ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋដែលរស់នៅជិតស្ពានមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាតដល់អ្នកភូមិកំពុងដេកលក់ស្កប់ស្កល់ភ័យលោះប្រលឹងគ្រប់ៗគ្នាដោយសារលឹសូរដូចរន្ទះចេញមកមើលខណះឃើញរថយន្តប្រភេទធុនធំដឹកទំនិញមួយគ្រឿងក្រឡាប់ផ្ងារជើងទំនង អ្នកបើកងងុយដេកហើយ ក៏រេចង្កូតទៅបុកនិងបង្កាន់ដៃស្ពាន មិនអស់ល្បឿនជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋតែសំណាងល្អមិនបង្កគ្រោះថ្នាក់អ្នកណាម្នាក់នោះទេ ដោយគ្រាន់អ្នកបើករងរបួសស្រាលតែប៉ុណ្ណោះ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៖១៥នាទី យប់រំលងអធ្រាតថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បាលស្ពានប្រសូត្រខាងលិច ស្ថិតនៅក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នក បើកបររថយន្តមាបឈ្មោះ សុខ សុភី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ រស់នៅភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ខណះរថយន្តធំមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8134 ខូចខាតទាំងស្រុង។
ប្រភពបន្តថាមុនកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8134បើកបរដោយបុរសម្នាក់ខណះធ្វើដំណើរពីទិសខាងកើតទៅលិចលុះ មកដល់ចំណុចកើតហេតុខាងលើទំនងអ្នកបើកងងុយដេកស្រាប់តែ រេចង្កូតទៅបុកបង្កាន់ស្ពានត្រឡាប់បង្កការភ្ញាក់ផ្អើលទាំងយប់តែម្តងទៅ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ភ្លាមៗលើផ្លូវជាតិលេខ១ដោយយប់ងងឹតហើយសំបូរទៅដោយរថយន្តធំតូចធ្វើដំណើរទើបដាក់កំលាំងយាមប្រចាំការខ្លាចមានគ្រោះថ្នាក់បន្ថែមទៀត។
ចំពោះរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង យកមករក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ។បើតាមប្រជាពលរដ្ឋបានអោយដឹងថាចំពោះស្ពាន់ប្រសូតនេះប្រជាពរដ្ឋបានដាក់រហាសនាថាជាស្ពានជើងកប គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដោយសាតែរថយន្តតូចធំបើកបុកបង្កាន់ ដៃស្ពាននិងរេចង្កូតទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋជាញឹកញាប់ព្រោះស្ពាននេះបានសាសង់ទ្រូងកណ្តាល៕ ព្រហ្ម សាវ៉េត










