្ពុជា គឺបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការត្រួតពិនិត្យខ្យល់ យ៉ាងមានប្រសិទ្ធភាព នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត។
ជាពិសេសគឺក្រុមហ៊ុន Focused Photonics Inc បានផ្ដល់នូវអ្នកជំនាញ ជាប្រចាំដល់កម្ពុជា មកធ្វើការជាមួយនាយកដ្ឋានគាំពារបរិស្ថានយ៉ាងស្អិតរមួត។
លោក ហ្ស៊ី ហ្សាវទ័រ វិស្វករមកពីប្រទេសចិន ដែលមកពិនិត្យ តាមដានប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់នៅ កម្ពុជា មានបង្ហាញក្តីរីករាយ ដែលបានរួមចំណែក ក្នុងការធ្វើឲ្យទំនាក់ ទំនងកិច្ចសហការល្អរវាងក្រសួងបរិ ស្ថាន កម្ពុជា និងក្រសួងបរិស្ថាន អេកូឡូស៊ីចិន។ក្រុមហ៊ុន Focused Photonics Inc ហៅកាត់ថា FPI បានទទួលការជោគជ័យ ក្នុងការដេញថ្លៃសម្រាប់ “គម្រោងតំបន់បង្ហាញអំពីការ ប្រែប្រួលអាកាសធាតុរបស់ ក្រសួងបរិស្ថាន ដោយបរិច្ចាគនូវឧបករណ៍ត្រួតពិនិត្យបរិស្ថានដល់ប្រទេស កម្ពុជា”។
សូមជម្រាបថាក្នុងការសហការមួយឆ្នាំកន្លងមកនេះ ក្រសួង បរិស្ថានអេកូឡូស៊ីចិន បានផ្ដល់ស្ថានីយ៍ត្រួតពិនិត្យគុណ ភាព ខ្យល់ដល់ព្រះរាជាណា ចក្រកម្ពុជាចំនួន ១០គ្រឿង ដោយក្នុងនោះពីរស្ថានីយ៏ដាក់នៅរាជធានីភ្នំពេញនិង ៨គ្រឿងផ្សេងទៀតដាក់នៅតាមបណ្ដាខេត្ត។
ជាលើកដំបូងហើយ ដែលកម្ពុជាទទួលបានស្ថានីយត្រួតពិនិត្យខ្យល់ពីសាធារណរដ្ឋប្រជាមានិតចិន និងបានដាក់ នៅក្នុងសាលាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាការចាំបាច់ក្នុងការដាក់នៅទីតាំងសាលារៀន ដើម្បីជួយសម្រួលដល់សិស្សនិស្សិតដែលកំពុងសិក្សា ឲ្យគាត់បានដឹង និងរៀនសូត្រ ស្វែងយល់ពីឧបករណ៍ត្រួតពិនិត្យខ្យល់ ដ៏សំខាន់មួយនេះ៕
ហើយការសហការនេះបានជួយជំរុញឲ្យក្រុមការងារទាំងពីរប្រទេសកាន់តែមានការស៊ីជម្រៅក្នុងការសហការគ្នានាពេលអនាគតផងដែរ៕










