សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលកន្លង ទៅ សម្តេចបានស្នេីឱ្យដាក់ចេញគោលដៅបោសសំអាតមីន ក្នុងផែនការអភិវឌ្ឍសហវត្សរ៍។
ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ទៀតថា ជំនួបរវាងសម្តេច និងអគ្គលេខាធិការអង្គការសហ ប្រជាជាតិ មិនមានជជែកលេីបញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះឡេីយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តជាខ្លាំងចំពោះអ្នកខ្លះដែលលេីកឡេីងថាលោក អគ្គលេខាធិការអង្គការសហប្រជាជាតិបង្គាប់ បញ្ជា សម្តេចលេីបញ្ហាផ្ទៃក្នុងរបស់កម្ពុជា៕






