ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអធម៌នៅក្រោមតំណក់ភ្លៀង និងពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបាន ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនមេឃកំពុងភ្លៀងបានបុករថយន្តលុចសុីស LX570 មួយគ្រឿងដែលចតស្ងៀម លើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង។
ហេតុការណ៍ដ៍រន្ធត់មួយនេះកើតឡើងកាល ពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ ខាងលិចភោជនីយដ្ឋានជួបគ្នាសំលាញ់ប្រមាណជា៣០ម៉ែត្រ តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនៅឡើងទេ ចំណែកជនរងគ្រោះពីរនាក់ទៀតរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនបីនាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម១២៥ស៊េរី០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-9800 ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើង ទៅត្បូងខណះពេលមេឃកំពុងធ្លាក់ភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើបានវាក់អើនិងរថយន្តមួយគ្រឿងម៉ាក លុចសុីស LX570 ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AO-8898ម្ចាស់ចតស្ងៀមតាមចិញ្ចើមផ្លូវស្របទិសដៅគ្នា ពីជើង ទៅត្បូង ក៏បុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលយុវជនម្នាក់អង្គុយនៅខាងក្រោយមិនពាក់មួកសុវត្ថភាព បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកអ្នកបើក និងអ្នកអង្គុយនៅចំកណ្តាលបានពាក់មួកសុវត្ថភាពបានរង របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទិកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ដោយឡែក សពជនងគ្រោះសមត្ថកិច្ចបានដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លា រងចាំប្រគល់ជូនចាស់ញាត្តិយកទៅធ្វើ បុណ្យតាមប្រពៃណី៕ សុខ ស៊ីថា