ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ព្រីមៀម ថែម បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ចំនួន ២នាក់នៅជាប់គាំង បន្ទាប់ពីអគារ ៣ជាន់ ដែលកំពុងសាងសង់ឡើងវិញនៅជាយក្រុង អាបួចា រដ្ឋធានីនីហ្សេរីយ៉ា បានដួលរលំ។ ព្រីមៀមថែម បាននិយាយថា ជនរងគ្រោះចំនួន ៥នាក់ ត្រូវបានជួយសង្គ្រោះមកទល់ពេលនេះ ហើយម្នាក់ក្នុងចំណោមពួកគេ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតក៏បានរាយការ ណ៍ពីឧបទ្ទវហេតុនេះផងដែរ ដោយបាននិយាយថា មានមនុស្សមួយចំនួន ត្រូវបានជាប់នៅក្រោមគំនរបាក់បែក ខណៈអ្នកជួយសង្គ្រោះកំពុងព្យាយាមធ្វើការ ដេីម្បីសង្គ្រោះពួកគេ។ ទីភ្នាក់ងារសន្តិសុខនីហ្សេរីយ៉ា និងការពារជនស៊ីវិលបាននិយាយថា អគារដែលត្រូវបានអនុម័តជាផ្សារទំនើប ដោយអាជ្ញាធរបច្ចុប្បន្នកំពុងត្រូវបានបំប្លែងទៅជាលំនៅដ្ឋានដោយម្ចាស់សំណង់ នេះជាហេតុធ្វេីអោយមានការរលំនេះ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ