ព័ត៌មានថ្មី
- រដ្ឋមន្រ្តីសុខាភិបាល បន្តក្រើនរំលឹកប្រជាពលរដ្ឋ ថែរក្សាសុខ ភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការជំងឺមិនឆ្លង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល បន្តក្រើន រំលឹក «សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងងឺទឹកនោមផ្អែម»។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួង សុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរ សុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ដែលក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ រួសរីករាយរាក់ទាក់ មានការគួរសម ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ លើគុណភាពនៃការផ្តល់សេវាប្រចាំថ្ងៃ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូ បានចុះពិនិត្យនៅតាមផ្នែកនីមួយៗ ក៏ដូចជាពិនិត្យដំណើរការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាផ្នែកពិគ្រោះក្រៅ ផ្នែកសម្រាកពេទ្យ សង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ និងរូបភាពវេជ្ជសាស្ត្រ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់មន្រ្តី […]
- អគ្គលេខាធិការអាស៊ាន លើកទឹកចិត្តឱ្យប្រទេសអេត្យូពី ស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចធ្វើបានជាមួយអាស៊ាន នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Fekadu Beyene Aleka ឯកអគ្គរដ្ឋទូតអេត្យូពីប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកឧត្តម Fekadu Beyene Aleka ហើយទន្ទឹងធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន ជាមួយអេត្យូពី។ ឯកឧត្តម បានលើកទឹកចិត្តឱ្យប្រទេសអេត្យូពី ស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជា ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានលើកទឹកចិត្តឱ្យអេត្យូពី ពិចារណាចូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC) ដោយការចូលក្នុង TAC ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ដៃគូអាស៊ាន ពីទូទាំងពិភពលោក ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសន្តិសហវិជ្ជមាន […]
- ការបណ្តុះបណ្តាលបន្ថែមពីវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ ដល់គ្រូបច្ចេកទេសជាកត្តាដ៏សំខាន់ដើ ម្បីពង្រឹងគុណភាពបណ្តុះបណ្តាលនៅកម្ពុជា ការបណ្តុះបណ្តាលបន្ថែមពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញដល់គ្រូបច្ចេកទេសជាកត្តាដ៏សំខាន់ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលនៅកម្ពុជា។ នេះជាការបញ្ជាក់របស់គ្រូបច្ចេកទេស បន្ទាប់ពី វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២។ លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ក្នុងវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការយល់ឃើញថា វគ្គវិក្រឹតការនេះពិតជាមានសារសំខាន់ដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ ដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ លោកគ្រូ ថៃ ឆេង ម៉ៅ ជាគ្រូបង្រៀនមកពីវិទ្យាស្ថានពហុ បច្ចេក ទេសខេត្តកំពង់ស្ពឺ មើលឃើញថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលបានរៀបចំបណ្តុះបណ្តាលរយៈពេល១០ថ្ងៃនេះ គឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេសឱ្យមានគុណភាពខ្ពស់ជាមួយវិធីសាស្ត្របណ្តុះបណ្តាលដ៏រឹងមាំ និងការប្រើប្រាស់ម៉ូឌុលតាមជំនាញឱ្យបានត្រឹមត្រូវ។ លោកគ្រូជំនាញបច្ចេកទេសរូបនេះបន្ថែមថា រយៈពេល១០ថ្ងៃនៃវគ្គវិក្រឹតការគ្រូនេះ ខ្លួនមានការយល់ដឹងច្រើនលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ និងការតាក់តែងមេរៀនបង្រៀន, ផែនការជំនាញ និងវិធីសាស្រ្តថ្មីៗជាច្រើនលើការបណ្តុះបណ្តាលជំនាញបច្ចេក ទេស និងវិជ្ជាជីវៈបានយ៉ាងល្អប្រសើរបន្ថែមលើចំណេះដឹងដែលមានស្រាប់។ ដោយឡែកអ្នកគ្រូ សាន […]
- សម្ដេចតេជោថា ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែបន្តកិច្ចសហប្រ តិបត្តិការតាមយន្តការដែលមានស្រាប់ និងកម្រិតប្រទេសតែម្តង។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សនសៃ ស៊ីផាន់ ដន នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ នៅវិមាន ៧មករា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូន ឯកឧត្តម សនសៃ ស៊ីផាន់ដនថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម […]
- សម្តេចប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ជាបងប្អូន អ្នកភូមិផងរបងជាប់គ្នានិងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយនិងយូរអង្វែង កាន់តែរឹងមាំនិងរីកចម្រើនឡើងជាលំដាប់ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង។ សម្តេចប្រធានរដ្ឋសភា បានមាន ប្រសាសន៍គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិ បត្តិតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញ ទៅមកជាបន្តបន្ទាប់។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសនិងប្រជាជនទំាងពីរមិនត្រឹមបានឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដ៏មានតម្លៃ និងធំធេងដល់ភាពជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិនានា រួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក ថែមទៀតផង។ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានអបអរសាទរពីភាពជោគជ័យបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ […]
- ពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ ស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយឱ្យប្រជាពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប.ស.ស ការស្នើរបែបនេះរបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើង នាព្រឹកថ្ងៃទី០៥ ធ្នូ ២០២៤នេះ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ ២០២៤ ខណ្ឌសែនសុខ ក្រោមវត្តមាន ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា និង ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានលើកឡើងថា៖ ឥឡូវអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងច្រើននាក់ណាស់ ចង់ធ្វើប័ណ្ណ ប ស ស ខណៈពួកគាត់មិនអាចធ្វើបាន ដូច្នេះសូមរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍។ ពិសេសស្នើសុំអោយកងកម្លាំង និងអាជ្ញាធរចាត់វិធានការចំពោះក្រុមយុវជន ជក់បារីអេឡិចត្រូនិក ដែលការជក់នេះធ្វើអោយប៉ះពាល់សុខភាព។ ស្នើសុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ នៅផ្សារដើមអម្ពិល ដែលបង្កអោយមាន ការកកស្ទះចរាចរណ៍រាល់ថ្ងៃ ជាមួយនឹងការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ សុំការជួសជុលនិងសម្រួលធ្វើផ្លូវ ធ្វើលូ។ ឯកឧត្តម សុខ ពេញវុធ មានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅខណ្ឌសែន សុខ នាព្រឹកនេះ មានប្រជាពលរដ្ឋចំនួន១០នាក់បានលើកឡើង ជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរជួយដោះស្រាយនិងជាលាយលក្ខណ៍អក្សរចំនួន៨២ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ។ ចំពោះសំណើរនិងសំណូមពរដោយផ្ទាល់មាត់ លោកសុខ ពេញវុធបានធ្វើការដោះស្រាយភ្លាមៗ ជាមួយការអោយអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យនិងវាយតំលៃ […]
- គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៩២% នឹងសម្រេចទៅតាមផែនការនៃការដាក់ឱ្យដំណើរការហោះហើរនៅដើមឆ្នាំ ២០២៥ យោងតាមផេកផ្លូវការក្រសួងព័ត៌មានចុះផ្សាយនៅថ្ងៃទី ៥ធ្នូ ២០២៤នេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (Techno International Airport) សម្រេចបានការងារសាងសង់ជាង ៩២% និងចំណាយថវិកាអស់ជាង ១ ៣៣៦ លានដុល្លារអាមេរិក ដែលនឹងសម្រេចទៅតាមផែនការនៃការដាក់ឱ្យដំណើរការហោះហើរនៅដើមឆ្នាំ ២០២៥ ខាងមុខ។ ព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F នេះ សាងសង់លើផ្ទៃដី ២,៦០០ ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជាអាកាសយានដ្ឋានលំដាប់ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។ សូមជម្រាបថា ព្រលានយន្តនេះសាងសង់ចែកជា ៣ ដំណាក់ កាល ដំណាក់កាលទី១ បញ្ចប់នៅឆ្នាំ២០២៥ ដោយចំណាយទឹកប្រាក់ ១.៥ពាន់លានដុល្លារ (មិនគិតតម្លៃដី) អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ […]
- ការដ្ឋានស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី សម្រេចបាន ២៥ភាគរយហើយ នៅមុនខែមេសា២០២៥សាងសង់បញ្ចប់ស្ពានទី១ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ត្រង់ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដគិតមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបាន ប្រមាណ ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេចហ៊ុនសែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាក្នុងសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិកប្រើប្រាស់រយះពេលសាងសង់ចំនួន១២ខែ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជ ធានីភ្នំពេញបានអោយដឹងនៅល្ងាចថ្ងៃទី០៤ ធ្នូនេះថា៖ បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ ២៥% ដោយយើងបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា៖ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតីនេះ គ្រោងនឹងបញ្ចប់ជំហានទី១ (មហាវិថីសម្តេចហ៊ុនសែន ទៅព្រលានតេជោ) មុនខែមេសាឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។ គួរបញ្ជាក់ថា៖ ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតីបានធ្វើពិធីបើកការដា្ឋនកាលពីព្រឹកថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ក្រោយពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ […]
- កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈ ប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរ សាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា- ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបានបង្ហាញពីមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាងប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។ ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង […]
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅឆ្នាំ២០២៥ នៅព្រឹកថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) នៅឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីអាទិភាពនានា ក្នុងវិស័យ ASCC ក្រោមការធ្វើជាប្រធានរបស់ម៉ាឡេស៊ី។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ានសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅក្រោមមូលបទ “បរិយាប័ន្ន និង និរន្តភាព/ Inclusivity and Sustainability”។
- សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ តាំងបង្ហាញវត្ថុសិល្បៈ បានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន ចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤មក សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យា នៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន ដោយពិព័រណ៍ខាងលើ មានរយៈពេល៣ខែ គ្រោងនិងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ខាងមុខ។ វត្ថុសិល្បៈដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទាំងអស់មានចំនួន៥៧វត្ថុ។ ដោយយកមកពីភូមិល្វា និងព្រៃក្មេង ជាស្ថានីយសម័យបុរេប្រវត្តិសាស្រ្ត ដែលវត្ថុទាំងអស់ គឺយកចេញពីផ្នូរសព គ្រឿងអលង្ការ មានចិញ្ចៀន ក្រវិល និងកងដៃអំពីសំរិទ្ធ។ ហើយក្នុងនោះក៏មានកណ្តឹង ចង្ក្រង់ និងកាក់ធ្វើអំពីសំរិទ្ធ ខ្នារអំបោះ និងគ្រាប់លុញធ្វើពីឥដ្ឋដុតផងដែរ។ រីឯវត្ថុសិល្បៈមកពីភ្នំគូលែនវិញ ជាបុរាណដ្ឋានសម័យប្រវត្តិសាស្រ្ត ដែលវត្ថុទាំងនោះ កំណាយយកចេញពីកន្លែងខុសៗគ្នា មានប្រាសាទ ,បន្ទាយ និងពើងថ្មជាដើម។ វត្ថុដែលរកឃើញមានច្រើនយ៉ាងក្នុងនោះមាន សន្លឹកមាស ,ត្បូង ,ត្រាធ្វើអំពីថ្ម អង្កាំ ,បន្ទះសំរិទ្ធ និងផ្លែកាំបិទជាដើម។ សូមបញ្ជាក់ថា វត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យនៅភូមិល្វា និងព្រៃក្មេង ជាកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងសាកលវិទ្យាល័យស៊ីដនី តាមរយៈគម្រោងពីវាលស្រែ ក្លាយមកជាទីក្រុង ជាមួយអាជ្ញាធរជាតិអប្សរា រវាងឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤។ រីឯនៅភ្នំគូលែន ជាកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិបុរាណវិទ្យា […]
- ទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេស ដែលទទួល រងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលើកឡើងថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ។ ការលើកឡើងបែបនេះ នៅពេលដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់តំបន់ត្រួតពិនិត្យកម្មវិធីសកម្មភាពដូហាសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចលើកទី១ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមកិច្ចសហការរវាង UNESCAP និងគណៈកម្មាធិការជាតិអេស្កាប់ ព្រមទាំងមានការចូលរួមពីតំណាងប្រទេសឡាវ គិរីបាទី នេប៉ាល់ កោះសូឡូមុន បង់ក្លាដេស និងប្រទេសទូវ៉ាលូ និងតំណាងមកពីក្រសួងការបរទេសកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងផែនការ ក្រសួងប្រៃណីយ៍ ក្រសួង សុខាភិបាល និងក្រសួងពាណិជ្ជកម្ម ជាដើម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់អង្គប្រជុំថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព […]
- សហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ (ភ្នំពេញ)៖ បណ្តាក្រុមសហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការដាក់ឱ្យអនុវត្តន៍ QR Code បណ្តឹងអនាមិក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឱ្យសាធារណៈជន និងកម្មករនិយោជិតធ្វើការប្តឹង និងរាយការណ៍ភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការមកកាន់ក្រសួងការងារដើម្បីធ្វើកិច្ចអន្តរគមន៍។ ការលើកឡើងបែបនេះបន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដែលជាយន្តការថ្មីមួយសម្រាប់អនុញ្ញាតឱ្យសាធារណជន ក៏ដូចជាកម្មករនិយោជិតអាចធ្វើការប្តឹង ឬរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗដែលពាក់ព័ន្ធវិស័យការងារមកកាន់ក្រសួងការងាដើម្បីសុំកិច្ចអន្តរាគមន៍។ កម្មវិធី QR Code បណ្តឹងអនាមិកមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីសាធារណៈ និងរោងចក្រសហគ្រាសនានា។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាយន្តការថ្មីស្រឡាងមួយសម្រាប់ឱ្យបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម ធ្វើការប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់ក្រសួងការងារ ប្រសិនបើខ្លួនប្រទះនឹងភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការរបស់ខ្លួន។ ប្រធានសហជីពរូបនេះមើលឃើញថា QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាការលើកកម្ពស់សិទ្ធិ និងរក្សាឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ពីព្រោះវាជាយន្តការដ៏សុវត្ថិភាពមួយនៅពេលដែលកម្មករនិយោជិតទទួលការរំលោភបំពាន មានការរំលោភច្បាប់ពីសំណាក់និយោជកលើអត្ថប្រយោជន៍ផ្សេងៗ នោះពួកគេអាចធ្វើការរាយការណ៍ និងប្តឹងមកកាន់ក្រសួងដើម្បីសុំកិច្ចអន្តរាគមន៍លឿនឆាប់រហ័ស ជាពិសេសនោះ QR Code បណ្តឹងអនាមិកមានការរក្សាឯកជនភាព ដោយមិនបញ្ចេញឈ្មោះបុគ្គលជាម្ចាស់បណ្តឹងនោះទេ។ លោក […]
- កំពង់ផែទេសចរណ៍កែប-កោះទន្សាយ អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង កំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយ ចំនួន។ ក្នុងពេលអនាគតកំពង់ផែនេះនឹងអាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។ កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាង សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ៕
- ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង រហូតដល់ជុំគិរី សម្រេចលទ្ធផលសាងសង់បានជាង ៩៧% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ កំពត៖ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសា ធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ ដោយឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕ សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុច ប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


