នៅរសៀលថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំបាយថ្ងៃត្រង់ ជាមួយគណៈកម្មាធិការនៃតំណាងអចិន្រៃ្តយ៍ប្រចាំអាស៊ាន (CPR) ដើម្បីផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងការងាររបស់លេខាធិការដ្ឋានអាស៊ាន រួមទាំង តាមរយៈការបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរជាមួយ CPR ក្នុងការបម្រើឱ្យផលប្រយោជន៍របស់ប្រទេសសមាជិកអាស៊ានទាំងអស់។






