ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ព្យុះរដូវរងារដ៏ធំ វាយប្រហាររដ្ឋចំនួន៦ របស់អាមេរិក ខណៈអាជ្ញាធរបានប្រកាសភាពអាសន្ន ប្រជាជនអាមេរិក ជាង៦០លាននាក់ នៅទូទាំងរដ្ឋជាង៣០ កំពុងរងការវាយលុកដោយព្យុះរដូវរងារដ៏ធំ ដែលបង្កឱ្យមានការធ្លាក់ព្រិលយ៉ាងខ្លាំងបំផុត និងសីតុណ្ហភាពត្រជាក់បំផុត នៅក្នុងរយៈពេលជាង១ទសវត្សរ៍។ ខ្យល់បក់នៅតំបន់ប៉ូល បាននាំមកនូវអាកាសធាតុចុះត្រជាក់ពីតំបន់ Arctic ទៅភាគកណ្តាលអាមេរិក អមជាមួយលក្ខខណ្ឌអាកាសធាតុខ្លាំង។ បើតាមអាជ្ញាធរ ឲ្យដឹងថា ជើងហោះហើររាប់ពាន់ជើង ត្រូវបានពន្យារពេលឬលុបចោល គ្រាដែលផ្លូវធ្វើដំណើរត្រូវបានកាត់ផ្តាច់ ស្របពេលសាលារៀនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ ខ្យល់ព្យុះត្រូវគេរំពឹងថា នាំមកនូវព្យុះព្រិល បោកបក់ទៅកាន់រដ្ឋ Kansas និង Missouri ជាកន្លែងដែលរដ្ឋមួយបានប្រកាសស្ថានភាពអាសន្ន។ ស្ថានភាពអាសន្នក៏ត្រូវបានប្រកាសផងដែរ នៅរដ្ឋផ្សេងទៀតដូចជា Kentucky, Virginia, West Virginia, Arkansas និងផ្នែកខ្លះនៃNew Jersey៕
  • ក្រុមហាម៉ាស គ្រោងនឹងដោះលែងចំណាប់ខ្មាំង៣៤នាក់ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីស្រាអែល ក្រុមហាម៉ាស បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ ២០២៥ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានត្រៀមខ្លួនរួចជា ស្រេច ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ចំនួន៣៤នាក់នៅក្នុង ដំណាក់កាលដំបូង ជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់ថ្មី។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានត្រៀមខ្លួនរួចជា ស្រេច ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៣៤នាក់នៅក្នុង «ដំណាក់កាលដំបូង» ដែលជាផ្នែកមួយនៃកិច្ចចរចាបទឈប់បាញ់ថ្មី។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់ថា ក្រុមហាម៉ាសមិនទាន់ផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងនេះទេ។ ប្រភពពីមន្ត្រីហាម៉ាសដដែល បានឲ្យដឹងទៀតថា ចំណាប់ខ្មាំងទាំង ៣៤នាក់ ដែលត្រូវដោះលែងដំបូងគេ រួមមាន ស្ត្រី កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺ។ សូមជំរាបថា បច្ចុប្បន្ន នៅសល់ចំណាប់ខ្មាំងប្រហែល៩៦នាក់ទៀត ដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស។ យ៉ាងណាមិញ យោធាអ៊ីស្រាអែលបានប្រាប់ថា ក្នុងចំណោមចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួន មាន ៣៤នាក់ ប្រហែលជាបាត់បង់ជីវិតរួចទៅហើយ៕
  • កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វី ក្បែរឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ត្រូវបានបាញ់នៅថ្ងៃចន្ទ ទី៦ ខែមករា ហើយហោះបានចម្ងាយប្រហែល ១ ១០០គីឡូម៉ែត្រ នឹងបានធ្លាក់ចូលក្នុងទឹកសមុទ្ររវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។ នេះបើយោងតាមយោធាកូរ៉េខាងត្បូង ដែលស្រង់សំដី ដោយសារពត៌មាន WION News។ ភ្លាមៗ កូរ៉េខាងត្បូង បានចេញមកថ្កោលទោសការបាញ់បង្ហោះនេះថា ជាការបង្ករឿងមួយទៀត ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។ នៅព្រឹកថ្ងៃចន្ទ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken បានជួបជាមួយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តការពារជាតិ “មិនផ្លាស់ប្តូរ” របស់ទីក្រុងវ៉ាស៊ីន តោន ចំពោះទីក្រុងសេអ៊ូល ហើយអំពាវនាវឱ្យមានទំនាក់ទំនងការទូត និងសន្តិសុខយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ការបង្កហេតុរបស់កូរ៉េខាងជើង។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Anthony Blinken បានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើង «កំពុងទទួលបានឧបករណ៍យោធា និងការហ្វឹកហ្វឺនរបស់រុស្ស៊ីរួចហើយ ហើយទីក្រុងមូស្គូ មានបំណងចែករំលែកបច្ចេកវិទ្យាអវកាស និងផ្កាយរណបកម្រិតខ្ពស់ជាមួយទីក្រុងព្យុងយ៉ាង»៕
  • អ្នកជំនាញកិច្ចការអន្តរជាតិ និងភូមិសាស្រ្តនយោបាយលើកឡើងថា ថ្ងៃ៧ មករា គឺជាសច្ចភាពប្រវត្តិសាស្ត្រ និងជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ទន្ទឹមនឹងនេះ អ្នកជំនាញខាងកិច្ចការអន្តរជាតិ និងភូមិសាស្រ្តនយោបាយបានគូសបញ្ជាក់ថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាមើលឃើញថា “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ជាថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជា ក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧ មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្រាប់លោកបណ្ឌិត គិន ភា អ្វីដែលកម្ពុជាអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិតក៏គ្មានផង។ ក៏ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធិគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ […]
  • គណៈកម្មការទី៤ នៃរដ្ឋសភា ចុះពិនិត្យការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀត ណាម ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ កាលពីចុងសប្តាហ៏កន្លងទៅ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល មានឆន្ទៈមោះ មុត និងផែនការច្បាស់លាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ជាច្រើន ដូចជាសរសៃរឈាមនៃផ្នែកសេដ្ឋកិច្ច សង្គមដែលសម្រួលការធ្វើដំណើរ ការដឹកជញ្ជួនទំនិញ កសិផល របស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍក្នុងតំបន់។ ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារព្រំដែន បូរណភាព ទឹកដី អធិបតេយ្យជាតិ ដែលមិនមាននរណាអាចរំកិលបានឡើយ។ ឯកឧត្តមបានបញ្ជាក់ថា យុទ្ធសាស្ដ្រការពារទឹកដីរបស់រាជរដ្ឋាភិបាលបានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងបានកំពុងតែអនុវត្តបន្ដដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវបានប្រវែង ៦៨៥គីឡូម៉ែត្រ លើផែនការសរុប១០៦៩ គីឡូ ម៉ែត្រ នៅបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម។ ចំណែកជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់២០២២ […]
  • តារារ៉េបល្បីឈ្មោះម្នាក់បាត់បង់ជីវិតក្រោយជួបគ្រោះរថយន្ត LEXUS បុកពេញទំហឹង សមត្ថកិច្ចជំនាញបានឃាត់អ្នកបើករថយន្ត LEXUS RX330 ដែលបុកម៉ូតូ បណ្ដាលឱ្យស្លាប់តារាចម្រៀងរ៉េបលោក ដាវិឌ ប្ញទ្ធិរុទ្រ ហៅ RuthKo ទៅសួរនាំដើម្បីអនុវត្ដតាមនីតិវិធី។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្ដមានឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កងរាជ អាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០ (បុរីប៉េងហួត៦០ម៉ែត្រ) សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចត្រួតពិនិត្យ គឹគ្មានជាតិអាល់កុលនោះទេ។
  • គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨% ហើយ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍន ភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥ នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តែងចុះជាប់ផ្ទាល់ប្រចាំ ដើម្បីពិនិត្យ ដានការងារបច្ចេកទេសសាងសង់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្ត ទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាព និងសោភ័ណភាព។ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤(បំបែកស្រែអំបិល)ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨%ហើយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុង […]
  • ចាប់បញ្ជូនខ្លួនមន្ត្រីអាវុធហត្ថចំនួន ២រូប ទៅអង្គភាពប្រឆាំងអំពើពុករលួយ ចាប់បញ្ជូនខ្លួនមន្ត្រីអាវុធហត្ថចំនួន ២រូប គឺឈ្មោះ ង៉ែត ចាន់ធី និងឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើប អង្កេត) ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ មិនមានពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម។
  • សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជួយព្យាបាលលោកតាដែលមានអាការៈហត់ ពិបាកដកដង្ហើមខ្លាំងដោយសារ ជំងឺខ្សោយបេះដូង រហូតបានធូរស្រាល ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល លោកតា ទូច យ៉ន អាយុ ៧៨ឆ្នាំ មកពីខេត្តក្រចេះ ដែលមានអាការៈហត់ខ្លាំងពិបាកដកដង្ហើម ដោយសារជំងឺខ្សោយបេះដូង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។ បច្ចុប្បន្ន សុខភាពលោកតា បានធូរស្រាលច្រើន និងត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះ ដោយក្ដីសប្បាយរីករាយ ថែមទាំងគោរពអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕
  • សមាជិកថ្មី នៅរាជធានីភ្នំពេញ ជាង១៨០០នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ភ្នំពេញ៖ សមាជិកថ្មីនៅរាជធានីភ្នំពេញ ចំនួន១៨១៨នាក់ត្រូវបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា សមាជិកថ្មីនៅរាជធានីភ្នំពេញចំនួន១៨១៨នាក់ ត្រូវបានប្រកាសបញ្ចូលសមាជិករបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករាក្នុងខណ្ឌចំកាមន។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយអតីតកម្លាំងពីគណបក្សផ្សេងៗនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១៨១៨នាក់រួមមាន៖ខណ្ឌចំការ ចំនួន១៧នាក់ខណ្ឌដូនពេញ ចំនួន៤៨នាក់ខណ្ឌ៧មករា ចំនួន២នាក់ ខណ្ឌទួលគោកចំនួន៥៧នាក់ ខណ្ឌដង្កោ ចំនួន២៩៤នាក់ ខណ្ឌមានជ័យ ចំនួន២០១នាក់ខណ្ឌឬស្សីកែវចំនួន១០១នាក់ ខណ្ឌសែនសុខចំនួន១០១នាក់ខណ្ឌពោធិសែនជ័យ ចំនួន៨៧នាក់ ខណ្ឌច្បារអំពៅចំនួន៤៩ នាក់ ខណ្ឌជ្រោយចង្វាចំនួន៣នាក់ ខណ្ឌព្រែកព្នៅចំនួន១៤នាក់ខណ្ឌបឹងកេងកងចំនួន៣នាក់ខណ្ឌកំបូលចំនួន៣៥នាក់ភព១៣ ចំនួន៩៦នាក់ ភព២៣ ចំនួន៤៦នាក់ភព២៤ ចំនួន៥៧នាក់ភព២៥ចំនួន៦០៩នាក់។ ក្នុងពិធីនោះឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ការជួបគ្នានាពេលនេះ ស្របពេល ដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។បើគ្មានថ្ងៃ៧មករា ទេគែមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញនិងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្ដម ឃួង […]
  • នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន០២រូប រួមមាន៖ ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល និងទី២-ឈ្មោះ ផ.ស.ជ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ជាអ្នកណែនាំឱ្យជនរងគ្រោះចុះឈ្មោះ និងធ្វើការទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេក្លោង ដែលមិនស្គាល់អត្ត សញ្ញាណ ហើយខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រយ័ត្ន ពីការអូសទាញរបស់ជនអនាមិក ក្នុងការវិនិយោគតាមប្រព័ន្ធអនឡាញដោយសន្យានឹងទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី និងការប្រើប្រាស់គណនីធនាគារដែលជាអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួល-ផ្ទេរប្រាក់ ដែលមិនមានប្រភពច្បាស់លាស់ ដោយទទួលបានប្រាក់កម្រៃពីអំពើនោះ វាគឺជាចំណែកនៃការចូលរួមប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំប៉ាណូ រំលេចនៃទិវាជ័យជម្នះ ៧មករា នៅតាមដងផ្លូវសាធារណៈរួចរាល់ ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ត្រូវបានរៀបចំឡើងរួចរាល់ នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាសនិងនៅតាមបណ្តាសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមួយនេះ បាននិងកំពុងខិតជិតមកដល់។ បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មករាឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមនដោយមានសមាជិកចូលរួមជាង២ម៉ឺននាក់។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករានេះ កាលពីថ្ងៃទី៣១ធ្នូនេះកន្លងទៅឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។ ដោយឯកឧត្ដមឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ១៤ សង្កាត់ ទាំង១០៥ បំផុសប្រជាពលរដ្ឋឲ្យចងឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានស្អាត។ ចំណែកកងកម្លាំងទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ ចាប់ពីថ្ងៃនេះតទៅ។ […]
  • រដ្ឋមន្ត្រីសុខាភិបាល÷ «ភាពប្រសើរឡើងនូវសេវាសុខភាព គឺជាមូលដ្ឋាននៃអនាគតដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប» ចន្លោះពេលវេលាខ្លីនាព្រលប់ថ្ងៃសុក្រ ទី៣ មករាឆ្នាំថ្មីនេះ រដ្ឋមន្រ្តីសុខាភិបាល ឈាង រ៉ា បានឆ្លៀតចូលពិនិត្យស្ថានភាពមន្ទីរពេទ្យ ការខិតខំបំពេញភារកិច្ចរបស់បុគ្គលិកសុខាភិបាល សុខុមាល ភាពអ្នកជំងឺ លក្ខខ័ណ្ឌការងារឆ្លើយតបនឹងតម្រូវការ អនាម័យ ការគ្រប់គ្រង ដោយយកចិត្តទុកដាក់ ដែលជាការគាំទ្រសំខាន់ដល់ការធានាគុណភាពសេវាថែទាំសង្រ្គោះព្យាបាល ទន្ទឹមនឹងការបណ្តុះបណ្តាលនិស្សិតឯកទេស ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យមានបទពិសោធន៍ជំនាញខ្ពស់ ដែលអ្នកទាំងអស់នេះហើយ គឺជាអនាគតនៃប្រព័ន្ធសុខាភិបាលជាតិយើង។ ឯកឧត្តម រដ្ឋមន្ត្រី បានសូមអរគុណចំពោះការបេជ្ញាចិត្ត និងការបោះជំហានទៅមុខជានិច្ច របស់គ្រប់បុគ្គលិកសុខាភិបាលទាំងអស់។
  • លោកយូន ស៊ូកយូល ប្រឈមនឹងការចាប់ខ្លួន តែត្រូវរាំងខ្ទប់ដោយសារកងអង្គរក្សប្រធានាធិបតី ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រឈមនឹងការចាប់ខ្លួនពីសំណាក់ក្រុមស៊ើបអង្កេតពិសេស ប៉ុន្តែប្រតិបត្តិការចាប់ខ្លួនតាមដីកានាំខ្លួននោះ បានរាំងខ្ទប់ដោយសារកងអង្គរក្សប្រធានាធិបតី។ ការប៉ុនប៉ងចាប់ខ្លួន លោក Yoon Suk Yeol នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៥ ត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខផ្ទាល់ខ្លួនរបស់ប្រធានាធិបតីប្រមាណ ២០០នាក់។ ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានព្យួរអំណាច បន្ទាប់ពីលោកប្រកាសច្បាប់អាជ្ញាសឹកដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយ។ លោក Yoon Suk Yeol បានខកខានបង្ហាញខ្លួនឆ្លើយបំភ្លឺ នៅតុលាការចំនួន២លើកកន្លងមក។ លោក Yoon បានចេញសេចក្តីប្រកាសបញ្ជាក់ជំហរចំពោះអ្នកគាំទ្រថា នឹងប្រយុទ្ធដល់ទីបញ្ចប់ ខណៈក្រុមអ្នកគាំទ្ររបស់លោក បានរារាំងការប៉ុនប៉ងចាប់ខ្លួនលោក Yoon ដើម្បីយកទៅសួរចម្លើយជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ ខែធ្នូ ២០២៤។ ក្រុមបាតុករគាំទ្រលោក Yoon បានប្រមូលផ្តុំគ្នានៅខាងក្រៅនិវេសនដ្ឋានប្រធានាធិបតី ដើម្បីរារាំងការអនុវត្តដីកាចាប់ខ្លួនក្រោយតុលាការក្រុងសេអ៊ូលចេញដីកាចាប់ខ្លួនកាលពីថ្ងៃអង្គារទី៣១ខែធ្នូ២០២៤ ហើយនៅថ្ងៃទី១ខែមករា២០២៥ លោក Yoon បានចេញសារទៅកាន់អ្នកគាំទ្រថា «លោកនឹងប្រយុទ្ធដល់ទីបញ្ចប់»៕
  • កុមារ ៣,៥០០នាក់ប្រឈមមុខនឹងការស្លាប់ ដោយសារតែកង្វះអាហាររូបត្ថម្ភ នៅតំបន់ហ្គាហ្សា កុមារចំនួន ៣,៥០០ នាក់ប្រឈមនឹងការស្លាប់ ដោយសារតែកង្វះអាហារូបត្ថម្ភ និងខ្វះខាតអាហារនៅក្នុងតំបន់ហ្គាហ្សា នាចុងឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមការិយា ល័យស្ថិតិកណ្តាលរបស់ប៉ាឡេស្ទីន។ បើតាមស្ថិតិ បានបង្ហាញថា បច្ចុប្បន្ននេះ ពលរដ្ឋប្រហែល ២២% ក្នុងតំបន់ហ្គាហ្សា ប្រឈម មុខនឹងគ្រោះមហន្តរាយជុំវិញបញ្ហានៃអសន្តិសុខស្បៀងដ៏ធ្ងន់ធ្ងរ ។ យោងតាមរបាយការណ៍របស់ អ.ស.ប បានឱ្យដឹងថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ ២០២៤ កុមារជិត ១៥,០០០ នាក់នៅតំបន់ហ្គាហ្សា បាននិងកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ ក្នុងនោះកុមារចំនួន ២,២៨៨នាក់កំពុងតែទទួលរងនូវ “កង្វះអាហារូប ត្ថម្ភក្នុងកម្រិតធ្ងន់ធ្ងរ”។ សូមជម្រាបថា ចំនួនប្រជាជននៅក្នុងតំបន់ហ្គាហ្សា បានធ្លាក់ចុះ៦% ចាប់តាំងពីប្រឈមសង្រ្គាមជាមួយអ៊ីស្រាអែល ដែលបានចាប់ផ្តើមផ្ទុះឡើងក្នុងរយៈពេលជិត១៥ ខែមុន ខណៈពលរដ្ឋជាតិប៉ាឡេស្ទីនប្រហែល ១០ម៉ឺននាក់បានចាកចេញពីតំបន់នេះ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)