បើតាម CNN បានរាយការណ៍ថា ក្រុមការពារផ្លូវច្បាប់របស់អតីតប្រធានាធិបតីអាមេរិក ឌុលណា ត្រាំ (Donald Trump) និងក្រសួងយុត្តិធម៌ បានបង្ហាញ ខ្លួននៅក្នុងសវនាការបិទជិត កាលពីថ្ងៃព្រហស្បតិ៍ ដែលពាក់ព័ន្ធនឹងផ្នែកមួយ ទៅនឹងការទាមទារបន្តរបស់ DOJ ដើម្បីធ្វើឱ្យប្រាកដថា ឯកសារដែលបានចាត់ថ្នាក់ទាំងអស់ត្រូវបានប្រគល់ជូនរដ្ឋាភិបាលសហព័ន្ធវិញ។ នេះជាលើកទីមួយហើយដែលក្រុមមេធាវីរបស់លោក Trump ទាក់ទងនឹងការស៊ើបអង្កេតឯកសារ ម៉ាអាឡាហ្គោ(Mar-a-Lago) បានបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ DC ។
បកប្រែដោយ រម៉ាម វ៉ុង






