សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ កាតក្រហមដល់ប្រទេសកាមេរូន ចំពោះការខកខានក្នុងកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់អន្តរជាតិ។ គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់អត្តសញ្ញាណកាមេរូនជា ប្រទេសមិនសហការដោយបានផ្តល់កាតក្រហម នឹងស្នើឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបបន្ថែមប្រទេសនេះទៅក្នុងបញ្ជីខ្មៅរបស់ប្លុក។ គណៈកម្មការអឺរ៉ុបបានបន្ថែមថា រឿងហេតុបែបនេះ ដោយសារតែកាមេរូនបន្តចុះបញ្ជីកប៉ាល់នេសាទដែល ប្រតិបត្តិការនៅខាងក្រៅដែនទឹករបស់ខ្លួន ដោយមិនបានត្រួតពិនិត្យសកម្មភាពរបស់ពួកគេឱ្យបានគ្រប់គ្រាន់រួមទាំងនាវា មួយពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ទៀតផង៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ